* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តព្រះវិហារ នាំអំណោយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត៤៤០គ្រួសារ នៅស្រុកសង្គមថ្មី

11-11-2026 14:53

​(ព្រះវិហារ)៖ លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាតចំនួន៤៤០គ្រួសារ នៅក្នុងស្រុកសង្គមថ្មី។

​​ថ្លែងក្នុងពិធីសំណេះសំណាលនេះលោក គឹម រិទ្ធី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ លោកបានបញ្ជាក់ថា «ទីណាមានទុក្ខលំបាក គឺមានសម្តេចធិបតី និងលោកជំទាវបណ្ឌិត នៅចាំជួយជានិច្ច»។

​ទន្ទឹមនឹងនេះ ក្នុងឱកាសដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ជិតឈានចូលមកដល់ លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិ ពិសេសបារមីប្រាសាទព្រះខ័ន ប្រាសាទចតុមុខ និងប្រាសាទព្រះដំរី សូមតាមជួយថែរក្សាប្រោះព្រំពរជ័យជូនដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យមានសុខភាពល្អ និងធ្វើដំណើរកម្សាន្តជិតឆ្ងាយប្រកបដោយសុវត្ថិភាព។

​លោក គីម រិទ្ធី បានថ្លែងគូសបញ្ជាក់ថា ទោះបីជាអំណោយនេះមិនមានទំហំធំធេង ប៉ុន្តែវាបានចូលរួមជួយសម្រាលបន្ទុកជីវភាពបានមួយកម្រិត ពិសេសចំពេលដែលបងប្អូន កំពុងមមាញឹកក្នុងរដូវកាលប្រមូលផលកសិកម្ម ដែលទាមទារនូវកម្លាំងពលកម្ម និងការចំណាយជាប្រចាំថ្ងៃ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរដល់រដ្ឋបាលស្រុកសង្គមថ្មី និងមន្ទីរសង្គមកិច្ចខេត្ត ដែលបានសហការរៀបចំ និងជ្រើសរើសមុខសញ្ញាគ្រួសាររងគ្រោះបានត្រឹមត្រូវចំគោលដៅ។

​​ឆ្លៀតក្នុងឱកាសនោះ លោក គឹម រិទ្ធី បានថ្លែងផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋ រួមមាន៖

* សូមប្រជាកសិករខិតខំប្រមូលផលស្រូវ និងដំណាំឱ្យបានទាន់ពេលវេលា។ ពិសេសត្រូវផ្លាស់ប្តូរទម្លាប់ពី «ការដុតជញ្ជាំងស្រូវ» មកជា «ការភ្ជួរលុប» វិញ ដើម្បីថែរក្សាគុណភាពដី និងកាត់បន្ថយការបំពុលបរិស្ថាន ព្រមទាំងប្រុងប្រយ័ត្នអគ្គិភ័យ ឬភ្លើងឆេះព្រៃនា season ក្តៅ

* ដោយសារអាកាសធាតុចាប់ផ្តើមចុះត្រជាក់ និងស្ងួត សូមប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ភ្លើងចង្ក្រាន ធូបទាន និងរក្សាសុខភាពអនាម័យតាមទិសស្លោក «ហូបស្អាត ផឹកស្អាត រស់នៅស្អាត»

* អាជ្ញាធរស្រុក និងឃុំ ត្រូវបន្តយកចិត្តទុកដាក់បម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាព ដោយពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភាពរហ័ស និងសុក្រឹតភាព៕