* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រី និងបុគ្គលិកនៃព្រះវិហារសេចក្ដីមេត្តាករុណានៃព្រះគ្រីស្ទ

11-11-2026 22:26

(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំវគ្គបណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រី និងបុគ្គលិកនៃព្រះវិហារសេចក្ដីមេត្តាករុណានៃព្រះគ្រីស្ទ ខេត្តបាត់ដំបង។

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន ៣៤នាក់ ក្នុងនោះមានស្រី ១៨នាក់ ដោយលោក កុសុម សុភីនារ៉ា នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់មន្ត្រីទទួលបន្ទុកការងារវិជ្ជាសង្គ្រោះបឋមនៃសាខា ដើម្បីបើកវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ។ គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលមូលដ្ឋានវិជ្ជាសង្គ្រោះបឋមនេះ គឺដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រឆ្នាំ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្នុងការឈានឆ្ពោះទៅរកគ្រួសារមួយមានអ្នកយល់ដឹងអំពីវិជ្ជាសង្គ្រោះបឋមម្នាក់ ដែលជាចំណេះដឹងដ៏មានប្រយោជន៍អាចជួយសង្គ្រោះអាយុជីវិតបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់ជាយថាហេតុ។

មានមតិសំណេះសំណាលបើកវគ្គបណ្តុះបណ្តាល មន្រ្តីសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដល់សិក្ខាកាមក្នុងវគ្គពីសំណាក់ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា និងសូមឱ្យសិក្ខាកាមយកចិត្តទុកដាក់រាល់ការធ្វើបទបង្ហាញនីមួយៗ ដែលគ្រូឧន្ទេស បានបង្ហាត់បង្ហាញ ក៍ដូចជាចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តការងារជាក់ស្តែង។


ក្នុងវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានសិក្សាយ៉ាងយកចិត្តទុកដាក់ទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ ទៅលើមេរៀនសំខាន់ៗជាច្រើន រួមមាន គោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហម ការវាយតម្លៃស្ថានភាពគ្រោះថ្នាក់ ការសង្គ្រោះជនរងគ្រោះថប់ដង្ហើម ការឃាត់ឈាម និងការរុំរបួស ការសង្គ្រោះករណីបាក់ឆ្អឹង រលាក គ្រោះថ្នាក់ចរន្តអគ្គិសនី និងការសន្លប់ ព្រមទាំងវិធីសាស្ត្រដឹកជញ្ជូនជនរងគ្រោះប្រកបដោយសុវត្ថិភាព។

សិក្ខាកាមទាំងអស់បានសម្តែងនូវក្តីរីករាយ និងប្តេជ្ញាចិត្តថានឹងនាំយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ឱ្យកើតជាប្រយោជន៍ពិតប្រាកដ ក្នុងសង្គម និងការងារមនុស្សធម៌នាពេលខាងមុខ៕