* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ថានទូតកម្ពុជាប្រចាំជប៉ុន បំភ្លឺរឿងឯកអគ្គរាជទូតកម្ពុជា សម្រេចចិត្តមិនចាប់ដៃជាមួយលោក សម រង្ស៉ី នៅនៅវត្តខ្មែរសាមគ្គី ក្នុងប្រទេសជប៉ុន

11-11-2026 15:03

(ជប៉ុន)៖ អ្នកនាំពាក្យស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីថ្លែងការណ៍បំភ្លឺពាក់ព័ន្ធនឹងរឿង លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំប្រទេសជប៉ុន ដែលសម្រេចមិនចាប់ដៃជាមួយលោក សម រង្ស៉ី នៅវត្តខ្មែរសាមគ្គី ក្នុងខេត្តកាណាហ្គាវ៉ា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យស្ថានទូតបានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការបកស្រាយបំភាន់ និងការរិះគន់វាយប្រហារដោយគ្មានមូលដ្ឋានត្រឹមត្រូវពីសំណាក់បុគ្គលមួយចំនួនក្នុងក្រុមប្រឆាំង ចំពោះការសម្រេចចិត្តរបស់ឯកអគ្គរាជទូតកម្ពុជាមិនចាប់ដៃជាមួយលោក សម រង្ស៊ី។

ស្ថានទូតបានបញ្ជាក់ពីហេតុការណ៍ថា បន្ទាប់ពីបញ្ចប់កម្មវិធីព្រះពុទ្ធសាសនានៃពិធីបុណ្យអង្គកឋិនទាន លោក សម រង្ស៉ី បានដើរទៅរកឯកអគ្គរាជទូត និងលូកដៃក្នុងបំណងចាប់ដៃ ខណៈអ្នកអមដំណើររបស់បុគ្គលរូបនេះ ត្រូវបានរាយការណ៍ថា កំពុងត្រៀមថតរូប។ ក្នុងស្ថានភាពនោះ ឯកអគ្គរាជទូតបានសម្រេចចិត្តដោយចេតនាមិនលូកដៃទៅចាប់ដៃតបវិញ ដោយពិចារណាលើស្ថានភាពផ្លូវច្បាប់ និងនយោបាយរបស់លោក សម រង្ស៉ី។

សេចក្តីថ្លែងការណ៍បានលើកឡើងថា ការសម្រេចចិត្តនេះពាក់ព័ន្ធជាពិសេសនឹងការដែលលោក សម រង្ស៉ី ត្រូវបានតុលាការកម្ពុជាផ្ដន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌនានា ព្រមទាំងការចូលរួមរបស់លោកក្នុងរចនាសម្ព័ន្ធនយោបាយដែលប្រកាសបង្កើតឡើងដោយខ្លួនឯងនៅក្រៅប្រទេស ដែលតាមការបញ្ជាក់របស់ស្ថានទូត មិនមានសិទ្ធិអំណាចស្របតាមរដ្ឋធម្មនុញ្ញក្នុងការធ្វើជាតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាឡើយ។

ស្ថានទូតបានច្រានចោលការបកស្រាយថា ការប៉ុនប៉ងចាប់ដៃនេះគួរតែត្រូវបានចាត់ទុកជាកាយវិការរាក់ទាក់ធម្មតារវាងប្រជាពលរដ្ឋខ្មែរដូចគ្នា ដោយបញ្ជាក់ថា ទោះបីការចាប់ដៃជាទូទៅអាចបង្ហាញពីការគួរសមក៏ដោយ ក៏អត្ថន័យនៃកាយវិការនេះមិនអាចកាត់ផ្ដាច់ចេញពីកាលៈទេសៈ និងបរិបទនយោបាយដែលកាយវិការនោះកើតឡើងបានដែរ។

ស្ថានទូតបានបន្តថា ឯកអគ្គរាជទូតបានយល់ច្បាស់ពីគោលបំណងនយោបាយដែលអាចមាននៅពីក្រោយការប៉ុនប៉ងចាប់ដៃ ជាពិសេសការត្រៀមថតរូប។ រូបថតបែបនេះអាចត្រូវបានយកទៅប្រើប្រាស់ដោយចេតនា ដើម្បីបង្កើតការយល់ច្រឡំថា ឯកអគ្គរាជទូតក្នុងតួនាទីផ្លូវការរបស់ខ្លួន បានទទួលស្គាល់ គាំទ្រ ឬយល់ព្រមចំពោះការអះអាង និងសកម្មភាពនយោបាយរបស់លោក សម រង្ស៉ី ដែលការបង្កើតការយល់ឃើញបែបនេះ ជាការបំភាន់ខុសពីការពិតទាំងស្រុង។

ក្នុងនាមជាតំណាងការទូតដែលត្រូវបានទទួលស្គាល់ជាផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូតមានការទទួលខុសត្រូវក្នុងការការពារសេចក្តីថ្លៃថ្នូរ សិទ្ធិអំណាច និងជំហរផ្លូវការរបស់ស្ថាប័នដែលខ្លួនតំណាង។ ការទទួលខុសត្រូវនេះតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផ្នែកការទូត ក្នុងការប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលការអះអាង និងសកម្មភាពនយោបាយរបស់ខ្លួនមានភាពផ្ទុយនឹងស្ថាប័នទាំងនោះ។

ដោយហេតុនេះ ស្ថានទូតបានបញ្ជាក់ថា ការសម្រេចចិត្តរបស់ឯកអគ្គរាជទូត គឺជាការអនុវត្តភារកិច្ចផ្លូវការដោយមានការពិចារណាយ៉ាងហ្មត់ចត់ និងសមស្រប ក្នុងគោលបំណងទប់ស្កាត់ការយកកាយវិការណាមួយទៅប្រើប្រាស់ ដើម្បីបញ្ជូនសារនយោបាយដែលផ្ទុយនឹងជំហរផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ស្ថានទូតក៏បានគូសបញ្ជាក់ថា ការមានសញ្ជាតិដូចគ្នា និងការគួរសមក្នុងទំនាក់ទំនងសង្គម មិនបានបង្កើតជាកាតព្វកិច្ចឱ្យឯកអគ្គរាជទូតត្រូវតែចាប់ដៃឆ្លើយតបទៅនឹងការលូកដៃមកចាប់ដោយមិនបានព្រៀងទុកជាមុននោះឡើយ។ ស្ថានភាពផ្លូវច្បាប់ និងនយោបាយរបស់លោក សម រង្ស៊ី គឺជាផ្នែកមួយនៃបរិបទដែលត្រូវពិចារណាចំពោះហេតុការណ៍នេះ។

ស្ថានទូតបានបន្ថែមថា ឯកអគ្គរាជទូតដែលតំណាងឱ្យរដ្ឋ និងរដ្ឋាភិបាល ត្រូវមានការប្រុងប្រយ័ត្នជាពិសេស ដើម្បីជៀសវាងកាយវិការដែលអាចត្រូវបានបកស្រាយថាជាការគាំទ្រ ឬការទទួលស្គាល់ជាផ្លូវការ។ ការប្រុងប្រយ័ត្នបែបនេះ គឺជាការទទួលខុសត្រូវទូទៅរបស់តំណាងផ្នែកការទូត មិនមែនជាការពិចារណាដែលមានតែចំពោះការទូតកម្ពុជានោះទេ។

លើសពីនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានគូសបញ្ជាក់ថា ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនា គួរតែជាឱកាសសម្រាប់ការប្រតិបត្តិសាសនា ការសាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក មិនមែនជាឱកាសសម្រាប់ការកេងចំណេញផ្នែកនយោបាយនោះឡើយ។

ជាចុងក្រោយ អ្នកនាំពាក្យស្ថានទូតបានច្រានចោលការប៉ុនប៉ងរបស់បុគ្គលមួយចំនួនក្នុងការបំភ្លៃកាលៈទេសៈនៃការប៉ុនប៉ងចាប់ដៃខាងលើ និងយកហេតុការណ៍នេះធ្វើជាលេសសម្រាប់ការរិះគន់វាយប្រហារផ្ទាល់ខ្លួនដោយគ្មានមូលដ្ឋានត្រឹមត្រូវមកលើឯកអគ្គរាជទូត។