* វិភាគអន្តរជាតិ៖ លើសពីហ្គេម Modern Warfare 4៖ ហេតុអ្វីកូរ៉េខាងជើងអាចមិនចាំបាច់ឈ្លានពានចូលសេអ៊ូល ដើម្បីឈ្នះ?
* រឿងអាស្រូវកក្រើកពិភពលោក ទីបំផុត Jensen Huang ចុះចេញពីតំណែង CEO ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Nvidia !
* ប៉ូលិសឥណ្ឌូនេស៊ីថាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់បទក្បត់ជាតិ ក្នុងរឿងលួចស្តាប់ទូរស័ព្ទលោក ប្រាបូវ៉ូ
* ប្រធាន គ.ជ.ប អំពាវនាវពលរដ្ឋមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សូមរួសរាន់មកធ្វើ ខណៈមានពលរដ្ឋជាង១លាននាក់ បានធ្វើបំពេញរួចហើយ
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្នុងខេត្តបាត់ដំបង
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ
* ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបបទល្មើស៣ករណី ដោយឃាត់ជនសង្ស័យជិត១០នាក់

10-11-2026 14:32

(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើស៣ករណីជាបន្តបន្ទាប់ក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៦ ដែលប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

ករណីទាំង៣នេះ បានបង្ក្រាបពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានបង្ក្រាបករណីអំពើលួចចំនួន២ករណី រួមមាន៖

*ករណីលួចម៉ូតូសណ្តោងរ៉ឺម៉ក និងសម្ភារ
*ករណីលួចធុងហ្គាសម៉ាស៊ីនត្រជាក់
*ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ក្នុងគោលបំណងជំរិតទារប្រាក់ និងករណីកាន់កាប់ ឬរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសទាំង ០៣ករណី សរុប៩នាក់ មានទាំងខ្មែរ និងជនជាតិចិន។

ចំពោះករណីចាប់បង្ខាំងជំរិតទារប្រាក់ សមត្ថកិច្ចបានរំដោះជនរងគ្រោះជនជាតិចិនម្នាក់ និងដកហូតបានប្រាក់ចំនួន៥០០ដុល្លារ និងទូរស័ព្ទដៃមួយចំនួនដែលពាក់ព័ន្ធ។ ចំណែកវត្ថុតាងដែលដកហូតបានពីប្រតិបត្តិការទាំងនេះ រួមមាន៖ ម៉ូតូសណ្តោងរ៉ឺម៉ក ធុងហ្គាសម៉ាស៊ីនត្រជាក់ ឧបករណ៍ជាង និងទូរស័ព្ទដៃជាច្រើនគ្រឿង អាវុធខ្លី១ដើម គ្រាប់កាំភ្លើងប្រភេទ ៩មីលីម៉ែត្រ ចំនួន ០៧គ្រាប់ រថយន្តចំនួន ០១គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

ដោយឡែក ក្នុងចំណោមមនុស្សចំនួន១៤នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីចាប់បង្ខាំងជំរិតទារប្រាក់ ក្រោយពីការសាកសួរ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានរកឃើញជនសង្ស័យចំនួន ០៦នាក់ មានជាប់ពាក់ព័ន្ធនឹងករណីខាងលើ។

ចំណែកមនុស្សចំនួន ០៨នាក់ទៀត ពុំមានតម្រុយពាក់ព័ន្ធនឹងបទល្មើស ត្រូវបានធ្វើការអប់រំ ធ្វើកិច្ចសន្យា និងមានអ្នកធានា ឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយមានការឯកភាពពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសទាំងនេះ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅក្នុងខេត្តព្រះសីហនុ ឱ្យបានកាន់តែល្អប្រសើរ៕