* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅស្រី «ល្អហួស» ទទួលបានការគាំទ្រជាង ៤៥លានសំឡេង ឈរលេខ១ ក្នុងការប្រកួត «Miss Teen Icon International»
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានាធិបតីរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ជំរុញហ្វីលីពីន ពង្រីកការវិនិយោគលើវិស័យស្រូវអង្ករ
* ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
* ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ វិច្ឆិកា
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហ្វ្រង់កូហ្វូនី មិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែហ្វ្រង់កូហ្វូនី ក៏ជាវប្បធម៌ដ៏រស់រវើក, ជាលំហនៃការផ្លាស់ប្តូរ, ការធ្វើពាណិជ្ជកម្ម និង នវានុវត្តន៍។ ហ្វ្រង់កូហ្វូនីប្រកាន់ខ្ជាប់នូវគុណតម្លៃរួមគ្នាគឺ៖ សន្តិភាព, សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជនសង្ស័យក្លែងឯកសារសាធារណៈ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី

13-11-2026 12:39

(កំពត)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សមត្ថកិច្ចខេត្តកំពត បានសម្រេចបញ្ជូនសំណុំរឿងព្រមទាំងជនសង្ស័យចំនួនពីរនាក់ ទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ជនសង្ស័យទាំងពីរនាក់នោះមានឈ្មោះ អូន រ៉ាវ័យ អាយុ៤៣ឆ្នាំ តួនាទីជាប្រធានតំណាងប្រតិបត្តិក្រុងបូកគោ នៃគណបក្សកម្លាំងជាតិ និងលោក ឆាយ ជំនោ អាយុ៤៧ឆ្នាំ ជាសមាជិកគណៈកម្មាធិការនាយកគណបក្សកម្លាំងជាតិ និងជាសមាជិកក្រុមការងារគណបក្សខេត្តកំព​ត។

ជនសង្ស័យទាំងពីរត្រូវបានចាប់ខ្លួនពីបទផ្ដើមគំនិតប្រើប្រាស់ឯកសារសាធារណៈក្លែង, ប្រើប្រាស់ឯកសារសាធារណៈក្លែង និងក្លែងបន្លំឯកសារសាធារណៈ (ស្នាមហត្ថលេខា)។ បទល្មើសទាំងនេះត្រូវបានប្រព្រឹត្តឡើងនៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ចាប់តាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ រហូតមកដល់បច្ចុប្បន្ន។

ការបញ្ជូនសំណុំរឿងនេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងរបស់ឈ្មោះ សុខ ស៊ាង ដែលបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយពីមានក្លែងបន្លំយកឈ្មោះរបស់គាត់ទៅចុះឈ្មោះជាភ្នាក់ងារអ្នកសង្កេតការណ៏របស់គណបក្សកម្លាំងជាតិ។ នេះជាលទ្ធផលនៃការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ច លើបទល្មើសជាក់ស្ដែងខាងលើដើម្បីធានាបាននូវយុត្តិធម៌ និងរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈ៕