* ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលចំណាយពេលជួសជុលយ៉ាងលំបាកអស់ ១៤ឆ្នាំ ចំណាយទឹកប្រាក់ ១២លានដុល្លារ
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព
* Fresh Exclusive: មេដឹកនាំកំពូលពិភពលោកជួបជុំគ្នានៅភ្នំពេញ៖ តើកម្ពុជាអាចបម្លែងជោគជ័យការទូតទៅជាផលប្រយោជន៍ជាតិបានយ៉ាងដូចម្តេច?
* ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-បារាំងក្នុងរាជធានីភ្នំពេញ
* ឆេះអគារពាណិជ្ជកម្មនៅកោះភូកេត ប្រទេសថៃ បណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់ និង ១៦នាក់រងរបួស
* កិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងបន្តដំណើរការសម្រាប់ថ្ងៃទី២ ដែលជាថ្ងៃបិទបញ្ចប់កិច្ចប្រជុំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង កោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងអបអរសាទរជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ចិនបញ្ជាក់ថា កិច្ចប្រជុំកំពូល «ស៉ី-ត្រាំ-ពូទីន» លើកដំបូងបំផុត នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានការចូលរួមពីប្រតិភូ ៨១ប្រទេស និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជិត ១,៤០០ នាក់ មកពី៤២ ប្រទេស
* សម្តេចតេជោ ហ៊ុន សែន, ប្រមុខរដ្ឋឡាវ និងវៀតណាម ជួបពិសាអាហារ និងពិភាក្សាការងារ
* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចប្រជុំកំពូល Black Swan, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញឱ្យស្ថាប័នផ្ដល់ឥណទានរៀបចំហិរញ្ញប្បទានឱ្យស្របនឹងតម្រូវការអាជីវកម្មខ្នាតតូច

16-11-2026 08:00

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យស្ថាប័នផ្ដល់ឥណទាន ប្រើប្រាស់របាយការណ៍លំហូរសាច់ប្រាក់ឱ្យបានកាន់តែទូលំទូលាយ និងរៀបចំហិរញ្ញប្បទានឱ្យស្របនឹងតម្រូវការរបស់អាជីវកម្មខ្នាតតូច ដើម្បីឱ្យអាជីវកម្មទាំងនេះអាចទទួលការបញ្ជាទិញក្នុងបរិមាណកាន់តែច្រើន វិនិយោគលើគ្រឿងម៉ាស៊ីន និងអាចផលិតផ្គត់ផ្គង់ដល់រោងចក្រធំៗ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល Black Swan Summit Cambodia លោក ហែម វណ្ណឌី បានលើកឡើងថា «អ្នកផលិតអាហារត្រូវការទុនបង្វិលនៅពេលរង់ចាំការទូទាត់។ សិប្បកម្មមួយត្រូវការពេលវេលាដើម្បីសងប្រាក់កម្ចីដែលបានយកមកទិញគ្រឿងម៉ាស៊ីន។ ក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបបង្កើតថ្មីអាចត្រូវការកៀរគរទុនពីវិនិយោគិន មុននឹងមានលទ្ធភាពខ្ចីប្រាក់»។

លោកបានសង្កត់ធ្ងន់លើការប្រើរបាយការណ៍អាជីវកម្ម និងកំណត់ត្រាទូទាត់ឌីជីថល ដើម្បីវាយតម្លៃសមត្ថភាពសងប្រាក់របស់អ្នកខ្ចី ព្រមទាំងលើកពីជម្រើសហិរញ្ញប្បទាន ដូចជាការបង់រំលស់គ្រឿងម៉ាស៊ីន ហិរញ្ញប្បទានផ្អែកលើវិក្កយបត្រ ឬការបញ្ជាទិញ និងការធានាឥណទានជាដើម។

លោកបានរំលេចពីប្រព័ន្ធទូទាត់បាគង ជាឧទាហរណ៍មួយនៃនវានុវត្តន៍ហិរញ្ញវត្ថុ ដោយអាជីវករអាចប្រើកូដ QR តែមួយ សម្រាប់ទទួលការទូទាត់ពីអតិថិជនដែលប្រើសេវារបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ។

លោកបានបន្ថែមថា «ហិរញ្ញប្បទានផ្ដល់ផលកាន់តែច្រើន នៅពេលអាជីវកម្មមានជំនាញបច្ចេកទេស បច្ចេកវិទ្យា ផលិតផលមានគុណភាព និងអតិថិជន ដែលជួយឱ្យអាជីវកម្មទាំងនោះប្រើប្រាស់ទុនបានប្រកបដោយប្រសិទ្ធភាព»។

លោករដ្ឋមន្ត្រីបានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុ ពង្រឹងការធានាសុវត្ថិភាពប្រតិបត្តិការ បង្ហាញថ្លៃសេវាឱ្យបានច្បាស់លាស់ និងដោះស្រាយបញ្ហាដោយយុត្តិធម៌ ដើម្បីពង្រឹងទំនុកចិត្តលើការទូទាត់តាមប្រព័ន្ធឌីជីថល។

កិច្ចប្រជុំកំពូល Black Swan Summit Cambodia ត្រូវបានសហការរៀបចំឡើង ដោយធនាគារជាតិនៃកម្ពុជា និងបណ្ដាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN) នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ស្របពេលនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងបណ្ដាប្រទេសហ្វ្រង់កូហ្វូនី តាមរយៈកិច្ចសហការលើការទូទាត់ឆ្លងដែន និងសេវាហិរញ្ញវត្ថុឌីជីថល៕