* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តពោធិ៍សាត់ ចុះចែកអំណោយ ជាស្បៀងរបស់រាជរដ្ឋាភិបាល ជូនពលរដ្ឋរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួត នៅស្រុកក្រគរ និងស្រុកតាលោសែនជ័យ

11-11-2026 15:40

(ពោធិ៍សាត់)៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយស្បៀងរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ចំនួនពីរស្រុកផ្សេងគ្នា រួមមាន៖ នៅវត្តទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ និងវត្តសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ។

បើតាមលោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានឱ្យដឹងថា ស្រុកក្រគរ មាន១១ឃុំ និង១០៧ភូមិ មានប្រជាពលរដ្ឋសរុប១២១,២៣២នាក់។ ក្នុងរយៈពេលកន្លងទៅ ស្រុកបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងធំៗ ចំនួន២លើក ដែលបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំ និងលំនៅឋានប្រជាពលរដ្ឋ។ លោកអភិបាលស្រុកបន្តថា ប្រជាពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរក្នុងស្រុក សរុបមានចំនួន២,៥០៦គ្រួសារ ក្នុងនោះ៩ឃុំ ស្មើនឹង១,៥០១គ្រួសារ បានទទួលស្បៀងពី សម្តេចបវរធិបតី កាលពីថ្ងៃទី៥ ខែវិច្ឆិកា រួចហើយ។ ដោយឡែកនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកអភិបាលខេត្ត បានអញ្ជើញចែកជូនបន្ថែម ដល់២ឃុំទៀត សរុបចំនួន១,០០៥គ្រួសារ ក្នុងងនោះមានឃុំស្វាយស ៤៩គ្រួសារ និងឃុំឈើតុំ ៩៥៦គ្រួសារ។

បើតាម លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានបង្ហាញថា ស្រុកនេះមាន២ឃុំ និង៣៥ភូមិ មានប្រជាជនសរុប៤៧,៤៨៥នាក់ ដែលភាគច្រើនប្រកបរបរជាកសិករ (៧៩%)។ ក្នុងរដូវវស្សាឆ្នាំ២០២៦ ស្រុកមានផែនការដាំដុះស្រូវ ២៥,៦៤០ហិកតា ប៉ុន្តែដោយសារកូនរដូវប្រាំងអូសបន្លាយ បានធ្វើឱ្យស្រូវខូចខាត ចំនួន៦,៧៦៣ហិកតា ត្រូវនឹង ១.៩២៩គ្រួសារ។ ប្រជាកសិករទាំងនោះបានទទួលជំនួយសរុបចំនួន៣លើក រួមមានកាកបាទក្រហមខេត្ត ចំនួន១,១០០គ្រួសារ កាលពីថ្ងៃទី០៦ ខែកញ្ញា និងជំនួយរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំនួន១,៩២៩គ្រួសារ ចែកជាពីរដំណាក់កាល រួមមានថ្ងៃទី៥ វិច្ឆិកា ចំនួន៦១១គ្រួសារ និងរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ចំនួន១,៣១៨គ្រួសារបន្ថែមទៀត ដែលធ្វើឱ្យគ្រួសារទទួលបានស្បៀង សរុបចំនួន៣,០២៩គ្រួសារ។

ក្នុងពិធីសំណេះសំណាលនៅទាំងពីរទីតាំង លោក ខូយ រីដា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរជាប្រចាំចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយ ឬដោយសារកង្វះស្បៀងនោះឡើយ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា មិនថាក្នុងកាលៈទេសៈគ្រោះមហន្តរាយទឹកជំនន់ ឬគ្រោះរាំងស្ងួតនោះឡើយ។

បន្ថែមពីលើនេះ លោក ខូយ រីដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួបរួមសាមគ្គីគ្នា ស្រលាញ់រាប់អានគ្នាដូចបងប្អូនក្នុងគ្រួសារតែមួយ និងបន្តរក្សាភាពស្ងប់ស្ងាត់ព្រមទាំងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយរាល់បញ្ហាជាតិ ជាពិសេសបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់ ដើម្បីការពារបូរណភាពទឹកដី និងរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាអចិន្ត្រៃយ៍។

លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុ ជាពិសេសផលប៉ះពាល់ពីបាតុភូត អែលនីញ៉ូ (El Niño) ដែលបង្កឱ្យមានគ្រោះរាំងស្ងួត និងអាកាសធាតុប្រែប្រួលខុសប្រក្រតី ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់លើការសម្អាតអនាម័យបរិស្ថាន រក្សាភូមិឋានស្អាត និងការរស់នៅស្អាត។ លើសពីនេះ ត្រូវខិតខំស្តារមុខរបរ និងផលិតកម្មកសិកម្មឡើងវិញ ក្រោយពេលជួបគ្រោះមហន្តរាយ ដើម្បីធានាបាននូវស្ថិរភាពជីវភាពគ្រួសារប្រកបដោយចីរភាព៕