* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ជំរុញសហព័ន្ធសហជីព ពង្រឹងកិច្ចសហការជាមួយសហជីពមូលដ្ឋាន សម្រាប់ការពារផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត លើកកម្ពស់សុខដុមនីយកម្ម និងដោះស្រាយបញ្ហាប្រឈមឱ្យកាន់តែល្អប្រសើរ

10-11-2026 20:29

(ភ្នំពេញ)៖ លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារជាមួយបងប្អូនប្រធានសហព័ន្ធសហជីព ប្រចាំខែវិច្ឆិកា សរុបចំនួន ១៥១រូប នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះរៀបចំឡើងក្នុងទិសដៅពង្រឹងភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងការបន្តពិនិត្យដោះស្រាយបញ្ហាជូនបងប្អូនកម្មករនិយោជិតឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលយកនូវសំណូមពរ បញ្ហាប្រឈមនានា ដែលអាចកើតមានឡើងជាយថាហេតុនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។

ថ្លែងទៅកាន់អង្គប្រជុំ លោករដ្ឋលេខាធិការបានកោតសរសើរចំពោះវឌ្ឍនភាពការងារ និងបានវាយតម្លៃខ្ពស់ចំពោះបងប្អូនសហព័ន្ធសហជីព ទាំងអស់ដែលបានបន្តអនុវត្តតាមស្មារតីនៃកិច្ចប្រជុំនាពេលកន្លងមកយ៉ាងយកចិត្តទុកដាក់ ជាពិសេសការចុះពង្រឹងរចនាសម្ព័ន្ធតាមមូលដ្ឋាន ប្រជុំផ្សព្វផ្សាយ អប់រំ បណ្ដុះបណ្ដាលពីផ្លូវច្បាប់ និងអត្ថប្រយោជន៍ផ្សេងៗ។ ក្រៅពីនេះ ក៏បានបង្ហាញពីការលើកកម្ពស់កិច្ចសហការល្អរវាងថ្នាក់ដឹកនាំសហគ្រាស និងកម្មករនិយោជិត និងការរក្សាបាននូវការងារសមរម្យ រក្សាកំណើនវិនិយោគ ដើម្បីបង្កើតការងារថ្មីៗស្របតាមទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល។

ទន្លឹមនឹងនេះ លោកក៏បានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីពបន្តចែករំលែក និងខិតខំប្រឹងប្រែងពង្រឹងតួនាទីរបស់ខ្លួនឱ្យកាន់តែជិតស្និទ្ធជាមួយសហជីពមូលដ្ឋានបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា ក៏ដូចជាការផ្ដល់ទំនុកចិត្តជូនដល់បងប្អូនកម្មករនិយោជិត ព្រមទាំងត្រូវណែនាំដល់សហជីពមូលដ្ឋានឱ្យប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្ដីឱ្យបានសមរម្យជាដើម។

លោកក៏បានជំរុញឱ្យមានការចូលរួមលើកកម្ពស់កិត្តិយសជាតិ ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅកម្ពុជានាសប្តាហ៍ក្រោយនេះ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងបានខិតខំរៀបចំផ្ដល់ជាមធ្យោយបាយសម្រាប់ផ្តល់ព័ត៌មាន រួមមាន៖ លេខទូរសព្ទរបស់មន្រ្តីជំនាញ ប្រអប់បណ្តឹងអនាមិក ប្រព័ន្ធតេឡេក្រាម និងលេខ Hotline ១២៨៦ ក្នុងការជួយសម្របសម្រួល និងដោះស្រាយ ដើម្បីបញ្ចៀសរាល់ពេលមានវិវាទកើតឡើងផ្សេងៗ នាំឱ្យបងប្អូនកម្មករធ្វើការតវ៉ាទាមទារដោយខុសនីតិវិធី។

ជាមួយគ្នានេះ តំណាងសហព័ន្ធសហជីពក៏បានលើកនូវមតិយោបល់ និងសំណូមពរមួយចំនួន ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងមានតម្លាភាព ដោយបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការជាមួយក្រសួង សម្រាប់ការពារផលប្រយោជន៍កម្មករនិយោជិត។ ទន្ទឹមនេះ តំណាងសហព័ន្ធសហជីពក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងដែលតែងតែគាំទ្រសហព័ន្ធសហជីព ព្រមទាំងផ្ដល់ភាពកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់ជីវភាពរបស់បងប្អូនកម្មនិយោជិត៕