* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦

15-11-2026 18:37

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ៦កើត ខែកក្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីបារាំង ម៉ាក្រុង រួមជាមួយមេដឹកនាំប្រទេសមួយចំនួនទៀត បានអញ្ជើញ​ជាអធិប​តី​បើកព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦ (FrancoTech 2026) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌល​សន្និ​បាត និងពិព័រណ៍អន្តរជាតិ​កោះពេជ្រ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦៖

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា FrancoTech បានចាប់កំណើតនៅទីក្រុងប៉ារីស កាលពីពីរឆ្នាំមុន។ ព្រឹត្តិការណ៍លើកទីមួយនេះបានប្រមូលផ្តុំអ្នកចូលរួមជាង ១.៥០០ នាក់ មកពី១០០សញ្ជាតិ។ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានបើកពិព័រណ៍លើកដំបូងនេះ។ ប្រទេសបារាំងបានបង្កាត់ភ្លើង។ ថ្ងៃនេះ កម្ពុជាបន្តវេន ដោយមានអ្នកចូលរួមជាង ៥.០០០ នាក់ មកពីជាង ៥០ប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំង បានត្រឡប់មកអាស៊ីអាគ្នេយ៍វិញជាលើកដំបូង ចាប់តាំងពីទីក្រុងហាណូយ កាលពីជិត ៣០ឆ្នាំមុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា របាយការណ៍ថ្មីរបស់ OIF បានបញ្ជាក់ថា ភាសាបារាំងមានអ្នកនិយាយ ៣៩៦ លាននាក់ ហើយជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមភាសាដែលមានអ្នកនិយាយច្រើនបំផុតនៅលើពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមអនុញ្ញាតឱ្យខ្ញុំរៀបរាប់រឿងមួយ។ កាលពីជាងមួយពាន់ឆ្នាំមុន ដូនតារបស់យើងបានកសាងប្រាសាទបាគង ដែលជាប្រាសាទធំដំបូងបង្អស់មួយនៅអង្គរ។ ថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ឈ្មោះដូចគ្នានេះ សម្រាប់ប្រព័ន្ធទូទាត់ឌីជីថលរបស់ខ្លួន។ នេះមិនមែនជារឿងចៃដន្យទេ។ អ្នកសាងសង់អង្គរបានកសាងដើម្បីស្ថិតស្ថេរ។ ប្រព័ន្ធឌីជីថលសាធារណៈក៏ត្រូវធ្វើដូចគ្នាដែរ៖ ត្រូវរឹងមាំ បើកចំហ និងបម្រើដល់មនុស្សគ្រប់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងក៏បានបង្កើត verify.gov.kh ដែលអនុញ្ញាតឱ្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារផ្លូវការដែលមានលេខកូដ QR។ វេទិកានេះបានទទួលពានរង្វាន់អង្គការសហប្រជាជាតិសម្រាប់សេវាសាធារណៈនៅឆ្នាំនេះ។ ហើយយើងចែករំលែកឧបករណ៍នេះជាមួយដៃគូរបស់យើង ជាពិសេសនៅទីម័រខាងកើត ហ្វីលីពីន និងឡាវ។ អ្វីដែលដំណើរការនៅកម្ពុជា ក៏អាចបម្រើនៅកន្លែងផ្សេងទៀតបានដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាចង់ក្លាយជាស្ពាន FinTech។ កម្ពុជាចង់ភ្ជាប់ប្រព័ន្ធ FinTech នៃបណ្តាប្រទេសនិយាយភាសាបារាំង និងអាស៊ាន។ កម្ពុជាអាចក្លាយជាវេទិកាកណ្តាលមួយ។ សហគ្រាស និងអ្នកច្នៃប្រឌិតពីបណ្តាប្រទេសនិយាយភាសាបារាំង និងអាស៊ាន អាចសាកល្បងដំណោះស្រាយរបស់ពួកគេនៅទីនេះ។ ដើម្បីជំរុញគម្រោងនេះ យើងមានមោទកភាពក្នុងការរៀបចំកិច្ចប្រជុំកំពូល Black Swan នៅទីនេះ និងឥឡូវនេះ។ ក្រុមហ៊ុន FinTech ទាំងនេះមានវត្តមាននៅថ្ងៃនេះ។ ស្ដង់របស់ពួកគេនៅក្បែរនេះ។ សូមអញ្ជើញលោកអ្នកទៅទស្សនា។ កម្ពុជាស្វាគមន៍លោកអ្នកដោយមានជំនឿបីយ៉ាង។

ជំនឿទីមួយ៖ បច្ចេកវិទ្យាឌីជីថលត្រូវតែសម្រាប់មនុស្សគ្រប់គ្នា។ វាត្រូវតែជួយកសិករលក់ផលដំណាំរបស់ពួកគេឱ្យកាន់តែប្រសើរ ក៏ដូចជាជួយក្រុមហ៊ុន Start-up ឈានទៅកាន់ទីផ្សារថ្មីៗ។ បច្ចេកវិទ្យាឌីជីថលប្រមូលផ្តុំគម្រោងនានានៅក្នុងតំបន់និយាយភាសាបារាំង ហើយក៏លើកកម្ពស់ទេពកោសល្យរបស់សហគ្រិនវ័យក្មេង និងសហគ្រិនស្ត្រីផងដែរ។

ជំនឿទីពីរ៖ ការច្នៃប្រឌិត ត្រូវតែមានច្បាប់។ បញ្ញាសិប្បនិម្មិតនឹងផ្លាស់ប្តូរសេដ្ឋកិច្ចរបស់យើង។ ប្រទេសទាំងអស់របស់យើងត្រូវតែអាចចូលរួមក្នុងការបង្កើតច្បាប់ ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ បញ្ញាសិប្បនិម្មិតត្រូវតែបម្រើមនុស្សជាតិ ការពារឯកជនភាព និងគោរពភាសា ក៏ដូចជាវប្បធម៌របស់យើង។ យុវជនរបស់យើងត្រូវតែអាចរៀនគ្រប់គ្រងវា និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍របស់វា។

ជំនឿទីបី៖ គំនិតល្អត្រូវការហិរញ្ញប្បទាន។ FrancoTech គឺជាកន្លែងតាំងបង្ហាញ ប៉ុន្តែវាជាកន្លែងអាជីវកម្មមួយ ដែលសហគ្រិន និងវិនិយោគិនអាចកសាងរួមគ្នា។ នៅទីក្រុងប៉ារីស កិច្ចប្រជុំអាជីវកម្មជាងមួយពាន់បានកើតឡើងក្នុងរយៈពេលពីរថ្ងៃ។ សូមឱ្យយើងធ្វើឱ្យបានល្អប្រសើរជាងនេះនៅភ្នំពេញ!

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធភាពនិយោជកនិយាយភាសាបារាំង ដែលបានសហការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំសហគ្រិននិយាយភាសាបារាំងឆ្នាំ ២០២៦។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំសហគ្រិនជាង ១.០០០ នាក់ មកពីតំបន់និយាយភាសាបារាំងជុំវិញបញ្ហាសេដ្ឋកិច្ច និងការអភិវឌ្ឍបណ្តាញរបស់ពួកគេ។ ពិព័រណ៍បានបើកហើយ ស្ដង់បានត្រៀមរួចរាល់ ហើយវិនិយោគិនក៏មានវត្តមានដែរ។ ឥឡូវនេះ គឺជាវេនរបស់លោកអ្នកក្នុងការបំប្លែងកិច្ចប្រជុំទាំងនេះទៅជាភាពជាដៃគូ។ សូមផ្លាស់ប្តូរកាត! ចែករំលែកគំនិតរបស់លោកអ្នក! កសាងគម្រោងរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងអាស៊ីអាគ្នេយ៍!

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកជាផ្លូវការនូវ FrancoTech 2026 សូមឱ្យបណ្តាប្រទេសនិយាយភាសាបារាំងរុងរឿង ! សូមអរគុណ៕