* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា ឡាវ កាង ធ្វើដំណើរទស្សនកិច្ចស្វែងយល់ពីទីផ្សារ និងពង្រឹងបណ្តាញពាណិជ្ជកម្មជាមួយសហគមន៍ខ្មែរនៅអ៊ីតាលី

07-11-2026 16:36

(ភ្នំពេញ)៖ ​សភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៦ បានបំពេញបេសកកម្មទស្សនកិច្ចផ្លូវការ ដើម្បីស្វែងយល់ពីទីផ្សារ និងពង្រឹងបណ្តាញពាណិជ្ជកម្មជាមួយសហគមន៍ខ្មែរនៅប្រទេសអ៊ីតាលី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រីកវិសាលភាពពាណិជ្ជកម្ម ជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប ព្រមទាំងសិក្សាអំពីសក្តានុពលសេដ្ឋកិច្ច និងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងប្រកបអាជីវកម្មនៅក្នុងប្រទេសអ៊ីតាលី។

​ក្នុងឱកាសនោះ អ្នកឧកញ៉ា ឡាវ កាង ព្រមទាំងគណៈប្រតិភូ បានជួបសំណេះសំណាលជាមួយលោកបណ្ឌិត Francesco CINAGLIA នាយកប្រតិបត្តិនៃក្រុមហ៊ុន Studio FC & Partners ដោយបានជម្រាបជូនយ៉ាងលម្អិតអំពី ច្បាប់វិនិយោគនៃកម្ពុជា ដែលជាច្បាប់មានបរិស្ថានអនុគ្រោះនៅក្នុងតំបន់។ ​ជាការឆ្លើយតប លោកបណ្ឌិត បានសម្ដែងនូវក្តី សោមនស្សរីករាយនិងសាទរ ដែលបានជួបសំណេះសំណាលជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកបណ្ឌិត នឹងដឹកនាំក្រុមហ៊ុនដើម្បីស្វែងយល់នូវតម្រូវការវិនិយោគដ៏មានសក្កានុពលនៅក្នុងប្រទេសកម្ពុជា។

បន្ទាប់មក គណៈប្រតិភូបានបន្តជំនួបពិភាក្សាការងារយ៉ាងស្និទ្ធស្នាល ជាមួយតំណាងសហគមន៍ខ្មែរ ម្ចាស់អាជីវកម្ម និងពាណិជ្ជករខ្មែរនៅប្រទេសអ៊ីតាលីនៅផ្សារ Overseas Foods Market di So Roseline EC. ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងស្វែងរកឱកាសវិនិយោគថ្មីៗ ​បន្ថែមទៀត។ នាឱកាសនោះ អ្នកឧកញ៉ាបានគូសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋខ្មែរនៅបរទេសគឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការគាំទ្រផលិតផលរបស់ជាតិខ្លួននិងត្រៀមបើកការិយាល័យតំណាងសភាពាណិជ្ជកម្ពុជានៅអ៊ីតាលី នៅទីក្រុង Genova ដែលជាទីក្រុងកំពង់ផែអន្ដរជាតិ ដ៏សំខាន់ក្នុងតំបន់អឺរ៉ុប ដើម្បីជាស្ពានចម្លងដ៏រឹងមាំក្នុងការផ្សព្វផ្សាយវប្បធម៌ ក៏ដូចជាផលិតផលខ្មែរមកកាន់ទីផ្សារពិភពលោកផ្ទាល់។ សភាពាណិជ្ជកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលសកម្មភាពធុរកិច្ចដើម្បីមានវត្តមានកាន់តែច្រើន និងទូលំទូលាយនៅលើទីផ្សារអ៊ីតាលី ក៏ដូចអឺរ៉ុបទាំងមូល៕