* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ធ្យូបកាហ្វេ និង ខយ តេ កម្ពុជា រួមគ្នារៀបចំកម្មវិធី «ផ្ដល់ឈាម ផ្ដល់ក្ដីសង្ឃឹម សង្គ្រោះជីវិត» ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម

11-11-2026 07:34

(ភ្នំពេញ)៖ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមហ៊ុន ធ្យូបកាហ្វេ និង ខយ តេ កម្ពុជា បានសហការរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ក្ដីសង្ឃឹម សង្គ្រោះជីវិត» នៅ អ័រគីដេ ដឹរ៉ូយ៉ាល់ ខុនដូមីនីម ២០០៤ ដោយទទួលបានឈាមសរុបចំនួន ៧០៣ ប្លោក ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។

កម្មវិធីនេះរៀបចំឡើងដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងគោលបំណងរួមចំណែកលើកស្ទួយវិស័យសុខាភិបាល និង លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងដើម្បីរួមចំណែកបំពេញស្តុកឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមសម្រាប់ប្រើប្រាស់សង្គ្រោះជីវិតមនុស្ស។

ក្នុងកម្មវិធីនេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានមានប្រសាសន៍ថា៖

«បច្ចុប្បន្ន អ្នកជំងឺជាច្រើននៅតែពឹងផ្អែកលើការបរិច្ចាគឈាមជំនួសពីសមាជិកគ្រួសារ។ ឈាមមានសារៈសំខាន់សម្រាប់ស្ត្រីដែលមានបញ្ហាហូរឈាមក្រោយសម្រាលកូន អ្នកជំងឺវះកាត់ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកាក្រុមហ៊ុន ធ្យូបកាហ្វេ បានថ្លែងថា៖

«ឈាមមិនអាចផលិតនៅរោងចក្របានទេ គឺកើតចេញពីទឹកចិត្តសប្បុរសរបស់មនុស្សយើងគ្រប់រូប។ ការបរិច្ចាគឈាមគឺជាការផ្ដល់ក្ដីសង្ឃឹម និងឱកាសឱ្យមនុស្សម្នាក់ទៀតអាចបន្តជីវិត។ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកបរិច្ចាគឈាម និងដៃគូទាំងអស់ដែលបានចូលរួមធ្វើឱ្យកម្មវិធីដ៏មានអត្ថន័យនេះកើតឡើង»។

កម្មវិធីនេះទទួលបានការគាំទ្រពី Orkide Development ដែលបានផ្ដល់ទីតាំងរៀបចំកម្មវិធី ព្រមទាំងដៃគូឧបត្ថម្ភរួមមាន ON Mart, KYŌ Omakase, KYŌ Shabu, Kento Handroll, Honō Yakiniku។

ធ្យូបកាហ្វេ និង ខយ តេ កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាល , មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដៃគូឧបត្ថម្ភ សប្បុរសជន និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមគាំទ្រ និងធ្វើឱ្យកម្មវិធីនេះទទួលបានជោគជ័យ។ តាមរយៈកម្មវិធីនេះ ក្រុមហ៊ុនទាំងពីរ បន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដល់សង្គម និងសហគមន៍ តាមរយៈសកម្មភាពមនុស្សធម៌ និងការបង្កើតផលវិជ្ជមានដល់សង្គម។

ផ្ដល់ឈាម ផ្ដល់ក្ដីសង្ឃឹម សង្គ្រោះជីវិត។