* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ឆ្នាំ២០២៧ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នឹងទទួលបានមូលនិធិវិនិយោគបន្ថែម!

10-11-2026 16:18

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅឆ្នាំ២០២៧ខាងមុខនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នឹងទទួលបានមូលនិធិវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន និងពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

នេះជាការលើកឡើងរបស់បណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងឱកាសចូលរួមជាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួង ស្តីពី ការរៀបចំគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលឃុំ សង្កាត់ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោករដ្ឋលេខាធិការបានថ្លែងថា រាជរដ្ឋាភិបាលនិយាយជារួម និងនិយាយដោយឡែក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តែងតែផ្ដល់ការយកចិត្តទុកដាក់ជាប្រចាំ ក្នុងការផ្ដល់ការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបង្កើនកញ្ចប់ថវិកាពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែកសម្រាប់ឆ្នាំ ២០២៧នេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តអនុក្រឹត្យ លេខ៧៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព។ អនុក្រឹត្យនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយទៀត សម្រាប់កៀរគរថវិកាបន្ថែមទៀត ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស គឺរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២៧តទៅ។

តាមការគិតគូរ អនុក្រឹត្យនេះនឹងកៀរគរថវិកានៅឆ្នាំ២០២៧ បានប្រមាណ ៨៦ លានដុល្លារបន្ថែមទៀត ដែលក្នុងនោះ ថវិកាប្រមាណ ១១.៧ លានដុល្លារ នឹងត្រូវវិភាជន៍សម្រាប់មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទំហំថវិកាបន្ថែមនេះ បានផ្ដល់លទ្ធភាពឱ្យយើងអាចពង្រីកវិសាលភាព នៃការអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិទៅដល់រដ្ឋបាលឃុំ សង្កាត់ផង និងបង្កើនធនធានសម្រាប់អនុវត្តសម្រាប់រដ្ឋបាលក្រុង ស្រុកផងដែរ។

លោករដ្ឋលេខាធិការបានថ្លែងផងដែរ មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាយន្តការមួយសម្រាប់ផ្ដល់ធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្ថែមលើប្រភពធនធាន ដែលមានស្រាប់តាមរយៈការប្រកួតប្រជែងសមិទ្ធកម្មប្រចាំឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព នៃការអនុវត្តថវិកា និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ៣២ អនក្រ.បក ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្របទៅតាមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ជាលទ្ធផល, តាមការគូសរំលេចបន្ថែមពី លោក កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គនាយក​ដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ, គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៦នេះ រដ្ឋបាលក្រុងស្រុកទាំង១៩៦ទូទាំងប្រទេស បានចូលរួមអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ។ រដ្ឋបាលក្រុង ស្រុកចំនួន១១៣ (ក្រុងចំនួន២១ និងស្រុកចំនួន៩២) បានទទួលជ័យលាភីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ ដែលសរុបថវិកាវិភាជន៍ចំនួន ៦០ ៦១២លានរៀល (ប្រមាណ១៥ លានដុល្លារអាម៉េរិក) ជាថវិការដ្ឋ និងថវិកាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានជ្រើសរើស រដ្ឋបាលក្រុង ស្រុក ខណ្ឌជ័យលាភីចំនួន ១១០ (ក្រុងចំនួន១៥ ស្រុកចំនួន៩១ និងខណ្ឌចំនួន៤) សរុបថវិកាចំនួន ៦៤ ៤២០ លានរៀល (ប្រមាណ១៦ លានដុល្លារអាម៉េរិក)។

លើសពីនេះទៅទៀត ការចូលរួមអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ បានផ្ដល់ឱ្យរដ្ឋបាលក្រុង ស្រុកនូវសមិទ្ធផលសំខាន់ៗ ចំនួន២គឺ៖
ទី១៖ ការពង្រឹងសមត្ថភាពរបស់រដ្ឋបាលក្រុង ស្រុក៖ កែលម្អការអនុវត្តថវិកា និងសេវាសាធារណៈ, ការរៀបចំទុកដាក់ឯកសារ, ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ។ល។
ទី២៖ ធនធានបន្ថែមសម្រាប់រ៉ាប់រងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានផ្លូវបេតុង (១២៨គ.ម), ផ្លូវគ្រួសក្រហម (១១១គ.ម), និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដូចជា ស្ពានខ្នាតតូច, ប្រឡាយទឹក, ទំនប់បង្ហៀរទឹក, អាងស្តុកទឹក, បង្គោលភ្លើងសូឡា, សួនច្បារ។ល។

ដោយផ្អែកលើការវាយតម្លៃពីកម្មវិបាក និងសារៈសំខាន់នៃការអនុវត្តគម្រោងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ បានសម្រេចនៅក្នុងកិច្ចប្រជុំលើកទី៥ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅក្នុងការពង្រីកវិសាលភាពនៃការអនុវត្តគម្រោងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅដល់រដ្ឋបាលឃុំ សង្កាត់បន្ថែមទៀត ដើម្បីបន្តរួមចំណែកអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនផង និងពង្រឹងសមត្ថភាពរបស់រដ្ឋបាលឃុំ សង្កាត់ផង៕