* ថៃ ដែលជាសមាជិកសង្កេតការណ៍ មិនត្រូវបានអនុញ្ញាតឲ្យលើកយោបល់ក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សិល្បៈការិនី កញ្ញា កែវ សុផានិត អំពាវនាវពលរដ្ឋខ្មែរទៅទស្សនា «ភូមិហ្រ្វង់កូហ្វូនី» ស្វែងយល់ពីវប្បធម៌ និងទស្សនាសិល្បៈខ្មែរ! (video inside)

14-11-2026 12:09

(ភ្នំពេញ)៖ កញ្ញា កែវ សុផានិត សិល្បៈការិនីនៅនាយកដ្ឋានសិល្បៈទស្សនីយភាព អំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមទស្សនាការតាំងពិព័រណ៍ភូមិហ្រ្វង់កូហ្វូនី ដើម្បីស្វែងយល់ពីវប្បធម៌ អរិយធម៌ខ្មែរ និងរីករាយជាមួយស្នាដៃច្នៃប្រឌិតរបស់កូនខ្មែរ។

កញ្ញាបានលើកឡើងថា នៅក្នុងព្រឹត្តិការណ៍នេះ មានការតាំងបង្ហាញផលិតផលក្នុងស្រុក មុខម្ហូបខ្មែរ សិប្បកម្មប្រពៃណី ដូចជា ហូល និងផលិតផលតម្បាញខ្មែរ ព្រមទាំងការសម្ដែងសិល្បៈចម្រុះ រួមមាន ល្ខោនខោល ចម្រៀង និងរបាំប្រពៃណី ដែលបង្ហាញពីអត្តសញ្ញាណ និងភាពសម្បូរបែបនៃវប្បធម៌ជាតិទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។

«ភូមិហ្វ្រង់កូហ្វូនី» គឺជាព្រឹត្តិការណ៍អម នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលមានការបង្ហាញលើសិល្បៈ វប្បធម៌ និងសកម្មភាពចម្រុះជាច្រើន រវាងព្រះរាជាណាចក្រកម្ពុជា និងបណ្ដាប្រទេសនិយាយភាសាបារាំង តាមរយៈពន្លាជាតិ ស្ដង់ពិព័រណ៍ ភូមិម្ហូបអាហារ ការសម្ដែងសិល្បៈ និងកិច្ចសន្ទនា សិក្ខាសាលាផ្សេងទៀតជាច្រើន ចូលរួមដោយសេរីនៅ «ភូមិហ្វ្រង់កូហ្វូនី»៕