* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅស្រី «ល្អហួស» ទទួលបានការគាំទ្រជាង ៤៥លានសំឡេង ឈរលេខ១ ក្នុងការប្រកួត «Miss Teen Icon International»
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានាធិបតីរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ជំរុញហ្វីលីពីន ពង្រីកការវិនិយោគលើវិស័យស្រូវអង្ករ
* ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
* ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ វិច្ឆិកា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ចេញកម្លាំងជាង១ពាន់នាក់ ត្រៀមការពារសន្តិសុខ សុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ភ្នំពេញ និងខេត្តសៀមរាប

13-11-2026 17:04

(កំពង់ធំ)៖ ដើម្បីចូលរួមធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរៀបចំកម្លាំងចំនួន១,០២១នាក់ ទៅចូលរួមបំពេញបេសកកម្មការពារនៅតាមបណ្តាគោលដៅសំខាន់ៗចំនួន៤ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ រាជធានីភ្នំពេញ និងខេត្តសៀមរាប។

ជាក់ស្តែងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងណែនាំដល់កងកម្លាំង មុនចេញដំណើរទៅបំពេញបេសកកម្ម ដោយបានសម្តែង ការកោតសរសើរ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទី ភារកិច្ច នាពេលកន្លងមក។

លោកស្នងការបានរំលឹកពីស្នាដៃ និងលទ្ធផលការងាររបស់កងកម្លាំង ក្នុងការចូលរួមការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសខេត្តកំពង់ធំរៀបចំពិធីអុំទូក និងបណ្ដែតប្រទីប កាលពីថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ ធានាបាននូវសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមកម្សាន្ត។

ឧត្តមសេនីយ៍ទោ ហេង សុផល បានបញ្ជាក់ថា ការបញ្ចេញកងកម្លាំងខាងលើនេះ គឺអនុវត្តតាមការដឹកនាំ និងការចង្អុលបង្ហាញរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីចូលរួមសហការជាមួយ កងកម្លាំងពាក់ព័ន្ធ ក្នុងការការពារ និងរក្សាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ព្រមទាំងគណៈប្រតិភូ និងភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ។

ទន្ទឹមនឹងនេះ លោកស្នងការបានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព គោរពវិន័យ និងបទបញ្ជារបស់កងកម្លាំងនគរបាលជាតិ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងសហការគ្នាជាក្រុមឱ្យបានល្អប្រសើរ ដើម្បីធានាឱ្យការអនុវត្តតួនាទី ភារកិច្ច ទទួលបានជោគជ័យ។

លោកស្នងការ បានជូនពរដល់កងកម្លាំង សូមមានសុខភាពល្អ កម្លាំងមាំមួន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីរួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិកម្ពុជា៕