* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដង្ហែកឋិនទានមហាសាមគ្គី ចូលវត្ដមុន្នីសុវណ្ណ ហៅវត្ដចំពុះក្អែក

09-11-2026 17:43

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញដង្ហែកឋិនទានសាមគ្គី ចូលវត្ដមុន្នីសុវណ្ណ ហៅវត្ដចំពុះក្អែក ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កឋិនទានមហាសាមគ្គីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោកស្រី សូ ភត្ដ្រា ចាយ បូរិន និងថ្នាក់ថ្នាក់ដឹកនាំ រួមទាំងភរិយាថ្នាក់ដឹកនាំជាច្រើនរូបទៀត។ កឋិនទាន គឺជាពិធីបុណ្យក្នុងសាសនាព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយ ដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់។

ដូច្នេះក្នុងឱកាសបុណ្យកឋិនទានមហាសាមគ្គីនាថ្ងៃនេះ គឺជាថ្ងៃមួយប្រកបដោយមហានក្ខត្ដឬក្សមណ្ឌលដ៏ឧត្ដម ឋិតនៅក្នុងអភិលក្ខិតសម័យ ជាសិរីសួស្ដីជោគជ័យដ៏ឧត្ដុងឧត្ដមបរមសុខាមហាប្រសើរ។ សទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅនៅក្នុងព្រះពុទ្ធសាសនា បានមូលមតិគ្នាជាឯកច្ឆ័ន្ធផ្ដួចផ្ដើមប្រារព្ធពិធីបុណ្យកឋិកទានមហាសាមគ្គី ដើម្បីវេរប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា ទីអារាមជាញជ័យនៃវត្ដមុន្នីសុវណ្ណ ហៅវត្ដចំពុះក្អែក ដែលមានសម្ដេចព្រះមហាសុមេធាធិបតីកិត្ដិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ជាទីបំផុត។

បុណ្យកឋិនទាន ប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម, ទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចំរើនរុងរឿងគង់វង្សស្ថិតស្ថេរនៅយូរអង្វែង,ផ្តល់កម្លាំងកាយ ចិត្តដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ,ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ និងដើម្បីកុំឱ្យកើតសេចក្តីប្រមាថចំពោះមហាកុសលរបស់ខ្លួន។

លើសពីនោះដើម្បីចម្រើនក្នុងហេតុសំខាន់ៗបីយ៉ាងគឺ៖

១៖ ជីវិតមហកម្ម៖ គឺដើម្បីជប់លាងនូវអាយុជីវិតឱ្យរឹងរិតតែមានរស្មី កាន់តែភ្លឺស្វាងឡើងផង។
២៖ អាយុវឌ្ឍវនកម្ម៖ គឺដើម្បីចម្រើននូវអាយុឱ្យកាន់តែវែងទៅផង
៣៖ទក្ខិណានុប្បទានកម្ម៖ ដើម្បីឧទ្ទិសនូវមហាកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ នៃបុព្វការីជណទាំងឡាយ មានជីដូនជីតា កុម៉ា ញាតិការទាំង៧សណ្ដាន ដែលបានលះលោកនេះ ទៅកាន់លោក។

សូមជម្រាបថាបុណ្យកឋិននានខាងលើនេះ គឺបានប្រព្រឹត្ដទៅចំនួន២ថ្ងៃ ដោយនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នំាំ២០២៦ គឺប្រារព្ធនូវពិធីសូត្រមន្តអង្គកឋិនទានមហាសាមគ្គី ដែលមានការអញ្ជើញចូលរួមផងដែរពី សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី, លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកស្រី សូ ភត្រា, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងពុទ្ធបរិស័ទឆ្ងាយជិត។ លុះព្រឹកឡើងថ្ងៃទី៨ ខែវិច្ឆិកា បានដង្ហែ និងវេរអង្គកឋិនទានសាមគ្គី ថ្វាយព្រះសង្ឃក្រាលគ្រង វត្តមុនីសុវណ្ណ ហៅចំពុះក្អែក៕