* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តព្រះវិហារ ជួបពិភាក្សាការងារជាមួយមន្ត្រី OHCHR ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស

11-11-2026 22:21

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដែលដឹកនាំដោយលោក Daniel Collinge មន្ត្រីសិទ្ធិមនុស្សនៃការិយាល័យ OHCHR នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

ក្នុងឱកាសនោះលោក គីម រិទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ព្រមទាំងការខិតខំប្រឹងប្រែងរបស់ការិយាល័យ OHCHR ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ក៏ដូចជាការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជារួម និងដោយឡែកក្នុងខេត្តព្រះវិហារ។

លោក គីម រិទ្ធី បានធ្វើបទបង្ហាញអំពីស្ថានភាព ជីវភាព និងតម្រូវការរបស់បងប្អូនភៀសសឹកនៅភូមិតាកឹងចងចាំដែលមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបានដោយសារការឈ្លានពានហុំព័ទ្ធយកផ្ទះរបស់ពួកគាត់ដោយខុសច្បាប់ពីកងទ័ពថៃ។

លោកអភិបាលខេត្តព្រះវិហារ បានស្នើដល់គណៈប្រតិភូ OHCHR យកចិត្តទុកដាក់សិក្សាស្រាវជ្រាវ ប្រមូលព័ត៌មាន និងភស្តុតាងជាក់ស្តែង ពាក់ព័ន្ធនឹងស្ថានភាពជម្លោះនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងរៀបចំរបាយការណ៍ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីបង្ហាញពីការពិតដែលបានកើតឡើងនៅលើទីតាំងជាក់ស្តែង ជាពិសេសសកម្មភាពរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។

លោកក៏បានថ្លែងសង្កត់ធ្ងន់លើសារៈសំខាន់នៃការរាយការណ៍ដោយផ្អែកលើការពិត ភស្តុតាង និងការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីឱ្យសហគមន៍អន្តរជាតិបានយល់ដឹងច្បាស់អំពីស្ថានភាពជាក់ស្តែង និងផលប៉ះពាល់ដែលប្រជាពលរដ្ឋកម្ពុជាបានទទួលរង ជាពិសេសការបាត់បង់លំនៅឋាន ការភៀសខ្លួន និងការប្រឈមនឹងបញ្ហាផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះ លោក Daniel Collinge បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក គីម រិទ្ធី និងរដ្ឋបាលខេត្តព្រះវិហារ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរដល់ការងាររបស់ការិយាល័យ OHCHR នាពេលកន្លងមក។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរខេត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ការគោរពសិទ្ធិមនុស្សឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ជំនួបនេះបានបង្ហាញពីសារៈសំខាន់នៃកិច្ចសហការរវាងរដ្ឋបាលខេត្តព្រះវិហារ និងការិយាល័យ OHCHR ក្នុងការជំរុញការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍសង្គម និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត៕