* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅស្រី «ល្អហួស» ទទួលបានការគាំទ្រជាង ៤៥លានសំឡេង ឈរលេខ១ ក្នុងការប្រកួត «Miss Teen Icon International»
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានាធិបតីរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ជំរុញហ្វីលីពីន ពង្រីកការវិនិយោគលើវិស័យស្រូវអង្ករ
* ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
* ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ វិច្ឆិកា
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អត្ថប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានលើកមកពន្យល់ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ

13-11-2026 11:43

(តាកែវ)៖ រដ្ឋបាលស្រុកទ្រាំង ខេត្តតាកែវ សហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) រៀបចំកម្មវិធីក្តីសុបិនហ្វូណន វេទិកាបាឋកថាអន្តរជាតិ ដើម្បីចែករំលែកចំណេះដឹង និងអត្ថប្រយោជន៍ដ៏ធំធេងនៃគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ (FTC) ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់សេដ្ឋកិច្ចសង្គមកម្ពុជា ដល់អាជ្ញាធរ លោកគ្រូ អ្នកគ្រូ និងសិស្សប្រមាណជាង ១០០នាក់ នៅមូលដ្ឋានស្រុកទ្រាំង ក្នុងខេត្តតាកែវ។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង ខេត្តតាកែវ និងលោក ចាង ឈី តំណាងលោក លាវ ចៅវៃ អគ្គនាយកគម្រោងព្រែកជីកហ្វូណនតេជោ (FTC) នៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងមានការចូលរួមពីមន្ត្រីរាជការជាច្រើននាក់ទៀត នៅវិទ្យាល័យសុខអាន ថ្នល់បំបែក ក្នុងស្រុកទ្រាំង ខេត្តតាកែវ។

ជាកិច្ចចាប់ផ្តើមតំណាងក្រុមហ៊ុនសាងសង់ព្រែកជីកធនធានចម្រុះហ្វូណនតេជោ បានធ្វើបទបង្ហាញដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកដ៏សំខាន់តភ្ជាប់ពីទន្លេទៅកាន់សមុទ្រកម្ពុជា។ គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនប្រសិទ្ធភាពពាណិជ្ជកម្ម បង្កើតតំបន់សេដ្ឋកិច្ចពិសេស និងជំរុញវិស័យកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងទេសចរណ៍។ លើសពីនេះ វាក៏ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា និងបង្កើនផលត្រីទឹកសាប។ គម្រោងនេះជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានានូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជាទាំងមូល។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងអាទិភាពដ៏សំខាន់មួយ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងចិន ដើម្បីរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រ «ត្បូងពេជ្រ»។ ការសាងសង់គម្រោងនេះនឹងជួយលើកកម្ពស់សមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង ព្រមទាំងជំរុញការអភិវឌ្ឍកំពង់ផែនៅតាមអាងទន្លេនានា រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មជាតិ។

លោកបានបន្តថា ក្នុងដំណើរការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាងសង់ប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងការគោរពបរិស្ថាន ដោយខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តគម្រោងទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យនៅកម្រិតទាបបំផុត។

ថ្លែងនាឱកាសនោះដែរ លោក អ៊ុំ ចំរើន បានឱ្យដឹងដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ មានអត្ថប្រយោជន៍ដ៏ធំធេងក្នុងការកសាងប្រទេសជាតិ ជាពិសេសលើវិស័យដឹកជញ្ជូន ដែលនឹងដើរតួជាកម្លាំងចលករដ៏ធំ ក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា។ លោកបានបញ្ជាក់ថា ផ្លូវនេះក៏នឹងជួយសម្រួលដល់ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លោក អ៊ុំ ចំរើន បានបញ្ជាក់ទៀតថា គ្រាន់តែមានគម្រោងព្រែកជីកហ្វូណនតេជោនេះ បានធ្វើឱ្យរោងចក្រ សហគ្រាសជាច្រើនចាប់ផ្តើមចាប់អារម្មណ៍ និងជ្រើសរើសខេត្តតាកែវ ជាពិសេសស្រុកទ្រាំងនេះតែម្តងដើម្បីធ្វើជាទីតាំងវិនិយោគ។ ការណ៍នេះបាននិងកំពុងបង្កើតឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងតំបន់ ទាំងក្នុងដំណាក់កាលសាងសង់ និងពេលរោងចក្រដំណើរការពេញលេញ។ លើសពីនេះ វត្តមាននៃគម្រោងក៏បានជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលក់ដូររបស់អាជីវករតូចតាចផងដែរ។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តក្នុងការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន និងកងកម្លាំងពាក់ព័ន្ធ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ក្នុងអំឡុងពេលអនុវត្តគម្រោងនេះផងដែរ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនទទួលយកសមិទ្ធផលប្រវត្តិសាស្ត្រនេះ ដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគម្រោងនេះនឹងចាប់ផ្តើមការដ្ឋានជីកនាពេលឆាប់ៗខាងមុខនេះ ទោះបីជាមានការប្រែប្រួលអាកាសធាតុក៏ដោយ។

សូមបញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដែលមានបំណងតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។ គម្រោងនេះចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប។ ផ្លូវទឹកនេះនឹងឆ្លងកាត់ភូមិសាស្ត្រខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារអាម៉េរិក៕