* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិនិងបង្កើនចំណូលប្រជាពលរដ្ឋក្នុងមូលដ្ឋាន

08-11-2026 18:33

(កំពង់ធំ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យមានការបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ក្នុងខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សិប្បកម្មកែច្នៃរូបចម្លាក់ក្នុងស្រុកឱ្យក្លាយជាផលិតផលទេសចរណ៍ដែលមានភាពទាក់ទាញ ព្រមទាំងបង្កើតឱកាសការងារ និងប្រភពចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងដំណើរចុះពិនិត្យទីតាំងសិប្បកម្មចម្លាក់នៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក វង្សី វិស្សុត បានជួបសំណេះសំណាលជាមួយម្ចាស់សិប្បកម្ម ព្រមទាំងណែនាំឱ្យរៀបចំបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីប្រមូលផ្តុំអ្នកប្រកបរបរចម្លាក់ក្នុងតំបន់ ឱ្យមានការសហការគ្នាក្នុងការអភិវឌ្ឍផលិតផល កែលម្អគុណភាព និងពង្រីកឱកាសទីផ្សារ ព្រមទាំងផ្សព្វផ្សាយសិល្បៈនិងវប្បធម៌ខ្មែរ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ការបង្កើតសហគមន៍ចម្លាក់នេះ ត្រូវបានរំពឹងថានឹងជួយបង្កើនភាពទាក់ទាញរបស់ខេត្តកំពង់ធំ តាមរយៈការភ្ជាប់សិប្បកម្មក្នុងស្រុកជាមួយសកម្មភាពទេសចរណ៍ ដោយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា ស្វែងយល់ពីស្នាដៃចម្លាក់ និងសក្តានុពលសិប្បកម្មរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ព្រមទាំងអាចក្លាយជាផលិតផលសេដ្ឋកិច្ចមូលដ្ឋានមួយដ៏មានសក្តានុពលរបស់ខេត្តកំពង់ធំ។

ការណ៍នេះមិនត្រឹមតែជួយផ្សព្វផ្សាយស្នាដៃសិប្បករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតសកម្មភាពសេដ្ឋកិច្ចបន្ថែមតាមរយៈការលក់ផលិតផលវត្ថុអនុស្សាវរីយ៍ និងការផ្តល់សេវាកម្មពាក់ព័ន្ធផ្សេងទៀត។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជំរុញឱ្យមានការបណ្តុះបណ្តាល និងពង្រឹងជំនាញចម្លាក់ដែលជាជំនាញដូនតាដល់ជាងចម្លាក់ក៏ដូចជាដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សមត្ថភាពផលិត និងបង្កើនគុណភាពស្នាដៃ និងផលិតផលឱ្យកាន់តែប្រសើរថែមទៀត។

ការបណ្តុះបណ្តាលនេះក៏គួររួមបញ្ចូលជំនាញគ្រប់គ្រងអាជីវកម្ម ដើម្បីឱ្យម្ចាស់សិប្បកម្មមានសមត្ថភាពរៀបចំផលិតកម្ម គ្រប់គ្រងការចំណាយ ស្វែងរកទីផ្សារ និងបង្កើនប្រសិទ្ធភាពក្នុងការប្រកបអាជីវកម្ម។

សូមបញ្ជាក់ថា ការជំរុញបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក គឺជាការខិតខំប្រឹងប្រែងមួយក្នុងការភ្ជាប់សិប្បកម្មប្រពៃណីជាមួយវិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន ហើយវាអាចក្លាយជាផ្នែកមួយនៃបទពិសោធទេសចរណ៍ ដោយភ្ញៀវអាចទស្សនាស្នាដៃ ស្វែងយល់ពីដំណើរការផលិត និងគាំទ្រផលិតផលដែលផលិតដោយសិប្បករក្នុងស្រុក។