* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណៈប្រតិភូអន្តរក្រសួង ចុះពិនិត្យលទ្ធផលថែទាំផ្លូវជនបទ៤ខ្សែ និងបំពាក់ផ្លាកសញ្ញាចរាចរណ៍ លើកំណាត់ផ្លូវ៥ខ្សែ នៅខេត្តកំពត

11-11-2026 20:15

(កំពត)៖ គណៈប្រតិភូអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះពិនិត្យលទ្ធផលការងារថែទាំផ្លូវជនបទចំនួន ៤ខ្សែ ក្នុងខេត្តកំពត និងបំពាក់ផ្លាកសញ្ញាចរាចរណ៍ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ផ្លូវជនបទចំនួន ៤ខ្សែនេះ ក្រាលកៅស៊ូ DBST ប្រវែងសរុប ៧៤,៨៦០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅឃុំសត្វពង ឃុំដំបូកខ្ពស់ ឃុំក្រាំងស្នាយ ឃុំស្រែចែង ឃុំតាកែន ឃុំត្រពាំងរាំង និងឃុំជម្ពូវ័ន្ត នៃស្រុកឈូក ស្រុកអង្គរជ័យ និងស្រុកជុំគីរី ខេត្តកំពត។ជាមួយគ្នានេះ ក៏មានការបំពាក់ផ្លាកសញ្ញាកចរាចរណ៍ ចំនួន ៣១៥ផ្លាក លើផ្លូវចំនួន ៥ខ្សែ ស្ថិតនៅឃុំច្រេស ឃុំក្រាំងស្នាយ ឃុំស្រែចែង ឃុំជម្ពូវ័ន្ត ឃុំតាកែន និងឃុំត្រពាំងរាំង នៃស្រុកជុំគីរី និងស្រុកឈូក ខេត្តកំពត ដែលអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។

លោក ប៊ូ ណារិន តំណាងនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានបញ្ជាក់ឲ្យដឹងថា ការងារជួសជុល និងថែទាំផ្លូវ សម្អាតសំណង់សិល្បការ្យ ព្រមទាំងសម្អាតរុក្ខជាតិតាមសងខាងផ្លូវនៅដំណាក់កាលទី២នេះសម្រេចបាន១០០ភាគរយ។ ហើយហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផល និងផលិតផល កសិ-ឧស្សាហកម្ម ព្រមទាំងសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងការបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព បានកាន់តែងាយស្រួល និងទាន់ពេលវេលា។

ក្រោយការចុះពិនិត្យជាក់ស្តែង លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម និងគណៈប្រតិភូ បានឯកភាពទទួលយកលទ្ធផលការងារ ដំណាក់កាលទី២ និងស្នើឱ្យអ្នកទទួលការ បន្តខិតខំអនុវត្តការងារដែលនៅសេសសល់ ឱ្យបានរួចរាល់តាមផែនការ ព្រមទាំងធានាគុណភាព និងស្តង់ដារបច្ចេកទេស ដើម្បីឱ្យផ្លូវមានភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវសហការជាមួយអាជ្ញាធរ និងជំនាញ ចូលរួមថែរក្សាផ្លូវ ដោយហាមរថយន្តធំដឹកលើសទម្ងន់បើកបរលើផ្លូវ ជួយរក្សាអនាម័យ សម្អាតប្រព័ន្ធលូ និងប្រឡាយរំដោះទឹកកុំឲ្យស្ទះ និងចូលរួមការពារហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ព្រោះការថែរក្សាផ្លូវមិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នពាក់ព័ន្ធតែមួយទេ ប៉ុន្តែត្រូវការការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ដើម្បីធានាឱ្យផ្លូវមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង និងបន្តផ្តល់ភាពងាយស្រួល ដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលរបស់ប្រជាពលរដ្ឋ៕