* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ចុះសួរសុខទុក្ខសិស្សសាលាប៊ែលធី ដែលបញ្ចូនមកសង្គ្រោះនៅភ្នំពេញ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សធ្លាក់ស្រះ

10-11-2026 15:55

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានទៅសួរសុខទុក្ខសិស្សម្នាក់ដែលរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដែលស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្ដដឹកសិស្សធ្លាក់ស្រះ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សូមរំលឹកថា នៅព្រឹកព្រលឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានសោនាដកម្មមួយបានកើតឡើងនៅលើដងផ្លូវ ដោយរថយន្ដឯកជនដឹកសិស្សសាលាប៊ែលធី គេចម៉ូតូរេចង្កូតធ្លាក់ចូលក្នុងទឹកស្រះ បានឆក់យកជីវិតសិស្សស្រីៗចំនួន៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន២១នាក់។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងអណោចអធ័មបំផុតនេះ បានបង្កនូវក្ដីសោកសង្រេងយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ក៏ព្រោះតែអ្នកជួបហេតុការណ៍ គឺសុទ្ធតែជាសិស្សសាលាដែលទើបធ្វើដំណើរចាកចេញពីផ្ទះតាមរថយន្ដរួមគ្នា ដើម្បីទៅក្រេបយកចំណេះដឹង ប៉ុន្ដែបែរជាជួបគ្រោះអកុសលគ្រាដែលការធ្វើដំណើរនេះ នៅសល់ប្រមាណ១គីឡូម៉ែត្រទៀតប៉ុណ្ណោះនឹងដល់សាលារៀនរបស់ពួកគេ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់អំពីហេតុការណ៍ដែលបានកើតឡើង គឺរថយន្ដម៉ាក MITSUBISHI ប្រភេទដឹកអ្នកដំណើរ (២៥កៅអី) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3A-5603 បើកបរដោយឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង រេចង្កូធ្លាក់ទឹកស្រះនៅខាងស្ដាំផ្លូវ។

ក្នុងរថយន្ដនោះ មានអ្នករួមដំណើរសរុបចំនួន២៦នាក់ (ប្រុស១២នាក់ ស្រី១៤នាក់) ដែលសុទ្ធតែជាសិស្សសាលាប៊ែលធី សាខាព្រែកតាមាក់។ ពួកគេជិះក្នុងរថយន្ដនេះរួមគ្នាចេញពីផ្ទះនៅស្រុកពារាំង ដើម្បីទៅសិក្សានៅសាលាប៊ែលធីសាខាព្រែកតាមាក់។

បន្ទាប់ពីរថយន្ដធ្លាក់ចូលទឹកភ្លាម ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ រួមជាមួយកម្លាំងសមត្ថកិច្ចបានចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ប៉ុន្ដែអកុសលមានក្មេងស្រីចំនួន៥នាក់ មិនអាចសង្គ្រោះបានដោយលង់ទឹកស្លាប់ ខណៈ៣នាក់រងរបួសធ្ងន់ (ស្រីម្នាក់) និងរងរបួសស្រាលចំនួន១៨នាក់ (ស្រី៨នាក់)។

នៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល សហការជាមួយមន្ដ្រីជំនាញបច្ចេកទេសកោសល្យវិច័យ និងអង្គភាពការពារកុមារ (CPU-Child Protection Unit) បានចុះទៅពិនិត្យនៅកន្លែង កើតហេតុតាមនីតិវិធី។ ដោយឡែក សម្រាប់អ្នកបើកបរមិនបានរត់គេចឡើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីធ្វើតេស្តរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-) ធ្វើតេស្តជាតិអាល់កុលលទ្ធផល 0,000mg/L ដើម្បីបន្តនីតិវិធី។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា អ្នកបើកបររថយន្ដបង្កបើកបរល្បឿនលឿន ស្របពេលដែលមានម៉ូតូឆ្លងកាត់ផ្លូវ ហើយរថយន្តបើកបរគេចទៅស្ដាំខ្វះការប្រុងប្រយ័ត្ន៕