* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅស្រី «ល្អហួស» ទទួលបានការគាំទ្រជាង ៤៥លានសំឡេង ឈរលេខ១ ក្នុងការប្រកួត «Miss Teen Icon International»
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានាធិបតីរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ជំរុញហ្វីលីពីន ពង្រីកការវិនិយោគលើវិស័យស្រូវអង្ករ
* ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
* ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ វិច្ឆិកា
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អតីតចាងហ្វាងកាសែតម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទក្លែងបន្លំជាអ្នកសារព័ត៌មាន បង្កបញ្ហាក្នុងសង្គមរំខានការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋ នៅខណ្ខដូនពេញ

13-11-2026 12:12

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ​ សួន ចំរើន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានក្លែងបន្លំខុសច្បាប់ជាអ្នកសារព័ត៌មាន ដើរ live ផ្សព្វផ្សាយព័ត៌មានរំខានប៉ះពាល់ការលក់ដូរ ប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ នៅខណ្ខដូនពេញ កាលពីថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៦ ចំណុចកើតហេតុភូមិ ៩ ផ្លូវ៦៣ កែងផ្លូវលេខ ១៧៤សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងក្រោយពីបុគ្គលនេះ និងបក្ខពួកមួយចំនួន បានអះអាងថាខ្លួនជាអ្នកសារព័ត៌មាន ដែលមានកាយវិការ និងពាក្យសំដីមិនសមរម្យ ហើយចុះថត (live) ផ្សាយផ្ទាល់ព័ត៌មាននៅខណ្ឌដូនពេញ បង្កជម្លោះពាក្យសំដីជាមួយប្រជាពលរដ្ឋលក់ដូរចិញ្ចឹមជីវិត នៅចំណុចខាងលើបង្កឱ្យរងការរិះគន់ពីសំណាក់អ្នកលេងក្នុងបណ្តាញសង្គមចំពោះបុគ្គលឈ្មោះ សួន ចំរើន និងបក្ខពួករបស់ខ្លួន។

ខណៈដែលរដ្ឋមន្រ្តីក្រសួងព័ត៌មាន​លោក នេត្រ ភក្រ្តា ក៏បានប្រកាសក្នុងផេកផ្លូវការរបស់លោកថា បុគ្គលឈ្មោះ សួន ចំរើន អតីតជាចាងហ្វាងគេហទំព័រ www.chrtvonline.com ត្រូវបានក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណតាមប្រកាសលេខ ២៩៧ ប្រក.ពម. ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយម្ចាស់អង្គភាពបានបំពានច្បាប់ ស្តីពីរបបសារព័ត៌មានធ្ងន់ធ្ងរ ដោយអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ នៅពេលថ្មីៗ បុគ្គលនេះបានបន្តលួចបន្លំធ្វើជាអ្នកសារព័ត៌មាន និងបានបង្កបញ្ហាដល់សង្គម។

ទង្វើ និងសកម្មភាពរបស់អតីតអ្នកសារព័ត៌មានរូបនេះ ឬក្រុមណាមួយដែលយកវិជ្ជាជីវៈសារព័ត៌មាន ធ្វើជាអាជីវកម្ម ដើម្បីបម្រើផលប្រយោជន៍ខ្លួនផ្ទុយពីក្រម សីលធម៌ វិជ្ជាជីវៈ និងលិខិត បទដ្ឋានគតិយុត្តនានា ត្រូវមានការទទួលខុសត្រូវចំពោះមុខច្បាប់។

បច្ចុប្បន្ន ជនសង្ស័យការិយាល័យ កំពុងសាកសួរចាត់ការបន្តតាមនីតិវិធី៕