* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* រសៀលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពិធីប្រណាំងទូក «ង» លើកទី៦ នៅខេត្តពោធិ៍សាត់ បិទបញ្ចប់ដោយជោគជ័យ ក្រោមស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តការពារបូរណភាពទឹកដីយ៉ាងរឹងមាំ (Photos inside)

09-11-2026 10:19

(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីបិទព្រឹត្តិការណ៍ ប្រណាំងទូក «ង» លើកទី៦ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បន្ទាប់ពីបានដំណើរការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងអធិកអធមអស់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពិធីបិទ និងប្រគល់ពានរង្វាន់ជ័យលាភីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ រួមជាមួយ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន កីឡាករចំណុះទូក និងបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ជាលទ្ធផលនៃការប្រកួតប្រជែងរយៈពេល ២ថ្ងៃ គណៈកម្មការបច្ចេកទេសបានរកឃើញទូកជ័យលាភីឆ្នើម ចំនួន៥ ដូចខាងក្រោម៖
*ចំណាត់ថ្នាក់លេខ ១៖ ទូក «ង» ឈ្មោះ នទីមង្គលកម្ពុជរតនៈមានជ័យ
*ចំណាត់ថ្នាក់លេខ ២៖ ទូក «ង» ឈ្មោះ ពោធិ៍សាត់សែនជ័យបារមីចៅសែន
*ចំណាត់ថ្នាក់លេខ ៣៖ ទូក «ង» ឈ្មោះ ដែនដីមានជ័យបារមីចៅសែន
*ចំណាត់ថ្នាក់លេខ ៤៖ ទូក «ង» ឈ្មោះ តេជះតាលោសែនជ័យបារមីថ្មអណ្តែត
*ចំណាត់ថ្នាក់លេខ ៥៖ ទូក «ង» ឈ្មោះ មហាហង្សសែនជ័យ

ថ្លែងក្នុងឱកាសបិទកម្មវិធី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធី អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍ និងសុវត្ថិភាពតាមដងទឹក ធ្វើឱ្យព្រឹត្តិការណ៍ដ៏ធំប្រចាំខេត្តនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ស្មារតីនៃការរួបរួមកម្លាំងសាមគ្គីភាពក្នុងពិធីប្រណាំងទូក «ង» នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីឧត្តមគតិស្នេហាជាតិ ស្រឡាញ់ទឹកដីយ៉ាងជ្រាលជ្រៅរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចងភ្ជាប់ជាមួយប្រវត្តិសាស្ត្រនៃការតស៊ូដ៏អង់អាចក្លាហានរបស់បុព្វបុរសខ្មែរ។

លោក ខូយ រីដា បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាជាតិខ្មែរទាំងមូល ត្រូវរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងប្រឆាំងដាច់ខាតរាល់ការឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់សត្រូវថៃ។ ជាមួយគ្នានោះ ត្រូវបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

លោកអភិបាលខេត្ត ក៏បានចូលរួមអបអរសាទរចំពោះទូកជ័យលាភីទាំងអស់ និងបានលើកទឹកចិត្តដល់ក្រុមកីឡាករចំណុះទូកគ្រប់រូប ឱ្យបន្តថែរក្សាស្មារតីសាមគ្គីភាព មិត្តភាព និងចូលរួមលើកស្ទួយប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ដូនតាខ្មែរឱ្យកាន់តែរីកចម្រើន។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន វិស័យឯកជន ជាពិសេសបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលបានអញ្ជើញមកចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ទាំងពេលរសៀលរហូតដល់ពេលរាត្រី។

ពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក «ង» លើកទី៦ នៅខេត្តពោធិ៍សាត់ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ អមដោយការប្រគល់ពានរង្វាន់ និងថវិកាលើកទឹកចិត្តជូនដល់ទូកជ័យលាភី ព្រមទាំងពេលរាត្រីមានការបាញ់កាំជ្រួចយ៉ាងស្រស់ស្អាតនៅលើកោះសំពៅមាស, ការប្រគុំតន្ត្រីខ្នាតយក្សពីក្រុមហ៊ុននានា, មានស្តង់លក់ទំនិញ ម្ហូបអាហារ និងផលិតផលក្នុងស្រុកយ៉ាងច្រើនកុះករ៕

Ti Amo (ពស)