* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សាវិទ្យាល័យ «សម្តេចពិជ័យសេនា ទៀ បាញ់ កន្ទ្រាំង» ១ខ្នង ៤ជាន់ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប

10-11-2026 13:17

(សៀមរាប)៖ ឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករងភស្តុភារ ហរិញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា អនុប្រធានក្រុមការងារងារាជរដ្ឋាភិបាលចុះជួយស្រុកប្រាសាទបាគង និងជាប្រធាន ក្រុមការងារចុះជួយមូលដ្ឋានឃុំកន្ទ្រាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា វិទ្យាល័យ «សម្តេចពិជ័យសេនា ទៀ បាញ់ កន្ទ្រាំង» ១ខ្នង ៤ជាន់ នៅសាលាបឋមសិក្សាកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

អគារសិក្សា វិទ្យាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ កន្ទ្រាំងនេះ ចំនួន ១ខ្នង ៤ជាន់ ហើយក្នុង ១ជាន់ មាន៥ បន្ទប់ មានបណ្តោយ៥៧.២៥ម៉ែត្រ និងទទឹង១០ម៉ែត្រ នៅក្នុងជាន់នីមួយៗ ក៏មានបន្ទប់ទឹក ស្រី ប្រុសផងដែរ។ ពិធីនេះ ក៏មានការចូលរួមពីលោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សូរ ប្លាតុង អភិបាលស្រុក ប្រាសាទបាគង ព្រមទាំងអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងលោកយាយ លោកតាជាច្រើនចូលរួមផងដែរ។

យោងតាមរបាយការណ៍លោកឃាម ឆាង មេឃុំ កន្ទ្រាំង បានឲ្យដឹងថា ឃុំកន្ទ្រាំង មានចំនួន៨ភូមិ មានចំនួនប្រជាពលរដ្ឋសរុប ១១.០៧២នាក់ស្រី ៥.៧១៦នាក់ អាយុ១៨ឆ្នាំឡើង ៧,៤៣៣ នាក់ស្រី ៣,៩២៧នាក់ មានសាលាបឋមសិក្សា ៧ កន្លែង អនុវិទ្យាល័យ ១កន្លែង។

ក្នុងរយៈពេលកន្លងមកនេះ ដោយមានការឧបត្ថម្ភគាំទ្រពីឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំកន្ទ្រាំង ថ្នាក់ដឹកនាំ មន្ទីរគ្រប់វិស័យ ដៃគូអភិវឌ្ឍន៍នានា និងពីសំណាក់បងប្អូន ប្រជាពលរដ្ឋក្នុងឃុំ មន្ត្រីគណបក្សក្រុមប្រឹក្សាឃុំ បានយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ច ដើម្បីឆ្លើយតបនឹងការសន្យាចំពោះប្រជាពលរដ្ឋដែលគាំទ្ររហូត នឹងសម្រេចបាននូវលទ្ធផលជាច្រើន។

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ បានលើកឡើងថា ដោយមើលឃើញពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅឃុំកន្ទ្រាំងនេះ ដូច្នេះហើយ ក្រុមការងារក៏បានគៀងគរថវិកា និងសមិទ្ធផលផ្សេងៗ ដើម្បីមកជួយដល់បងប្អូនប្រជាពលរដ្ឋយើងនៅទីនេះ ហើយ ការជួយនោះដែរ គឺសំដៅទៅលើកិច្ចការងាររួម ដូចជា៖ សាលារៀន វត្តអារាម និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត សាង់សង់ផ្ទះជូន គ្រួសារយោធិន និងភ្លើងបំភ្លឺតាមដងផ្លូវផងដែរ។

ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត បានបន្តថា ក្រុមការងារទាំងអស់ បានលះបង់គ្រប់បែបយ៉ាង ដើម្បីនាំយកមកនូវសមិទ្ធផលនានា ជួយដល់ឃុំកន្ទ្រាំងរបស់យើងនេះ ក្នុងគោលបំណងដើម្បីចង់បង្ហាញពីទឹកចិត្តរបស់ក្រុមការងារ និងបង្ហាញពីទឹកចិត្តរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចាត់ឲ្យចុះមកជួយឃុំកន្ទ្រាំងយើងនេះ។

ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត បញ្ជាក់ថា ការសាងសង់សាលារៀន គឺដើរតួនាទីយ៉ាងសំខាន់ និងមានគោលបំណងជាច្រើនចំពោះការអភិវឌ្ឍបុគ្គល សហគមន៍ និងប្រទេសជាតិទាំងមូល។ គោលបំណងចម្បងៗ រួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស, ការលើកកម្ពស់គុណភាពជីវិត និងការកាត់បន្ថយភាពក្រីក្រ, ការអភិវឌ្ឍសហគមន៍ និងសង្គមជាតិ, ការគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គម។

ឯកឧត្តមប្រធានក្រុមការងារ ក៏មានគោលបំណងចង់ឲ្យទីនេះ ក្លាយទៅជាវិទ្យាល័យនាពេលអនាគត ដើម្បីឲ្យ កូនចៅរបស់បងប្អូនប្រជាជននៅទីនេះ បានមករៀននៅទីនេះតែម្តង ដើម្បីបង្កអោយមានភាពងាយស្រួលជូនដល់សិស្សានុសិស្សគ្រប់រូបបានចូលរៀននៅថ្នាក់វិទ្យាល័យ ដែលមានជិតភូមិឃុំ ដែលមានស្រាប់ និងព្រមទាំងចង់ប្រែក្លាយឲ្យទីតាំងអាគារសិក្សានេះ ឲទៅជាវិទ្យាល័យឌីជីថលមួយសម្រាប់ឃុំរបស់យើង ដើម្បីឲ្យកូនចៅនៅទីនេះ រៀនសូត្រឲ្យទាន់សម័យកាល ក៏ដូចនៅ រាជធានីភ្នំពេញផងដែរ ។

ដោយឡែក កន្លងទៅនេះ ប្រធានក្រុមការងារចុះជួយឃុំកន្ទ្រាំង ក៏បានធ្វើយុទ្ធនាការដាំកូនឈើ និងបំពាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវចំនួន ជាង ៥០០ អំពូល និង មានការសាង់សង់ផ្ទះជូនគ្រួសារយោធិនដែលរបួសផងដែរ ។ ហើយក្នុងពេលខាងមុខ លោកនឹងបំពាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវចំនួន ២០០អំពូលទៀតផងដែរ។

សូមជម្រាបថា បន្ទាប់ពីពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាបានបញ្ចប់ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ ក៏បានចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាកន្រ្ទាំងផងដែរ៕