* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ខេត្តពោធិ៍សាត់ បើកដំណើរការពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក លើកទី៦ យ៉ាងមហោឡារិក ក្រោមម្លប់សន្តិភាព និងស្មារតីសាមគ្គីភាព (Photos inside)

07-11-2026 16:26

(ពោធិ៍សាត់)៖ នារសៀលថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំបើកព្រឹត្តិការណ៍ ប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមជាមួយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី (Vattanac Brewery)។

ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្ត ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំខេត្ត តំណាងស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ វិស័យឯកជន កីឡាករចំណុះទូក ព្រមទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ និងបើកកម្មវិធី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈអធិបតី ភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋទាំងអស់។

លោកបានគូសបញ្ជាក់ថា ពិធីបុណ្យប្រពៃណីជាតិដ៏មហោឡារិកនេះ មិនត្រឹមតែប្រារព្ធឡើងដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរនាសម័យបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាព នៃស្មារតីសាមគ្គីភាព ការរួបរួមគ្នាថែរក្សាមរតកវប្បធម៌ ទំនៀមទម្លាប់ដូនតា បណ្តុះស្មារតីស្រឡាញ់ជាតិ ដល់យុវជនជំនាន់ក្រោយ និងជំរុញសក្តានុពលទេសចរណ៍ក្នុងខេត្ត ឱ្យកាន់តែរីកចម្រើន។

លោកអភិបាលខេត្ត ក៏បានលើកឡើងពីអត្ថន័យនៃការប្រណាំងទូក «ង» ដែលទាមទារឱ្យមានការសហការគ្នា ស្តាប់បញ្ជា និងរួមកម្លាំងកាយចិត្តជាធ្លុងមួយពីសំណាក់កីឡាករចំណុះទូក ទើបអាចឆ្ពោះទៅរកជ័យជម្នះបាន។ ជាក់ស្តែង ស្មារតីសាមគ្គីភាពនេះ គឺជាកត្តាមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍខេត្តពោធិ៍សាត់ និងប្រទេសជាតិ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល និងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោក ខូយ រីដា បានរំលឹកឡើងវិញអំពីផលប៉ះពាល់នៃស្ថានការណ៍តានតឹង និងជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែន កម្ពុជា-ថៃ កាលពីឆ្នាំកន្លងទៅ ដែលធ្វើឱ្យការរៀបចំពិធីប្រណាំងទូកត្រូវអាក់ខាន។

លោកបានសង្កត់ធ្ងន់ថា បទពិសោធន៍នេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃ «សន្តិភាព និងស្ថិរភាព» ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

លោកបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់ការពារបូរណភាពទឹកដី ព្រមទាំងបានគោរពថ្លែងអំណរគុណចំពោះគុណបំណាច់ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានកសាង និងថែរក្សាសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ដើម្បីឱ្យព្រឹត្តិការណ៍រយៈពេល ២ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ លោកអភិបាលខេត្ត បានធ្វើការណែនាំ និងអំពាវនាវដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍ ឱ្យបានល្អប្រសើរ។ កីឡាករចំណុះទូកទាំងអស់ ត្រូវប្រកួតប្រជែងដោយគោរពតាមបទបញ្ជា និងក្រមសីលធម៌កីឡា ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដោយយកការថែរក្សាប្រពៃណីជាតិជាធំ។

ជាមួយគ្នានោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរ សូមអញ្ជើញចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដោយមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងរួមគ្នាថែរក្សាអនាម័យ បរិស្ថានឱ្យបានស្អាតជាប្រចាំ ដើម្បីលើកកម្ពស់មុខមាត់ និងកិត្តិយសរបស់ខេត្តពោធិ៍សាត់។

មុននឹងប្រកាសបើកកម្មវិធីជាផ្លូវការ លោក ខូយ រីដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំពិធី និងសប្បុរសជនទាំងអស់ ជាពិសេសក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី (Vattanac Brewery) និងក្រុមហ៊ុន Yeo’s (YHS Cambodia) ដែលបានចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈ ធ្វើឱ្យព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ អាចប្រព្រឹត្តទៅបានយ៉ាងអធិកអធម៕