* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ថានភាពព្រះវិហារវត្តទួលទំពូង មានសភាពទ្រុឌទ្រោមខ្លាំង ប្រឈមហានិភ័យខ្ពស់ និងមិនអាចប្រើប្រាស់បាន

14-11-2026 11:04

(ភ្នំពេញ)៖ ព្រះចៅអធិការវត្តមណិរតនារាម ហៅវត្តទួលទំពូង ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពព្រះវិហាររបស់ខ្លួន ដែលកំពុងរងនូវភាពទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ រហូតមិនអាចប្រើប្រាស់បាន និងបង្កជាហានិភ័យខ្ពស់ដល់អាយុជីវិតមនុស្សដោយយថាហេតុ។

បច្ចុប្បន្ន ព្រះសង្ឃមិនអាចធ្វើសង្ឃកម្មតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាតបានឡើយ ដោយសារព្រះវិហារនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមានការបាក់ស្រុតដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតគ្រប់ពេល។

យោងតាមការបញ្ជាក់ពីព្រះចៅអធិការវត្ត ព្រះវិហារនេះត្រូវបានធ្វើការជួសជុលធំៗចំនួនពីរលើករួចមកហើយ ប៉ុន្តែនៅតែមិនអាចប្រើប្រាស់បានដដែល ដោយសារសំណង់មានលក្ខណៈខុសបទដ្ឋានបច្ចេកទេសមួយចំនួន និងមានការបាក់ធ្លាក់ជាបន្តបន្ទាប់។ សសរព្រះវិហាររងសម្ពាធទម្ងន់ធ្ងន់ ធ្វើឱ្យប្រេះតួសសរចេញដែកយ៉ាងច្បាស់ រីឯពិដានខាងលើជ្រាបទឹក ពុកផុយ និងបាក់ធ្លាក់ដោយអន្លើ។

ចំពោះប្លង់សេជាន់ខាងក្រោមមានកន្លែងខ្លះប្រេះ និងកន្លែងខ្លះបាក់ធ្លាក់គួរឱ្យព្រួយបារម្ភក្រៃលែង។ នៅពេលព្រះសង្ឃឡើងមកទីនេះ គឺមានអារម្មណ៍ញ័ររញ្ជួយ រហូតមកទល់ពេលនេះ ព្រះសង្ឃលែងហ៊ានឡើងធ្វើពិធីកម្ម ឬសង្ឃកម្មនៅលើព្រះវិហារនេះទៀតហើយ។

ដោយសារព្រះវិហារមានស្ថានភាពទ្រុឌទ្រោមខ្លាំងមិនអាចជួសជុលបានតទៅទៀត ព្រះចៅអធិការ ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ បានក្រាបបង្គំទូលថ្វាយ និងស្នើសុំកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ រួមមាន គណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមេគណរាជធានីភ្នំពេញ ព្រមទាំងសូមចម្រើនពរបិណ្ឌបាតដល់ក្រសួងធម្មការ និងសាសនា និងក្រសួងស្ថាប័នពាក់ព័ន្ធ។

ព្រមជាមួយគ្នានេះ ព្រះចៅអធិការវត្តក៏បានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ និងសាធារណសប្បុរសជនប្រុសស្រីទាំងអស់ មេត្តាជួយគិតគូរ និងដោះស្រាយបញ្ហាខាងលើនេះដោយព្រះទ័យ និងចិត្តអនុគ្រោះ។

ការចូលរួមចែករំលែក និងការផ្តល់យោបល់ពីគ្រប់ព្រះអង្គ ព្រមទាំងលោកអ្នកសាធារណសប្បុរសជនទាំងអស់ ជុំវិញភាពទ្រុឌទ្រោមដ៏ធ្ងន់ធ្ងរនៃព្រះវិហារនេះ គឺជាសារដ៏មានសារៈសំខាន់បំផុតនាពេលបច្ចុប្បន្ន ដើម្បីស្វែងរកកម្លាំងសាមគ្គីក្នុងការជួយជ្រោមជ្រែងដល់ទីអារាមមួយនេះ៕