* ប៉ូលិសឥណ្ឌូនេស៊ីថាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់បទក្បត់ជាតិ ក្នុងរឿងលួចស្តាប់ទូរស័ព្ទលោក ប្រាបូវ៉ូ
* ប្រធាន គ.ជ.ប អំពាវនាវពលរដ្ឋមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សូមរួសរាន់មកធ្វើ ខណៈមានពលរដ្ឋជាង១លាននាក់ បានធ្វើបំពេញរួចហើយ
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្នុងខេត្តបាត់ដំបង
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ
* ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ
* Nvidia ត្រៀមដកហូតតំណែង CEO លោក Jensen Huang ក្រោយរឿងអាស្រូវជាប់ពាក់ព័ន្ធចារកម្មចិន
* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលស្រុកស្ទោង និងសប្បុរសជន នាំអំណោយជូនវីរកងទ័ពជួរមុខនៅឧត្តរមានជ័យ

12-11-2026 20:55

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង រួមជាមួយសប្បុរសជន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ទៅប្រគល់ជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅទិសឧត្តរមានជ័យ។

នាឱកាសនោះ លោក សាយ គឹមឡម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំរូវីរភាពដ៏អង់អាចក្លាហាន និងការលះបង់ដ៏ធំធេងរបស់នាយទាហាន និងពលទាហានជួរមុខទាំងអស់ ក្នុងបុព្វហេតុជាតិសាសនានិងព្រះមហាក្សត្រនិងសុខសន្តិភាព។

លោកបានគូសបញ្ជាក់ថា ការឈរជើងយ៉ាងរឹងមាំ ដោយមិនខ្លាចនឿយហត់របស់កងកម្លាំងជួរមុខ គឺជាខែលការពារដ៏រឹងមាំក្នុងការថែរក្សាអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ និងសុខសន្តិភាពពេញលេញ ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៅសមរភូមិក្រោយ អាចប្រកបរបរចិញ្ចឹមជីវិត និងអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន។

លោកបានបញ្ជាក់បន្ថែមថា អំណោយទាំងនេះ ថ្វីត្បិតតែមានចំនួនតិចតួចក្តី ប៉ុន្តែវាបានស្តែងចេញពីទឹកចិត្តស្រឡាញ់ ការនឹករលឹក និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាជ្ញាធរមូលដ្ឋាន និងសប្បុរសជន ក្នុងនាមសមរភូមិក្រោយ កៀកកើយសមរភូមិមុខគ្រប់កាលៈទេសៈ និងមិនទុកឱ្យសមរភូមិមុខឯកាឡើយ។

ជាមួយស្មារតី និងមនោសញ្ចេតនាជ្រាលជ្រៅរវាងសមរភូមិក្រោយ ជាមួយសមរភូមិមុខ ក្នុងការបំពេញបេសកកម្មការពារដ៏ថ្លៃថ្លានេះ មានការចូលរួម ឧបត្ថម្ភគាំទ្រទាំងសម្ភារ ថវិកាគ្រឿងឧបភោគបរិភោគស្បៀង របស់លោក ខៀវ ប៉ាង នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកំពង់ធំ និងលោក ហ៊ាង លីហាក់ ផងដែរ ក្រោមបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅបំផុត ដោយមានការអញ្ជើញទទួលដោយផ្ទាល់ពីសំណាក់ លោកវរសេនីយ៍ឯក សុ វិនឆេន ប្រធានក្រុមកងរថក្រោះប្រចាំទិសទី៣ និងលោកវរសេនីយ៍ត្រី សឿង ធឿន មេបញ្ជាការរងកងវរសេនាតូចថ្មើរជើងលេខ ៤២២ ព្រមទាំងនាយទាហាន ពលទាហានជាច្រើនរូបទៀត។

ជាមួយគ្នានេះមលោកវរសេនីយ៍ឯក សុ វិនឆេន និងលោកវរសេនីយ៍ត្រី សឿង ធឿន តំណាងឱ្យនាយទាហាន និងពលទាហានទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់របស់លោកអភិបាលស្រុកស្ទោង លោកប្រធានទីចាត់ការផែនការ និងវិនិយោគខេត្ត ព្រមទាំងសហការី ដែលតែងតែផ្សារភ្ជាប់សុខទុក្ខ និងផ្តល់ការឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខជាបន្តបន្ទាប់។ តំណាងនាយទាហានជួរមុខ ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ គោរពវិន័យកងទ័ព និងបំពេញភារកិច្ចការពារជាតិមាតុភូមិឱ្យបានសម្រេចជោគជ័យ ដើម្បីតបស្នងទៅនឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេស។

អំណោយដែលបានប្រគល់រួមមាន៖ មី ចំនួន ៦០កេះ ទឹកត្រី ចំនួន ២០យួរ ទឹកស៊ីអ៊ីវ ចំនួន ២០យួរ ត្រីងៀត ចំនួន ២០គីឡូក្រាម សាច់ក្រក ចំនួន ២០គីឡូក្រាម កាហ្វេ ចំនួន ១កេះ បារី ចំនួន ២ប៊ិច៕