* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងភរិយា អញ្ជើញដើរកម្សាន្តតាមមាត់ទន្លេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបស្វាគមន៍ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង និងលោកជំទាវ មកកាន់កម្ពុជា
* Fresh Exclusive: កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា៖ ពីឱកាសការទូតប្រវត្តិសាស្ត្រ ដល់ការព្រួយបារម្ភរបស់ថៃ និងការប្រឆាំងពីក្រៅប្រទេស
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦, អ្នកជំនាញបច្ចេកវិទ្យា ជជែកពិភាក្សាគ្នាលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលធានាអធិបតេយ្យភាពជាតិ និងកិច្ចការពារទិន្នន័យបុគ្គល
* ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រីភាពកម្ពុជា-បារាំង
* ថៃ ដែលជាសមាជិកសង្កេតការណ៍ មិនត្រូវបានអនុញ្ញាតឲ្យលើកយោបល់ក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យសហគ្រិនកម្ពុជា និងហ្វ្រង់កូហ្វូនី ពង្រីកកិច្ចសហប្រតិបត្តិការ និងកសាងភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគយូរអង្វែង

15-11-2026 08:14

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសមោសរនៃជំនួបសហគ្រិនហ្វ្រង់កូហ្វូនីលើកទី៦ (REF 2026) ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក Ahmed CISSÉ ប្រធានសម្ព័ន្ធអង្គការនិយោជកហ្វ្រង់កូហ្វូនី (Alliance des Patronats Francophones) ព្រមទាំងគណៈប្រតិភូ និងធុរជនកម្ពុជា និងហ្វ្រង់កូហ្វូនី។

ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួបសហគ្រិនហ្វ្រង់កូហ្វូនី ដែលរៀបចំឡើងជាលើកដំបូងនៅតំបន់អាស៊ីអាគ្នេយ៍នេះ បានប្រមូលផ្តុំទាំងក្រុមហ៊ុនធំៗដែលមានបទពិសោធន៍យូរឆ្នាំ និងសហគ្រាសដែលកំពុងរីកចម្រើន។ បទពិសោធន៍ និងឯកទេសចម្រុះរបស់សហគ្រាសទាំងនេះក្នុងវិស័យកសិកម្ម ឧស្សាហកម្មផលិតកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសេវាកម្ម បើកឱកាសឱ្យធុរជនស្វែងរកដៃគូដែលមានជំនាញបំពេញបន្ថែមឱ្យគ្នា ដើម្បីពង្រីកទីផ្សារ និងពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។

លោកស្រីរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទំនុកចិត្តរវាងដៃគូអាជីវកម្ម និងបរិយាកាសធុរកិច្ចដែលអាចព្យាករបាន ជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តវិនិយោគ និងការកសាងទំនាក់ទំនងពាណិជ្ជកម្មយូរអង្វែង។ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក៏រួមចំណែកបង្កើនការយោគយល់គ្នា និងពង្រឹងស្ថិរភាពក្នុងចំណោមប្រទេសហ្វ្រង់កូហ្វូនីផងដែរ។

ក្នុងន័យនេះ លោកស្រីរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យធុរជនទាញយកប្រយោជន៍ពីជំនួបធុរកិច្ចទ្វេភាគី (B2B) ក្នុងក្របខ័ណ្ឌ REF 2026 ដើម្បីស្វែងយល់ពីតម្រូវការរបស់ដៃគូ និងកំណត់ឱកាសសហការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ លោកជំទាវរដ្ឋមន្ត្រី ក៏បានបង្ហាញក្តីសង្ឃឹមថា ជំនួបនៅរាជធានីភ្នំពេញនេះនឹងជួយឱ្យសហគ្រិនវ័យក្មេង និងសហគ្រាសដែលដឹកនាំដោយស្ត្រី អាចពង្រីកបណ្តាញដៃគូអាជីវកម្មរបស់ខ្លួនបានកាន់តែទូលំទូលាយ៕