* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅស្រី «ល្អហួស» ទទួលបានការគាំទ្រជាង ៤៥លានសំឡេង ឈរលេខ១ ក្នុងការប្រកួត «Miss Teen Icon International»
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានាធិបតីរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ជំរុញហ្វីលីពីន ពង្រីកការវិនិយោគលើវិស័យស្រូវអង្ករ
* ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
* ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ វិច្ឆិកា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយឧត្តមសេនីយ៍ ទៀ សីហា ជួបពិភាក្សាជាមួយ អនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

13-11-2026 16:09

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយលោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស (Ozgur Bulent Us) នាយការិយាល័យអនុព័ន្ធយោធាតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសវៀតណាម ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។

ជំនួបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះដែរ នៅទីស្តីការក្រសួងការពារជាតិ។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការអបអរសាទរចំពោះលោកវរសេនីយ៍ឯក ដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធាតួកគីយ៉េ ប្រចាំកម្ពុជា និងបានបង្ហាញជំនឿថា តាមរយៈតួនាទីថ្មីនេះ លោកនឹងចូលរួមជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រទេសតួកគី ដែលបានផ្តល់ការគាំទ្រដល់កម្ពុជាកន្លងមក ព្រមទាំងការផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់សាធារណរដ្ឋតួកគី និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា នៅឆ្នាំ២០២៨ ខាងមុខ ប្រទេសទាំងពីរនឹងឈានដល់ខួបនៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការការពារជាតិ ដែលបានផ្តួចផ្តើមឡើងដោយសម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ ទោះបីជាសកម្មភាព មួយចំនួនត្រូវបានផ្អាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ បច្ចុប្បន្នភាគីទាំងពីរកំពុងបន្តជំរុញ និងស្តារកិច្ចសហប្រតិបត្តិការនេះឡើងវិញ។

ជាការឆ្លើយតប លោកវរសេនីយ៍ឯក អនុព័ន្ធយោធាតួកគីយ៉េ បានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់កម្ពុជា ព្រមទាំងបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ ដោយផ្អែកលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៦។

លោកវរសេនីយ៍ឯក ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គសេនាធិការកងទ័ពតួកគីយ៉េ និងបានសម្តែងការចូលរួម អបអរសាទរចំពោះទិវាខួបលើកទី៧៣ របស់កងយោធពលខេមរភូមិន្ទ ដែលបានដើរតួនាទីយ៉ាងសំខាន់ ចំពោះប្រជាជាតិកម្ពុជាទាំងមូល។

លោកបានបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងជំរុញការអនុវត្តសកម្មភាពសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីពង្រឹងចំណងមិត្តភាព និងភាពជាដៃគូរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង៕