* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្នុងខេត្តបាត់ដំបង
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ
* ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ
* Nvidia ត្រៀមដកហូតតំណែង CEO លោក Jensen Huang ក្រោយរឿងអាស្រូវជាប់ពាក់ព័ន្ធចារកម្មចិន
* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ទីរពេទ្យកាល់ម៉ែត រួមជាមួយសមាគម CAGE និង A-PSDE បើកវគ្គបណ្ដុះបណ្ដាលការឆ្លុះពិនិត្យ និងព្យាបាលដោយអង់ដូស្កុបពីកម្រិតជំនាញលើជំងឺប្រព័ន្ធទឹកប្រមាត់

12-11-2026 18:14

(ភ្នំពេញ)៖ ដើម្បីបង្កើនគុណភាពព្យាបាលប្រកបដោយទំនើបកម្ម និងបច្ចេកទេសជាន់ខ្ពស់ដល់ក្រុមគ្រូពេទ្យនៅកម្ពុជា ដើម្បីបម្រើសេវាសុខាភិបាលជូនដល់អ្នកជំងឺឱ្យកាន់តែមានគុណភាព ស័ក្កសិទ្ធភាព និងមានប្រសិទ្ធភាពល្អបំផុតមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយសមាគមអន្តោទស្សន៏កោសល្យ ប្រព័ន្ធរំលាយអាហារកម្ពុជា(CAGE) និងសមាគមអង់ដូស្កុបពីប្រព័ន្ធរំលាយអាហារអាស៊ីប៉ាស៊ីហ្វិក(A-PSDE) បានរៀបចំវគ្គបណ្តុះបណ្តាលបន្តស្តីពី «វគ្គបណ្តុះបណ្តាលអំពីការឆ្លុះពិនិត្យ និងព្យាបាលដោយអង់ដូស្កុបពីកម្រិតជំនាញលើជំងឺប្រព័ន្ធទឹកប្រមាត់»។

វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាស្តីពី «ការឆ្លុះពិនិត្យ និងព្យាបាលដោយអង់ដូស្កុបពីកម្រិតជំនាញលើជំងឺប្រព័ន្ធទឹកប្រមាត់ (ERCP & EUS)» គឺបានធ្វើឡើងរយៈពេល២ថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត។អង្គសិក្ខាសាលាស្តីពីជំនាញខាងលើនេះ ត្រូវបានចូលរួមពីសំណាក់សាស្រ្តាចារ្យ ដែលមានបទពិសោធន៍ទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ មកពីប្រទេសជប៉ុន និងហុងកុង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក។

វគ្គបណ្តុះបណ្តាលនេះ នឹងបានជួយរួមចំណែកយ៉ាងសំខាន់ដើម្បីឱ្យក្រុមគ្រូពេទ្យ ផ្នែកជំងឺថ្លើម ក្រពះ ពោះវៀន និងប្រព័ន្ធទឹកប្រមាត់របស់យើង ទទួលបាននូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងជំនាញបច្ចេកទេសនៃការថតឆ្លុះ និងព្យាបាលជំងឺប្រព័ន្ធទឹកប្រមាត់ មូលដ្ឋានគ្រឹះនៃការឆ្លុះបំពង់ទឹកប្រម៉ាត់ និងអ៊ុលត្រាសោនអង់ដូស្កុបពី ការបង្ហូរទឹកប្រមាត់តាមរយៈអ៊ុលត្រាសោនអង់ដូស្កុបពី ការបំបែកគ្រួសក្នុងផ្លូវទឹកប្រមាត់​ និងការគ្រប់គ្រងព្យាបាលការស្ទះផ្លូវទឹកប្រមាត់កម្រិតធ្ងន់ ព្រមទាំងបានទទួលការផ្លាស់ប្តូរបទពិសោធន៍ថ្មីៗបន្ថែមទៀត៕