* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលចំណាយពេលជួសជុលយ៉ាងលំបាកអស់ ១៤ឆ្នាំ ចំណាយទឹកប្រាក់ ១២លានដុល្លារ
* វេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ ទាក់ទាញវិនិយោគិន និងអ្នកធុរកិច្ចបារាំង ជិត៣០០ក្រុមហ៊ុន មកសិក្សាពីឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ជំរុញការទូតសភា និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ក្នុងជំនួបជាមួយប្រធានសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល (PFWB)
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមដំណើរជាមួយលោកជំទាវទី១ នៃបណ្តាប្រទេសជាមិត្តហ្វង់កូហ្វូនី ចូលក្រាបបង្គំគាល់ សម្តេចម៉ែ នៅព្រះបរមរាជវាំង
* ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលចំណាយពេលជួសជុលយ៉ាងលំបាកអស់ ១៤ឆ្នាំ ចំណាយទឹកប្រាក់ ១២លានដុល្លារ
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព
* Fresh Exclusive: មេដឹកនាំកំពូលពិភពលោកជួបជុំគ្នានៅភ្នំពេញ៖ តើកម្ពុជាអាចបម្លែងជោគជ័យការទូតទៅជាផលប្រយោជន៍ជាតិបានយ៉ាងដូចម្តេច?
* ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-បារាំងក្នុងរាជធានីភ្នំពេញ
* ឆេះអគារពាណិជ្ជកម្មនៅកោះភូកេត ប្រទេសថៃ បណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់ និង ១៦នាក់រងរបួស
* កិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងបន្តដំណើរការសម្រាប់ថ្ងៃទី២ ដែលជាថ្ងៃបិទបញ្ចប់កិច្ចប្រជុំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង កោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងអបអរសាទរជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចូលរួមដឹកនាំកម្លាំងអាវុធហត្ថការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ដែលអញ្ជើញចូលរួមក្នុង «ពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០»

16-11-2026 08:23

(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមយ៉ាងសកម្មជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ដែលអញ្ជើញចូលរួមក្នុង “ពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០” និងទស្សនាកម្សាន្ត ភូមិហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងនោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ក្នុងពិធីបើកព្រឹត្តិការណ៍ហ្វ្រង់កូតិច (FrancoTech) និងបិទជំនួបសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម EMMANUEL MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ផងដែរ។

សូមជម្រាបថា កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។