* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលចំណាយពេលជួសជុលយ៉ាងលំបាកអស់ ១៤ឆ្នាំ ចំណាយទឹកប្រាក់ ១២លានដុល្លារ
* វេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ ទាក់ទាញវិនិយោគិន និងអ្នកធុរកិច្ចបារាំង ជិត៣០០ក្រុមហ៊ុន មកសិក្សាពីឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ជំរុញការទូតសភា និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ក្នុងជំនួបជាមួយប្រធានសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល (PFWB)
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមដំណើរជាមួយលោកជំទាវទី១ នៃបណ្តាប្រទេសជាមិត្តហ្វង់កូហ្វូនី ចូលក្រាបបង្គំគាល់ សម្តេចម៉ែ នៅព្រះបរមរាជវាំង
* ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលចំណាយពេលជួសជុលយ៉ាងលំបាកអស់ ១៤ឆ្នាំ ចំណាយទឹកប្រាក់ ១២លានដុល្លារ
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព
* Fresh Exclusive: មេដឹកនាំកំពូលពិភពលោកជួបជុំគ្នានៅភ្នំពេញ៖ តើកម្ពុជាអាចបម្លែងជោគជ័យការទូតទៅជាផលប្រយោជន៍ជាតិបានយ៉ាងដូចម្តេច?
* ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-បារាំងក្នុងរាជធានីភ្នំពេញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានការចូលរួមពីប្រតិភូ ៨១ប្រទេស និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជិត ១,៤០០ នាក់ មកពី៤២ ប្រទេស

16-11-2026 08:52

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញ បានបើកដំណើរការជាផ្លូវការក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករពីគណៈប្រតិភូចំនួន ៨១ ក្នុងចំណោមរដ្ឋ និងរដ្ឋាភិបាលជាសមាជិកទាំង ៩០ (ស្មើនឹង ៩០%) រួមជាមួយវត្តមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុបចំនួន ១,៣៨២ នាក់ មកពី ៣០៨ ស្ថាប័ន នៃ ៤២ ប្រទេសជុំវិញពិភពលោក។

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តួលេខនៃការចូលរួមរបស់គណៈប្រតិភូទាំង ៨១ ក្នុងចំណោមសមាជិកទាំង ៩០ ដែលតំណាងឱ្យអ្នកនិយាយភាសាបារាំងចំនួន ៣៩៦ លាននាក់នៅទូទាំងពិភពលោក (ក្នុងនោះកម្ពុជាមានជាង ៤៦០,០០០ នាក់) គឺមិនមែនគ្រាន់តែជាចំនួននៃការចូលរួមប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីវិសាលភាពនៃការជួបជុំអន្តរជាតិដ៏ធំមួយ និងសារៈសំខាន់ដែលបណ្តាប្រទេស និងរដ្ឋាភិបាលសមាជិកផ្តល់ចំពោះការសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ និងភាពមិនប្រាកដប្រជា។ លោកបានបន្ថែមថា ថ្ងៃនេះ រាជធានីភ្នំពេញបានក្លាយជាចំណុចជួបគ្នានៃសំឡេងចម្រុះមកពីទ្វីបទាំង ៥។

ពាក់ព័ន្ធនឹងទិន្នន័យនៃការចុះឈ្មោះចូលរួមយកព័ត៌មានពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុបចំនួន ១,៣៨២ នាក់ មកពី ៣០៨ ស្ថាប័ន/អង្គភាព នៃ ៤២ ប្រទេសផ្សេងៗគ្នា ក្នុងនោះរួមមាន៖

• អ្នកសារព័ត៌មានជាតិ៖ មានចំនួនសរុប ៦៨៥ នាក់ មកពី ១១៧ ស្ថាប័ន/អង្គភាព។
• អ្នកសារព័ត៌មានអន្តរជាតិ៖ មានចំនួនសរុប ៤២៧ នាក់ មកពី ១៩១ ស្ថាប័ន/អង្គភាព។

លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅរាជធានីភ្នំពេញ គឺជាកិច្ចប្រជុំកំពូលលើកទី២ នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជិត ៣០ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ កាលពីឆ្នាំ១៩៩៧។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការអបអរសាទរភាសា និងវប្បធម៌បារាំងប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាអន្តរជាតិដ៏មានសារៈសំខាន់ ដែលកម្ពុជាបានប្រែក្លាយមរតកប្រវត្តិសាស្ត្រទៅជាកម្លាំងការទូត បទពិសោធន៍សង្គ្រាមទៅជាសារសន្តិភាព និងភាពជាម្ចាស់ផ្ទះទៅជាឱកាសបង្ហាញភាពជាអ្នកដឹកនាំ និងចក្ខុវិស័យសម្រាប់អនាគត ក្រោមមូលបទ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»៕