* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មេបញ្ជាការទ័ពអាកាស អញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ នៅសាលាពលទាហានយោធភូមិភាគទី១

10-11-2026 17:20

(ស្ទឹងត្រែង)៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​បើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅបញ្ជាការដ្ឋានការពារកោះឆ្នេរនៅខេត្តកំពង់ស្ពឺហើយនោះ នៅតាមសាលាហ្វឹកហ្វឺនចំនួន៧ផ្សេងទៀត ចាប់ផ្តើមរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនដល់យោធិន​កាតព្វ​កិច្ចជាបន្តបន្ទាប់។

នៅសាលាពលទាហាន នៃយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក៏បានប្រារព្ធ​ពិធី​បើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ដែរ។ ពិធីប្រព្រឹត្តទៅ​ក្រោម​អធិបតី​ភាពនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធ​ពលខេមរភូមិន្ទ និងជាមេ​បញ្ជា​ការកងទ័ពជើងអាកាស។

ថ្លែងក្នុងពិធីបើកវគ្គនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានសម្តែងការស្វាគមន៍ និងកោត​សរសើរយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលបម្រើកាតព្វកិច្ចយោធាយ៉ាងច្រើនកុះករ ប្រកប​ដោយស្មារតីមោះមុត ក្នុងស្មារតីការពារជាតិមាតុភូមិ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះមាតាបិតា អាណាព្យាលបាល និងក្រុមគ្រួសារនៃយោធិនកាតព្វកិច្ចទាំងអស់ ដែល​បាន​គាំទ្រឱ្យបងប្អូន កូនចៅ ចូលបំពេញកាតព្វកិច្ចការពារជាតិ មាតុភូមិ ប្រកបដោយស្មារតី​ស្នេហា​ជាតិខ្ពស់បំផុត។

នាយឧត្តមសេនីយ៍ ​សឹង សំណាង បានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជា​ប្រវត្តិ​សាស្ត្រនេះ មានគោលបំណងសំខាន់ក្នុងការផ្តល់ចំណេះដឹង ជំនាញ បទពិសោធន៍ និងការអប់រំ​វិន័យកងទ័ពដល់យុវជនដែលជាប្រជាជនស៊ីវិល ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញ​ភារកិច្ចការពារជាតិ និងប្រជាជន នៅពេលប្រទេសជាតិត្រូវការ។ ការហ្វឹកហ្វឺនមិនត្រឹមតែជា​ការ​ផ្ទេរ​ចំណេះដឹងផ្នែកយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណើរការនៃការកសាងស្មារតី​ស្នេហា​ជាតិ ស្មារតីទទួលខុសត្រូវ សាមគ្គីភាព ភាពអត់ធ្មត់ និងការគោរពវិន័យ។ ​

លោកមេបញ្ជាការកងទ័ពអាកាស បានសង្កត់ធ្ងន់ថា ការចូលបំពេញកាតព្វកិច្ចយោធា គឺជាការ បង្ហាញស្មារតីទទួលខុសត្រូវក្នុងនាមជាពលរដ្ឋខ្មែរ និងជាការបន្តវេនពីយុទ្ធជនជំនាន់មុន ដើម្បី​ថែរក្សាឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពរបស់ប្រជាជន។ តាមរយៈវគ្គ​នេះ យោធិនកាតព្វកិច្ចទាំងអស់ មានការយល់ច្បាស់អំពីតួនាទី ភារកិច្ច សិទ្ធិ និងកាតព្វកិច្ច​របស់​ខ្លួន ព្រមទាំងគោរពរដ្ឋធម្មនុញ្ញ ច្បាប់ វិន័យ និងបទបញ្ជារបស់កងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ សឹង សំណាង ផ្តាំផ្ញើដល់សិក្ខាកាមយោធិនកាតព្វកិច្ចយោធាទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់ស្មារតីស្នេហាជាតិ និងស្មោះត្រង់ដាច់ ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និង​រាជ​រដ្ឋាភិបាល។ ការពារឱ្យបានដាច់ខាតនូវសន្តិភាព បូរណភាពទឹកដី គោរពច្បាប់ស្តីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តិនានា និងគោរពឱ្យបាន​ម៉ឺង​ម៉ាត់​នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារ ជាតិ និងអគ្គមេបញ្ជាការ។ សិក្ខាកាមកាតព្វ​កិច្ច​យោធា​គ្រប់រូប ត្រូវគោរពវិន័យ បទបញ្ជា និងក្រមសីលធម៌ឱ្យបានម៉ឺងម៉ាត់ ដោយយល់ថា ការគោរពលក្ខខណ្ឌទាំងនេះ គឺជាជោគជ័យនៃការគ្រប់គ្រងខ្លួនឯង និងជាមូលដ្ឋានគ្រឹះសម្រាប់​សម្រេចគោលដៅជីវិត។

បន្ថែមពីលើនេះ ត្រូវថែរក្សាសាមគ្គីភាព មិត្តភាព ចេះជួយគ្នា លើកទឹកចិត្តគ្នា និងរួមគ្នាដោះ​ស្រាយ​បញ្ហា​ដោយការយោគយល់ ព្រម ទាំងខិតខំរៀនសូត្រ និងហ្វឹកហាត់ ដើម្បីយកចំណេះ​ដឹង និងបទពិសោធទៅបម្រើសហគមន៍ និងសង្គមជាតិ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសយុវជនចំនួន ១ម៉ឺន​នាក់ ឱ្យចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ ដោយបែងចែកជាពីរវគ្គ។ សម្រាប់វគ្គ​ដំបូងយុវជនចំនួន ៥ពាន់នាក់ ត្រូវបានជ្រើសរើស និងហ្វឹកហ្វឺននៅតាមសាលាហ្វឹកហ្វឺនចំនួន ៨ ​រយៈពេល ៣ខែ មុននឹងបញ្ជូនទៅបំពេញការងារជាក់ស្តែងនៅតាមកងឯកភាពនានា ដែលការ​បំពេញកាតព្វកិច្ចយោធានេះរយៈមានពេល ២៤ខែ។

ការហ្វឹកហ្វឺនធ្វើឡើងមួយថ្ងៃចំនួន៧ម៉ោង ហើយមួយសប្តាហ៍៦ថ្ងៃ។ វគ្គទី២ គ្រោងនឹងចាប់ផ្តើមនៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២៧៕