កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបតិ្តការស្រាវជ្រាវ ឈានទៅបង្រ្កាបជនល្មើស៦នាក់ ដែលវាយជនរងគ្រោះកំពុងជិះម៉ូតូបណ្តាលឱ្យដួល
11-11-2026 22:14
(ភ្នំពេញ)៖ ក្រុមជនល្មើសមួយក្រុមមានគ្នា៦នាក់ ដែលប្រើប្រាស់អំពើហិង្សា ដោយបានយកមួកសុវត្ថិភាពមកវាយជនរងគ្រោះ២នាក់ ដែលកំពុងជិះម៉ូតូបណ្តាលឱ្យដួលកាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្លូវជ្រៃកោងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបតិ្តការស្រាវជ្រាវ និងឈានទៅចាប់ខ្លួនជាបន្តបន្ទាប់។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកការងារព្រហ្មទណ្ឌ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ។
យោងតាមរបាយការណ៍របស់ស្នងការដ្នាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០២៦ វេលាម៉ោង ១៤៖៣០នាទី ដោយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ ងាវ ផានិត អាយុ១៩ឆ្នាំ ជាបុគ្គលិកហាងលីលីប៊ុកហ្វេ។
ចំណែកឯជនសង្ស័យទាំង៦នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ ស៊ន សុខអាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ទីលំនៅ ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះគង់ វីរ៉ាត់ ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ ម៉ៅ បញ្ញា ភេទប្រុស អាយុ ១៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ ប៊ុន ជេម ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទៅលំនៅស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៥-ឈ្មោះ ថា វណ្ណថៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្ថិតនៅ. សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៦-ឈ្មោះ ម៉ាន់ តុងធៀន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ មានទៅលំនៅស្ថិតនៅភូមិចំម្ការឳឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៦នាក់ ត្រូវបាន ការិយាល័យ កំពុងធ្វើការសាកសួរតាមនីតិវិធី៕















