* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ថានទូតកម្ពុជាប្រចាំជប៉ុន ច្រានចោល និងជំទាស់យ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Jiji Press ដែលផ្ដល់វេទិកាឱ្យទណ្ឌិត សម រង្ស៊ី ផ្សព្វផ្សាយព័ត៌មានបំភាន់ការពិត

10-11-2026 17:34

(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញសេចក្ដីថ្លែងការណ៍បង្ហាញការជំទាស់យ៉ាងដាច់អហង្ការចំពោះអត្ថបទព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Jiji Press ដែលចេញផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងបទសម្ភាសន៍ជាមួយទណ្ឌិត សម រង្ស៊ី នៅទីក្រុងតូក្យូ ដោយចាត់ទុកថា អត្ថបទនេះមានខ្លឹមសារពណ៌នាអំពីស្ថានភាពនយោបាយនៅកម្ពុជាក្នុងលក្ខណៈបំភាន់ និងខុសឆ្គង ព្រមទាំងមិនបានឆ្លុះបញ្ចាំងឱ្យបានគ្រប់ជ្រុងជ្រោយនូវបរិបទច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍ ស្ថានឯកអគ្គរាជទូតបានច្រានចោលការពណ៌នារបស់អត្ថបទព័ត៌មាននេះអំពីប្រព័ន្ធនយោបាយកម្ពុជា និងកាលៈទេសៈជុំវិញការរំលាយអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដោយលើកឡើងថា ការផ្សព្វផ្សាយបែបនេះអាចធ្វើឱ្យសាធារណជនយល់ច្រឡំ និងទទួលបានព័ត៌មានតែម្ខាង ដោយមិនបានគិតគូរដល់ក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ ស្ថាប័នតុលាការ និងនីតិវិធីច្បាប់ជាធរមានរបស់កម្ពុជា។

ស្ថានឯកអគ្គរាជទូតបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាជារដ្ឋអធិបតេយ្យ ដែលគ្រប់គ្រងដោយផ្អែកលើរដ្ឋធម្មនុញ្ញ ហើយស្ថាប័ននានាអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនស្របតាមច្បាប់។ ចំពោះការរំលាយអតីតគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧ ស្ថានទូតបានរំលឹកថា សេចក្ដីសម្រេចនេះត្រូវបានប្រកាសដោយតុលាការកំពូលកម្ពុជា ស្របតាមក្របខ័ណ្ឌច្បាប់ជាធរមាន ហើយមិនគួរត្រូវបានលើកយកមកបង្ហាញដោយកាត់ផ្ដាច់ពីនីតិវិធីច្បាប់ និងបរិបទរដ្ឋធម្មនុញ្ញដែលជាមូលដ្ឋាននៃសេចក្ដីសម្រេចនោះឡើយ។

ជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតបានលើកឡើងថា សម រង្ស៊ី ត្រូវបានតុលាការកម្ពុជាផ្ដន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌនានា ហើយរចនាសម្ព័ន្ធនយោបាយដែលបុគ្គលរូបនេះបានប្រកាសបង្កើតឡើងនៅក្រៅប្រទេស មិនមានមូលដ្ឋានអំណាចស្របតាមរដ្ឋធម្មនុញ្ញ ឬច្បាប់ ដើម្បីតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាឡើយ។ ស្ថានទូតបានចាត់ទុកថា ទិដ្ឋភាពទាំងនេះជាព័ត៌មានមូលដ្ឋានដែលគួរត្រូវបានពិចារណា នៅពេលរាយការណ៍អំពីសកម្មភាព និងការអះអាងផ្នែកនយោបាយរបស់បុគ្គលរូបនេះ។

សេចក្ដីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងជប៉ុន ដែលផ្អែកលើចំណងមិត្តភាពយូរអង្វែង ការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន។ ក្នុងន័យនេះ ស្ថានទូតបានស្នើឱ្យថ្នាក់ដឹកនាំផ្នែកវិចារណកថារបស់សារព័ត៌មាន Jiji Press ពិចារណាឱ្យបានហ្មត់ចត់អំពីបរិបទទូលំទូលាយនៃទំនាក់ទំនងកម្ពុជា-ជប៉ុន នៅពេលរាយការណ៍អំពីបញ្ហាពាក់ព័ន្ធនឹងកម្ពុជា។

ស្ថានឯកអគ្គរាជទូតក៏បានបញ្ជាក់ថា ស្ថានទូតកម្ពុជាគោរពយ៉ាងពេញលេញចំពោះសេរីភាពសារព័ត៌មាន និងឯករាជ្យភាពផ្នែកវិចារណកថា ប៉ុន្តែរំពឹងថា ការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងកម្ពុជានឹងត្រូវបានអនុវត្តដោយការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដោយធានាភាពត្រឹមត្រូវ យុត្តិធម៌ និងការបែងចែកឱ្យបានច្បាស់រវាងការចោទប្រកាន់ផ្នែកនយោបាយ និងអង្គហេតុដែលត្រូវបានបញ្ជាក់ជាផ្លូវការ។

ជាចុងក្រោយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអំពាវនាវដល់ទីភ្នាក់ងារសារព័ត៌មាន Jiji Press ឱ្យយកចិត្តទុកដាក់ពិចារណាចំពោះកង្វល់ដែលបានលើកឡើង និងធានាថា ទស្សនៈពាក់ព័ន្ធនឹងផ្នែកច្បាប់ រដ្ឋធម្មនុញ្ញ និងជំហរផ្លូវការរបស់ស្ថាប័នមានសមត្ថកិច្ច ត្រូវបានឆ្លុះបញ្ចាំងឱ្យបានសមស្របក្នុងការរាយការណ៍ព័ត៌មានរបស់ខ្លួន៕