* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រី និងអ្នកវិនិយោគ ជំរុញការបណ្ដុះបណ្ដាល AI ដើម្បីបង្កើនគុណភាពការងារ និងឱកាសការងារ តែត្រូវមានចំណេះដឹង ត្រិះរិះពិចារណា និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវជាមុនសិន

14-11-2026 08:26

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការ ក្រសួងផែនការ បានគូសបញ្ជាក់ពីសារប្រយោជន៍ដ៏ធំធេងនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការជួយសម្រួលដល់ការសិក្សាស្រាវជ្រាវ និងការអនុវត្តការងារប្រចាំថ្ងៃ ដែលរួមចំណែកបង្កើនល្បឿន គុណភាព និងផលិតភាពការងារប្រកបដោយប្រសិទ្ធភាព។

ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព តែតម្រូវឲ្យមានចំណេះដឹង ការត្រិះរិះពិចារណា និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវជាមុនសិន។

ការជំរុញបែបនេះបានធ្វើឡើងក្នុងពិធីបើកជាផ្លូវការកម្មវិធីសិក្សាថ្មី ថ្នាក់បរិញ្ញាបត្របញ្ញាសិប្បនិម្មិត និងការអនុវត្តប្រព័ន្ធផ្សព្វផ្សាយឌីជីថល (AI Creative Production & Digital Media Applications) នៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប (AEU) នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីសំណាក់អ្នកឧកញ៉ាបណ្ឌិត លី ឃុនថៃ ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យអាស៊ី អឺរ៉ុប។

លោកសាស្ត្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច បានបញ្ជាក់ថា យើងយល់យ៉ាងច្បាស់ថាយុវជនជាច្រើនបានខិតខំប្រឹងប្រែង ប៉ុន្តែដោយសារកត្តាផ្សេងៗ ឬលទ្ធផលសិក្សាកន្លងមកជាហេតុនាំឲ្យការសិក្សាមិនបានបន្ត។ ប៉ុន្តែកម្មវិធីបណ្ដុះបណ្ដាលនេះកម្រិតវប្បធម៌មិនមែនជារបាំង ឬឧបសគ្គឡើយ យុវជនដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ អាចចុះឈ្មោះចូលរៀនបានដោយមិនកំណត់អាយុអតិបរមាទេ។ ការទទួលឲ្យចូលរៀន គឺផ្អែកលើការវាយតម្លៃសមត្ថភាពភាសា និងបំណិនកុំព្យូទ័រមូលដ្ឋាន ដោយមានកម្មវិធីត្រៀមលក្ខណៈបំប៉នគ្រឹះ (Foundation Programme) រយៈពេលមួយខែផងដែរ។

លោកសាស្ត្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច បានបន្ថែមថា ខ្លឹមសារសិក្សាមានចាប់ពីមូលដ្ឋានគ្រឹះ AI និងការសរសេរ Prompt, ការប្រើប្រាស់ AI ជំនួយការងារការិយាល័យនិងCodex, រហូតដល់ Sticker និង Animation, ការសរសេរ Script និង IP, Digital Flyer និងវីដេអូខ្លី, AI Audio និងតន្ត្រី, រហូតដល់ Poster និង Graphic Design។ ដូច្នេះប្អូនៗអាចចាប់ផ្ដើមអាជីពការងារចាប់ពីកម្រិតជំនួយការដូចជា៖ ជំនួយការបង្កើតមាតិកា AI, ជំនួយការផលិត Digital Content, ជំនួយការប្រតិបត្តិការ Social Media, អ្នករចនា Graphic កម្រិតដំបូង (Junior Graphic Designer), ជំនួយការកាត់តវីដេអូខ្លី, ជំនួយការផលិត Audio និង Podcast នៅតាមក្រុមការងារ Brand និង Marketing, ភ្នាក់ងារឌីជីថល (Digital Agencies), ក្រុមការងារ E-commerce និង Livestream, វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច, ស្ថាប័នអប់រំ និងការរៀបចំព្រឹត្តិការណ៍។

អ្នកឧកញ៉ាបណ្ឌិត លី ឃុនថៃ បានថ្លែងថា កម្មវិធីនេះមិនត្រឹមតែជាវេទិកាសម្រាប់ផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំ និងវិស័យឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏សំខាន់ក្នុងការតភ្ជាប់ការអប់រំទៅនឹងតម្រូវការទីផ្សារការងារ និងជំរុញការបណ្ដុះបណ្ដាលជំនាញថ្មីៗឲ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា។ ក្នុងបរិបទនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ធនធានមនុស្សដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពអនុវត្តការងារជាក់ស្ដែង គឺជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍសហគ្រាស និងសង្គមជាតិ។

អ្នកឧកញ៉ាបណ្ឌិត លី ឃុនថៃ បានបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យអាចសហការជាមួយសហគ្រាសក្នុងការរៀបចំកម្មវិធីសិក្សា ការបណ្ដុះបណ្ដាលជំនាញ ការចុះកម្មសិក្សា និងការបង្កើតឱកាសការងារសម្រាប់និស្សិត ដើម្បីឲ្យនិស្សិតមានសមត្ថភាពឆ្លើយតបនឹងតម្រូវការទីផ្សារការងារបានកាន់តែប្រសើរ។ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប មានសក្ដានុពលក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្រិតផ្សេងៗ ដោយមានមហាវិទ្យាល័យថ្នាក់បរិញ្ញាបត្រចំនួន៥ គ្របដណ្ដប់លើ ២១ជំនាញ កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១៨ ជំនាញ និងថ្នាក់បណ្ឌិតចំនួន ៨ជំនាញ។

អ្នកឧកញ៉ាបណ្ឌិត លី ឃុនថៃ បានឲ្យដឹងថា វគ្គសិក្សាមានរយៈពេល ៤ខែ សរុប ១៦សប្ដាហ៍ ចែកជា ៣ ឆមាស និងមាន ៣០ ក្រេឌីត។ កម្មវិធីសិក្សារួមមានចំណេះដឹងមូលដ្ឋានអំពី AI ការប្រើប្រាស់ Prompt ការងារការិយាល័យដោយប្រើ AI ការបង្កើតរូបភាព ចលនា ស្គ្រីប វីដេអូខ្លី សំឡេង តន្ត្រី ផ្ទាំងផ្សព្វផ្សាយ និងការរចនាក្រាហ្វិក។ គោលការណ៍សំខាន់បំផុតគឺ «មនុស្សជាអ្នកដឹកនាំ AI ជាអ្នកសហការ»។ AI គឺជាឧបករណ៍ជំនួយក្នុងការបង្កើតគំនិត និងបង្កើនប្រសិទ្ធភាពការងារ ប៉ុន្តែមនុស្សនៅតែជាអ្នកសម្រេចចិត្ត និងទទួលខុសត្រូវលើលទ្ធផលចុងក្រោយ។ ជាពិសេសការប្រើប្រាស់ AI ត្រូវគោរពភាពត្រឹមត្រូវនៃព័ត៌មាន ការការពារឯកជនភាព សិទ្ធិអ្នកនិពន្ធ និងការអនុញ្ញាតប្រើប្រាស់រូបភាពសំឡេង ព្រមទាំងប្រភពនៃសម្ភារៈដែលយកមកប្រើប្រាស់៕