* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា រៀបចំមហោស្រពណាឌ្រី ដែលជាព្រឹត្តិការណ៍បង្ហាញ វប្បធម៌ខ្មែរ និងកូរ៉េខាងត្បូង

08-11-2026 20:55

(ភ្នំពេញ)៖ ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានរៀបចំមហោស្រពណាឌ្រីឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍បង្ហាញវប្បធម៌ខ្មែរ និងកូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះ បានរៀបចំឡើង​រយៈ​ពេលពីរថ្ងៃ គឺថ្ងៃទី៦ និង៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិ​បត្តិការ​កម្ពុជា-កូរ៉េខាងត្បូង ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ព្រឹត្តិការណ៍វប្បធម៌ខ្មែរ-កូរ៉េប្រចាំឆ្នាំ២០២៦នេះ បានបង្ហាញពីភាពស្រស់ស្អាតនៃវប្បធម៌​របស់ប្រទេសទាំងពីរ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងកូរ៉េ។

ក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីជាច្រើនរួមមាន៖ ការស្លៀកសម្លៀកបំពាក់ហាន់ប៊ុក, ការរៀន​ធ្វើនំប្រពៃណី, ការសម្ដែងក្បាច់គុនតេក្វាន់ដូ និងល្បុក្កតោ, ការសម្តែងសិល្បៈចាប៉ីដងវែង,ការប្រគុំតន្ត្រី K-POP, ការដើរបង្ហាញម៉ូតសម្លៀកបំពាក់របស់ប្រទេសទាំងពីរ, ការ​លេង​ល្បែង​កម្សាន្តដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍,ជួបជាមួយនឹងតំណាងសាកលវិទ្យាល័យកូរ៉េ​ចំនួន​៦សាកលវិទ្យាល័យ និងថ្នាក់រៀនពិសេស ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀត។

លោកសាស្ត្រាចារ្យបណ្ឌិត ជេត ជាលី​ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងក្នុងពិធីបើកមហោស្រពថា បច្ចុប្បន្ន កម្ពុជា និងសាធារណរដ្ឋកូរ៉េ កំពុងមានទំនាក់ទំនង​មិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសចំណាប់អារម្មណ៍​របស់យុវជនកម្ពុជាចំពោះភាសា និងវប្បធម៌កូរ៉េ ដែលកំពុងកើនឡើងជាបន្តបន្ទាប់។ ដូច្នេះ​មហោ​ស្រព Nadri K-Festival នេះ មិនត្រឹមតែជាកម្មវិធីបង្ហាញវប្បធម៌កូរ៉េប៉ុណ្ណោះទេ ប៉ុន្តែ​ជាវេទិកាដ៏មានតម្លៃសម្រាប់ការស្វែងយល់ពីវប្បធម៌ដ៏សម្បូរ​បែបរវាងកម្ពុជា និងសាធារ​ណ​រដ្ឋកូរ៉េ ទៅវិញទៅមក និងការពង្រឹងចំណងមិត្តភាពរវាង​ប្រជាជននៃប្រទេស​ទាំងពីរ។

លោក គីម ឆាងយ៉ុង (Kim Chang Yong) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានគូសរំលេចថា អស់រយៈពេលជិត ១០ឆ្នាំកន្លងមកនេះ មហោស្រពណាឌ្រី បានក្លាយជា​ពិធី​បុណ្យវប្បធម៌ដ៏មានប្រជាប្រិយភាព ដោយសារតែសេចក្តីស្រឡាញ់ពេញចិត្តរបស់ប្រជា​ជន​​កម្ពុជាចំពោះ​ប្រទេសកូរ៉េ។

លោក គីម ឆាងយ៉ុង បានលើកឡើងដែរថា ក្រៅពីមហោស្រពវប្បធម៌ណាឌ្រី ដែលរៀប​ចំ​ឡើង​ជារៀងរាល់ឆ្នាំ ស្ថានទូតតែង​តែ​បង្កើត​ឱកាសជាបន្តបន្ទាប់តាមរយៈព្រឹត្តិការណ៍​វប្បធម៌​ចម្រុះ ដើម្បីឱ្យប្រជាជននៃប្រទេស​ទាំង​ពីរបានចែករំលែកមោទនភាព និងសេចក្តីស្រឡាញ់​រវាងគ្នានឹងគ្នា។ ជាពិសេសនៅឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបលើកទី៣០ នៃការបង្កើត​ទំនាក់​ទំនងការទូត​រវាង​កូរ៉េ និង​កម្ពុជា ដែលជាឆ្នាំដ៏មានអត្ថន័យបំផុត ដូច្នេះហើយស្ថាន​ទូតនឹង​​បង្កើតព្រឹត្តិការណ៍​សប្បាយៗ ជាច្រើនទៀត ដើម្បីឱ្យប្រជាជនទាំងពីរកាន់តែយល់​ចិត្ត និងស្គាល់គ្នាទៅវិញ​ទៅមក​បានកាន់តែច្រើន៕