* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដកពិសោធន៍លើការងារគ្រប់គ្រងសន្តិសុខឯកជន

11-11-2026 15:44

(សៀមរាប)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដកពិសោធន៍លើការងារគ្រប់គ្រងសន្តិសុខឯកជន រវាងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាមួយភ្នាក់ងារផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ភ្នាក់ងារ សន្តិសុខផ្ទាល់ខ្លួន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានលើកឡើងថា សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន បានសហការល្អជាមួយកម្លាំងនគរបាល ក្នុងការចូលរួមអនុវត្តការងារគ្រប់គ្រងសន្តិសុខ និងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន។ ការចូលរួមរបស់វិស័យសន្តិសុខឯកជន គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការជួយសម្រួលដល់ការងាររក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងរួមចំណែកបង្ការ ទប់ស្កាត់បទល្មើស និងហានិភ័យផ្សេងៗនៅតាមគោលដៅដែលខ្លួនទទួលខុសត្រូវ។

លោកឧត្តមសេនីយ៍ទោ បានស្នើដល់សហគ្រាស គ្រឹះស្ថានទាំងអស់ បន្តពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ចនគរបាលឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការចូលរួមរក្សាសន្តិសុខ សុវត្ថិភាពតាមទីតាំង និងក្នុងឱកាសរៀបចំព្រឹត្តិការណ៍ធំៗ រួមមាន៖ ពិធីបុណ្យជាតិ អន្តរជាតិ និងកម្មវិធីសាធារណៈនានា ជាពិសេសការចូលរួមការពារថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍ទាំងនោះ។

លោកស្នងការនគរបាលខេត្ត បញ្ជាក់ថា ការសហការនេះត្រូវផ្អែកលើការទំនាក់ទំនង ការផ្លាស់ប្តូរព័ត៌មាន និងការរាយការណ៍ជូនសមត្ថកិច្ចបានទាន់ពេលវេលា ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បញ្ហាដែលអាចប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

លោកឧត្តមសេនីយ៍ទោ ក៏បានដាក់ចេញនូវទិសដៅណែនាំសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងសន្តិសុខឯកជន ដោយតម្រូវឱ្យការិយាល័យជំនាញរៀបចំបែងចែកក្រុមការងារឱ្យបានច្បាស់លាស់ ដើម្បីចុះល្បាត ត្រួតពិនិត្យ និងអន្តរាគមន៍តាមគោលដៅជាប្រចាំ ព្រមទាំងជំរុញឱ្យក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនទាំង ៤៦ក្រុមហ៊ុន និងសហគ្រាស គ្រឹះស្ថានទាំង ៤៥ ដែលប្រើប្រាស់ភ្នាក់ងារសន្តិសុខផ្ទាល់ខ្លួន រាយការណ៍អំពីស្ថានភាពសន្តិសុខតាមគោលដៅឱ្យបានទៀងទាត់ និងសិក្សាលទ្ធភាពបើកសាខានៅខេត្តសៀមរាប ចំពោះក្រុមហ៊ុនដែលមិនទាន់មានទីតាំងក្នុងខេត្ត។

ក្នុងនោះដែរ ក៏ត្រូវផ្តល់បញ្ជីឈ្មោះភ្នាក់ងារសន្តិសុខ និងឯកសារគតិយុត្តពាក់ព័ន្ធជូនការិយាល័យជំនាញ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងកំណត់អត្តសញ្ញាណ ព្រមទាំងបង្កើនការបណ្តុះបណ្តាល និងបំពាក់បំប៉នសមត្ថភាព ស្មារតី និងវិជ្ជាជីវៈដល់ភ្នាក់ងារ ដោយជំរុញឱ្យចូលរួមវគ្គបណ្តុះបណ្តាលដែលរៀបចំដោយស្ថាប័នជំនាញ ជាពិសេសភ្នាក់ងារដែលមិនធ្លាប់បានចូលរួម។

ជាមួយនេះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី បញ្ជាក់ទន្ទឹមនឹងនេះ ត្រូវអនុវត្តតាមអនុក្រឹត្យពាក់ព័ន្ធ សហការរាយការណ៍ និងចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) មិនត្រូវរក្សាទុក អត្តសញ្ញាណប័ណ្ណ ឬឯកសារច្បាប់ដើមរបស់ភ្នាក់ងារឡើយ ត្រូវពិនិត្យលក្ខខណ្ឌអាយុឱ្យស្របតាមច្បាប់ស្តីពីការងារ និងត្រូវប្រើប្រាស់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ដោយមិនត្រូវប្រើឯកសណ្ឋាន ដែលមានលក្ខណៈស្រដៀងនឹងឯកសណ្ឋានមន្ត្រីសាធារណៈ ឬកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឡើយ៕