* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

អនុប្រធានទី១ រដ្ឋសភា ណែនាំដល់ឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន៦រូប ត្រូវខិតខំផ្សព្វផ្សាយទាក់ទាញវិនិយោគិនបរទេស និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

10-11-2026 13:25

(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍ណែនាំឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាដែលទើបតែងតាំងថ្មីចំនួន៦រូប ត្រូវខិតខំផ្សព្វផ្សាយទាក់ទាញវិនិយោគិនបរទេស និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសកសិផល និងផលិតផលសក្តានុពល (ដូចជាស្រូវ-អង្ករ អាហារកែច្នៃ និងសម្លៀកបំពាក់ )។

ការណ៍នេះ បានធ្វើឡើងនាឱកាសដែល លោកកិត្តិសេដ្ឋាបណ្ឌិត បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ប្រតិភូឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសិង្ហបុរី ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ និងស៊ែប៊ី មុនពេលចេញទៅបំពេញបេសកកម្មការទូត ជូនជាតិមាតុភូមិ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅវិមានរដ្ឋសភា។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានណែនាំឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាទាំង៦រូប ត្រូវរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ និងទាញយកផលប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

លោកកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា ក៏បានណែនាំ ដល់ឯកអគ្គរាជទូតកម្ពុជាប្រចាំ៦ប្រទេស ត្រូវប្រកាន់ខ្ជាប់នូវ នយោបាយការបរទេសឯករាជ្យ និងត្រូវប្រកាន់ជំហររឹងមាំ លើ នយោបាយការបរទេសឯករាជ្យ អធិបតេយ្យ និងប្រកបដោយលំនឹងផ្អែកលើអភិក្រម «រក្សាមិត្តចាស់ បង្កើតមិត្តថ្មី» ត្រូវការពារឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដីដោយឈរលើគោលការណ៍ «យកប្រជាជនជាស្នូល» និងដោះស្រាយ រាល់វិវាទ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ជាពិសេសជំរុញការទូតសភា ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី(ជាអាទិ៍ AIPAនិង IPU) សំដៅកសាងទំនុកចិត្តជាយុទ្ធសាស្ត្រ និងលើក កម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសម្តេចប្រធានរដ្ឋសភា ជូនចំពោះប្រតិភូឯកអគ្គរាជទូតទាំងអស់។ ជាមួយគ្នានេះ លោកបានសម្តែង នូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះលោក លោកស្រី ដែលត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខាតែងតាំង ឱ្យទៅបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសសំខាន់ៗ។

ជាការឆ្លើយតប លោកស្រី ផែន សាវនី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តំណាងឱ្យឯកអគ្គរាជទូតទាំង៦រូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការណែនាំដ៏ខ្ពង់ខ្ពស់នេះ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំប្រឹងប្រែងបំពេញបេសកកម្មការទូតនេះឱ្យទទួលបានជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាឱ្យស្របទៅតាមការទុកចិត្តរបស់ថ្នាក់ដឹកនាំជាតិ៕