* ប៉ូលិសឥណ្ឌូនេស៊ីថាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់បទក្បត់ជាតិ ក្នុងរឿងលួចស្តាប់ទូរស័ព្ទលោក ប្រាបូវ៉ូ
* ប្រធាន គ.ជ.ប អំពាវនាវពលរដ្ឋមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សូមរួសរាន់មកធ្វើ ខណៈមានពលរដ្ឋជាង១លាននាក់ បានធ្វើបំពេញរួចហើយ
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្នុងខេត្តបាត់ដំបង
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ
* ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ
* Nvidia ត្រៀមដកហូតតំណែង CEO លោក Jensen Huang ក្រោយរឿងអាស្រូវជាប់ពាក់ព័ន្ធចារកម្មចិន
* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក វង សូត ស្នើឱ្យបេឡារូសជំរុញកិច្ចសហប្រតិបត្តិការសភា និងទាក់ទាញអ្នកវិនិយោគ និងទេសចរមកកម្ពុជា

12-11-2026 20:50

(ភ្នំពេញ)៖ លោក វង សូត អនុប្រធានទី២រដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបេឡារូស-កម្ពុជា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយលោក អ៉ីវ៉ាន ម៉ាឃែវីច (Ivan Markevich) ប្រធានគណៈកម្មការកសិកម្ម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបេឡារូស-កម្ពុជា។

ក្នុងជំនួបនេះលោក វង សូត បានស្នើឱ្យភាគីបេឡារូសបន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់ការទូតសភា ការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍រវាងក្រុមមិត្តភាពរដ្ឋសភា ព្រមទាំងជំរុញការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់អាហារូបករណ៍លើវិស័យសំខាន់ៗ។

លោកបានរំលឹកថា កម្ពុជា និងបេឡារូសបានភ្ជាប់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីឆ្នាំ១៩៩៥មក ហើយទំនាក់ទំនងនេះត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការជួបពិភាក្សារវាងថ្នាក់ដឹកនាំ និងការចុះកិច្ចព្រមព្រៀងលើវិស័យសំខាន់ៗជាច្រើន។

ជាមួយគ្នានេះលោកបានលើកទឹកចិត្តឱ្យភាគីបេឡារូសជួយផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មគ្រឿងយន្តកសិកម្ម និងជំរុញអ្នកទេសចរបេឡារូសឱ្យមកទស្សនានៅកម្ពុជាកាន់តែច្រើន។

លោក វង សូត ក៏បានស្នើឱ្យភាគីបេឡារូសបន្តគាំទ្រដល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍លើវិស័យបច្ចេកវិទ្យាកសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន និងនីតិកម្ម។

ជាការឆ្លើយតប លោក អ៉ីវ៉ាន ម៉ាឃែវីច បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីបេឡារូសក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ អប់រំ វប្បធម៌ និងកសិកម្ម។ ភាគីបេឡារូសក៏បានបង្ហាញឆន្ទៈក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងផលិតផលកសិកម្ម ព្រមទាំងស្នើឱ្យកម្ពុជាពិនិត្យលទ្ធភាពសម្រួលការធ្វើដំណើររបស់ពលរដ្ឋបេឡារូសមកកម្ពុជា តាមរយៈការពិនិត្យលទ្ធភាពលើការលើកលែងទិដ្ឋាការ។

ក្នុងឱកាសនោះលោក អ៉ីវ៉ាន ម៉ាឃែវីច ក៏បានអញ្ជើញលោក វង សូត ទៅបំពេញទស្សនកិច្ចនៅប្រទេសបេឡារូស ដើម្បីចូលរួមពិព័រណ៍ពាណិជ្ជកម្មនៅចុងខែមិថុនា ឆ្នាំ២០២៧ ខាងមុខផងដែរ៕