* វិភាគអន្តរជាតិ៖ លើសពីហ្គេម Modern Warfare 4៖ ហេតុអ្វីកូរ៉េខាងជើងអាចមិនចាំបាច់ឈ្លានពានចូលសេអ៊ូល ដើម្បីឈ្នះ?
* រឿងអាស្រូវកក្រើកពិភពលោក ទីបំផុត Jensen Huang ចុះចេញពីតំណែង CEO ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Nvidia !
* ប៉ូលិសឥណ្ឌូនេស៊ីថាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់បទក្បត់ជាតិ ក្នុងរឿងលួចស្តាប់ទូរស័ព្ទលោក ប្រាបូវ៉ូ
* ប្រធាន គ.ជ.ប អំពាវនាវពលរដ្ឋមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សូមរួសរាន់មកធ្វើ ខណៈមានពលរដ្ឋជាង១លាននាក់ បានធ្វើបំពេញរួចហើយ
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្នុងខេត្តបាត់ដំបង
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ
* ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តព្រះសីហនុ ទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ដែលចុះពីនាវាខ្នាតធំ១គ្រឿង ដើម្បីទស្សនាគោលដៅទេសចរណ៍នានាក្នុងខេត្ត

10-11-2026 14:39

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិយ៉ាងកក់ក្តៅ និងប្រកបដោយភាពរួសរាយរាក់ទាក់ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ដ៏ធំ មួយគ្រឿង ឈ្មោះ Viking Orion នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាគោលដៅទេសចរណ៍នានាក្នុងខេត្ត។

ពិធីនេះធ្វើឡើងក្រោមការដឹកនាំទទួលស្វាគមន៍ពីលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងក្រុងព្រះសីហនុ អភិបាលរងក្រុងកំពង់សោម ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

នាវាទេសចរណ៍ Viking Orion បានដឹកភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ចំនួន ៨៨៨នាក់ (ស្ត្រី៤៧០នាក់) មកពី ១៤សញ្ជាតិ និងនាវិកចំនួន ៤៦៥នាក់ (ស្ត្រី១១១នាក់) មកពី៣៤សញ្ជាតិ។ ក្នុងចំណោមភ្ញៀវទេសចរ ទាំងអស់ ភ្ញៀវជនជាតិអាមេរិកមានចំនួនច្រើនជាងគេ រហូតដល់ ៧៣៦នាក់។

គូសជម្រាបជូនថា នាវាទេសចរណ៍នេះមានប្រវែង ២២៨,៣០ម៉ែត្រ និងទទឹង ២៨,៨០ម៉ែត្រ ដោយបានធ្វើដំណើរចេញពីប្រទេសវៀតណាម ចូលមកកាន់ប្រទេសកម្ពុជា មុននឹងបន្តដំណើរទៅកាន់ប្រទេសថៃ។

ក្នុងឱកាសនេះ រដ្ឋបាលខេត្តបានរៀបចំជូនវត្ថុអនុស្សាវរីយ៍ជាក្រម៉ា ដែលជាអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ ដល់ភ្ញៀវទេសចរម្នាក់មួយផងដែរ។ ជាមួយគ្នានេះ ក៏មានការសម្តែងរបាំជូនពរ ដើម្បីបង្ហាញពីសិល្បៈ វប្បធម៌ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។

បន្ទាប់ពីចុះពីនាវា ភ្ញៀវទេសចរបានបែងចែកជាក្រុមៗ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ ទាំងតំបន់ឆ្នេរធម្មជាតិ និងតំបន់ទេសចរណ៍វប្បធម៌។ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ពី លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ, រដ្ឋបាលខេត្តបានបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមគោលដៅទេសចរណ៍នានា ដើម្បីធានាឱ្យភ្ញៀវទេសចរទទួលបាននូវភាពកក់ក្តៅ សុវត្ថិភាព និងបទពិសោធន៍ដ៏ល្អប្រសើរក្នុងអំឡុងពេលស្នាក់នៅ និងធ្វើដំណើរកម្សាន្តនៅលើទឹកដីខេត្តព្រះសីហនុ។

នេះជាការបង្ហាញពីសក្តានុពលទេសចរណ៍ និងមុខមាត់ដ៏ស្រស់បំព្រងរបស់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនា និងស្វែងយល់ពីសម្បត្តិធម្មជាតិ វប្បធម៌ និងអរិយធម៌ខ្មែរ៕