* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី

11-11-2026 19:12

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ ដែលមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មាធិការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ គឺ៖ ទី១.របាយការណ៍វឌ្ឍនភាពការងាររបស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចនៃទីស្ដីការគណៈរដ្ឋមន្រ្តីនិង ទី២.និយាមនីតិវិធីប្រតិបត្តិសម្រាប់ការតែងតាំងមន្ត្រីរាជការស៊ីវិលឱ្យកាន់មុខតំណែងនៅក្នុងរចនាសម្ព័ន្ធទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពចំណុះ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសរំលេចអំពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រោមឱវាទ ក្នុងការជំរុញនិងការចូលរួមអនុវត្តនូវការកែទម្រង់នានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពិសេសនៅក្នុងការដ្ឋានកែទម្រង់ធំៗចំនួន ៣ គឺ៖(១).ការកែទម្រង់ច្បាប់ ដែលដឹកនាំដោយទីស្តីការគណៈរដ្ឋមន្រ្តីខ្លួនឯង, (២).ការកែទម្រង់រដ្ឋបាលសាធារណៈ និង (៣).ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា ជាក់ស្តែងនៅក្នុងការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ, ទីស្តីការគណៈរដ្ឋមន្រ្តីបានរៀបចំនិងអនុវត្តចប់សព្វគ្រប់នូវកិច្ចការសំខាន់ៗ ដូចជា ការរៀបចំរចនាសម្ព័ន្ធឡើងវិញ, ការតែងតាំងមន្រ្តីទៅក្នុងរចនាសម្ព័ន្ធថ្មី, ការកំណត់របៀបរបបការងារ និងការបែងចែកតួនាទីភារកិច្ច, គម្រោងលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ និងការធ្វើជំរឿនមន្ត្រីរាជការ ក៏ដូចជាកំពុងរៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការតែងតាំងមន្ត្រីរាជការ, ការពិពណ៌នាមុខតំណែង និងការវិភាគមុខងារ។ ទន្ទឹមនេះ ទីស្តីការគណៈរដ្ឋមន្រ្តីក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត វិធានការ និងផែនការសកម្មភាពជាច្រើនទៀត ដើម្បីលើកកម្ពស់អភិបាលកិច្ច និងពង្រឹងសមត្ថភាពស្ថាប័នជាប់ជាប្រចាំ។

ពាក់ព័ន្ធនឹងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការតែងតាំងមន្ត្រីរាជការស៊ីវិលឱ្យកាន់មុខតំណែងនៅក្នុងរចនាសម្ព័ន្ធទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពចំណុះ, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំឱ្យធ្វើការកែសម្រួល និងសម្រួចបន្ថែមលើទិដ្ឋភាពស្ថិរភាព និងសាមគ្គីភាពផ្ទៃក្នុងរឹងមាំ, ការផ្តល់ការលើកទឹកចិត្តដោយផ្អែកលើសមត្ថភាពនិងស្នាដៃការងារជាក់ស្តែង ដោយឈរលើគោលការណ៍គុណាធិបតេយ្យ (Merit-based),ការកំណត់គុណវុឌ្ឍិ ឱ្យសមស្របនឹងមុខតំណែង, ការកំណត់លំហូរនីតិវិធីនិងទម្រង់បែបបទនៃការតែងតាំង និងគោលការណ៍នីត្យានុកូលភាព ព្រមទាំងការដាក់បញ្ចូលបន្ថែមនូវគោលការណ៍ទំនាស់ផលប្រយោជន៍ និងវិសមិតភាពមុខងារ។

នៅក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកនិងមន្រ្តីពាក់ព័ន្ធ ឱ្យពន្លឿនការរៀបចំការពិពណ៌នាមុខតំណែងដែលនៅសេសសល់ឱ្យបានរួចរាល់នៅដំណាច់ខែវិច្ឆិកានេះឱ្យទាន់តាមការកំណត់របស់ក្រសួងមុខងារសាធារណៈ។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏លើកទឹកចិត្តដល់ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ និងអង្គភាពចំណុះទាំងអស់ឱ្យបន្តចូលរួមអនុវត្តដោយសស្រាក់សស្រាំនូវគ្រប់ការដ្ឋានកែទម្រង់ទាំងអស់របស់រាជរដ្ឋាភិបាល និងអនុវត្តនូវនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការតែងតាំងមន្ត្រីរាជការនេះ បន្ទាប់ពីប្រកាសដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ ដើម្បីពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន។

គួរបញ្ជាក់ដែរថា គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានបង្កើតឡើង ដោយអនុលោមតាមអនុក្រឹត្យលេខ១៤១ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីដឹកនាំ សម្របសម្រួល ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានានៃការអនុវត្តការងារកែទម្រង់ទាំងអស់របស់រាជរដ្ឋាភិបាល នៅក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី៕