* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលចំណាយពេលជួសជុលយ៉ាងលំបាកអស់ ១៤ឆ្នាំ ចំណាយទឹកប្រាក់ ១២លានដុល្លារ
* វេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ ទាក់ទាញវិនិយោគិន និងអ្នកធុរកិច្ចបារាំង ជិត៣០០ក្រុមហ៊ុន មកសិក្សាពីឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ជំរុញការទូតសភា និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ក្នុងជំនួបជាមួយប្រធានសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល (PFWB)
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមដំណើរជាមួយលោកជំទាវទី១ នៃបណ្តាប្រទេសជាមិត្តហ្វង់កូហ្វូនី ចូលក្រាបបង្គំគាល់ សម្តេចម៉ែ នៅព្រះបរមរាជវាំង
* ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលចំណាយពេលជួសជុលយ៉ាងលំបាកអស់ ១៤ឆ្នាំ ចំណាយទឹកប្រាក់ ១២លានដុល្លារ
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព
* Fresh Exclusive: មេដឹកនាំកំពូលពិភពលោកជួបជុំគ្នានៅភ្នំពេញ៖ តើកម្ពុជាអាចបម្លែងជោគជ័យការទូតទៅជាផលប្រយោជន៍ជាតិបានយ៉ាងដូចម្តេច?
* ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-បារាំងក្នុងរាជធានីភ្នំពេញ
* ឆេះអគារពាណិជ្ជកម្មនៅកោះភូកេត ប្រទេសថៃ បណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់ និង ១៦នាក់រងរបួស
* កិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងបន្តដំណើរការសម្រាប់ថ្ងៃទី២ ដែលជាថ្ងៃបិទបញ្ចប់កិច្ចប្រជុំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង កោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងអបអរសាទរជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមហ៊ុន RMA Cambodia ទទួលបានសិទ្ធិនាំចូល និងចែកចាយតែមួយគត់នូវរថយន្ត Mercedes-Benz ផ្លូវការនៅកម្ពុជា

16-11-2026 12:13

(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. (RMA Cambodia Plc.) ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យយានយន្តនៅកម្ពុជា បានប្រកាសពីការទទួលសិទ្ធិនាំចូល និងចែកចាយរថយន្តប្រណីត Mercedes-Benz ជាផ្លូវការ ដើម្បីបន្តពង្រីកជម្រើសរថយន្តលំដាប់ខ្ពស់ និងលើកកម្ពស់បទពិសោធន៍សេវាកម្មជូនអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជា។

ការពង្រីកតួនាទីរបស់ RMA Cambodia ក្នុងការចែកចាយរថយន្ត Mercedes-Benz នេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការអភិវឌ្ឍទីផ្សាររថយន្តប្រណីតនៅកម្ពុជា ខណៈក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើគុណភាពរថយន្ត បច្ចេកវិទ្យា សុវត្ថិភាព និងការផ្តល់សេវាកម្មក្រោយការលក់ស្របតាមស្តង់ដាររបស់ក្រុមហ៊ុនផលិត។

មរតកប្រវត្តិសាស្រ្ត ១៤០ឆ្នាំនៃនវានុវត្តន៍ និងសុវត្ថិភាពយានយន្ត​ Mercedes-Benz គឺជាម៉ាករថយន្តប្រណីតលំដាប់ពិភពលោកមួយ ដែលមានប្រវត្តិផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងការអភិវឌ្ឍឧស្សាហកម្មយានយន្ត ចាប់តាំងពីការបង្កើតរថយន្តដើរដោយម៉ាស៊ីនសាំងដំបូងរបស់លោក Carl Benz ក្នុងឆ្នាំ១៨៨៦។ អស់រយៈពេល ១៤០ឆ្នាំមកនេះ Mercedes-Benz បានបន្តអភិវឌ្ឍនវានុវត្តន៍យានយន្ត ដោយផ្តោតលើការរចនាប្រណីត ផាសុកភាព បច្ចេកវិទ្យាទំនើប និងប្រព័ន្ធសុវត្ថិភាព ដែលរួមចំណែកដល់ការកំណត់ស្តង់ដារថ្មីៗក្នុងឧស្សាហកម្មរថយន្តពិភពលោក។ ក្នុងចំណោមសមិទ្ធផលសំខាន់ៗរបស់ Mercedes-Benz មានដូចជា៖

* Crumple Zone៖ បង្កើតឡើងដំបូងគេក្នុងឆ្នាំ ១៩៥១ ដើម្បីការពារកាប៊ីនអ្នកដំណើរនៅពេលមានឧបទ្ទវហេតុកើតឡើង។
* ប្រព័ន្ធហ្វ្រាំងជំនួយ (ABS) និងប្រព័ន្ធទប់លំនឹង (ESP)៖ ជាបច្ចេកវិទ្យាស្នូលដែលជួយឱ្យអ្នកបើកបរគ្រប់គ្រងរថយន្តបានយ៉ាងមានសុវត្ថិភាពបំផុតក្នុងគ្រប់ស្ថានភាពផ្លូវពេលចាប់ហ្វ្រាំង។
* ប្រព័ន្ធពោងសុវត្ថិភាព (Airbags) និងប្រព័ន្ធការពារមុនពេលប៉ះទង្គិច (PRE-SAFE®)៖ ដែលអាចព្យាករណ៍ និងត្រៀមលក្ខណៈការពារអ្នកបើកបរ និងអ្នករួមដំណើរដោយស្វ័យប្រវត្តិមុនពេលគ្រោះថ្នាក់កើតឡើង។

លើសពីនេះប្រវត្តសាស្ត្រថ្មីដែល RMA CAMBODIA នឹងនាំចូលដោយផ្ទាល់នូវម៉ូដែលល្បីៗជាច្រើនពី Mercedes-Benz ដែលអតិថិជនទន្ទឹងរង់ចាំ រួមមាន៖
* Mercedes-Benz GLS (កំពូលរថយន្ត SUV ខ្នាតធំ)៖ រថយន្ត SUV ដ៏ធំទូលាយដែលមានកៅអី ៣ ជួរ ប្រៀបដូចជាការនាំយកភាពប្រណីតឥតខ្ចោះនៃត្រកូល S-Class មកបំពាក់លើរថយន្ត SUV ស័ក្តិសមបំផុតសម្រាប់គ្រួសារ និងការធ្វើដំណើរផ្លូវឆ្ងាយប្រកបដោយផាសុកភាព។
* Mercedes-Benz GLE (រថយន្ត SUV ទំនើបទាន់សម័យ)៖ រថយន្ត SUV ដែលមានតុល្យភាពល្អឥតខ្ចោះ រវាងរូបរាងបែបស្ព័រ ភាពរឹងមាំ និងបច្ចេកវិទ្យាជំនួយការបើកបរដ៏ឆ្លាតវៃ។
* Mercedes-Maybach (កំពូលនៃភាពប្រណីត)៖ ជានិមិត្តរូបនៃភាពថ្លៃថ្នូរ កិត្យានុភាព និងផាសុកភាពដាច់គេ សម្រាប់ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងវិចិត្រប្រៀបដូចជាបន្ទប់ទទួលភ្ញៀវឯកជន ដែលផ្តល់នូវឯកជនភាព និងឧត្តមភាពខ្ពស់បំផុត។
* Mercedes-AMG (កំពូលកម្លាំងម៉ាស៊ីន និងល្បឿន)៖ បង្កើតឡើងសម្រាប់អ្នកដែលស្រឡាញ់ការបើកបរដ៏រំភើប និងអានុភាពខ្លាំងក្លា។ ត្រកូល AMG ល្បីល្បាញដោយសារការផ្គុំម៉ាស៊ីនដោយដៃផ្ទាល់ពីវិស្វករជំនាញម្នាក់សម្រាប់ម៉ាស៊ីនមួយគ្រឿង (One Man, One Engine) ដែលផ្តល់នូវសន្ទុះ និងសំឡេងម៉ាស៊ីនដ៏មានអំណាច។

តើការជាវរថយន្តពីក្រុមហ៊ុន RMA Cambodia ផ្តល់នូវទំនុកចិត្ត និងភាពខុសប្លែកយ៉ាងដូចម្តេចខ្លះ?

កន្លងមក អតិថិជនមួយចំនួនធ្លាប់មានក្តីបារម្ភពាក់ព័ន្ធនឹងគ្រឿងបន្លាស់ ឬការថែទាំជួសជុលរថយន្ត Mercedes-Benz នៅកម្ពុជា។ ប៉ុន្តែក្រោមការគ្រប់គ្រង និងចែកចាយផ្លូវការរបស់ RMA Cambodia អ្វីៗត្រូវបានផ្លាស់ប្តូរ និងលើកកម្ពស់ទាំងស្រុង៖

១. រថយន្តស្តង់ដារសម្រាប់ទីផ្សារកម្ពុជា៖ ផលិតឡើងដោយតម្រូវតាមលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ថានភាពផ្លូវនៅកម្ពុជាដោយផ្ទាល់ ដែលធានាឱ្យប្រព័ន្ធម៉ាស៊ីនត្រជាក់ដំណើរការបានយ៉ាងល្អប្រសើរ និងម៉ាស៊ីនមានអាយុកាលប្រើប្រាស់បានយូរអង្វែង។
២. ការធានាផ្ទាល់ពីរោងចក្រ (Factory Warranty)៖ អតិថិជនលែងមានការព្រួយបារម្ភលើបញ្ហាបច្ចេកទេស ព្រោះរថយន្តនីមួយៗភ្ជាប់មកជាមួយការធានាត្រឹមត្រូវស្របតាមស្តង់ដារពីរោងចក្រ Mercedes-Benz ផ្ទាល់។
៣. គ្រឿងបន្លាស់សុទ្ធ ១០០%៖ នាំចូលដោយផ្ទាល់ពីរោងចក្រ កាត់បន្ថយការរង់ចាំយូរ និងធានានូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់រថយន្តរបស់លោកអ្នក។
៤. អ្នកជំនាញបច្ចេកទេសទទួលបានការបណ្តុះបណ្តាលផ្ទាល់៖ ការជួសជុល និងថែទាំត្រូវបានអនុវត្តដោយក្រុមវិស្វករ ជាងជំនាញ និងទីប្រឹក្សាសេវាកម្មដែលបានឆ្លងកាត់ការបណ្តុះបណ្តាល និងទទួលស្គាល់ជាផ្លូវការពី Mercedes-Benz។
៥. ROADSIDE ASSISTANCE និង Call-Center ២៤ ម៉ោង / ៧ ថ្ងៃ

អគារតាំងបង្ហាញ (Showroom) ដ៏ធំស្កឹមស្កៃ និងទំនើបតាមស្តង់ដារអន្តរជាតិរបស់ Mercedes-Benz នឹងបើកដំណើរការជាផ្លូវការនាដើមឆ្នាំ ២០២៧ ខាងមុខនេះ ដើម្បីទទួលស្វាគមន៍អតិថិជនមកទស្សនា សាកល្បងបើកបរ និងទទួលយកបទពិសោធន៍ដ៏ល្អឯក។ ទីតាំងនៃអគារតាំងបង្ហាញ៖ ស្ថិតនៅតាមបណ្ដោយ មហាវិថីសម្តេច ហ៊ុន សែន ៦០ម៉ែត្រ កែងមហាវិថីឧកញ៉ា ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកអ្នកអាចទំនាក់សាកសួរ ឬកក់រថយន្តបានតាមរយលេខទូរស័ព្ទ ឬបណ្ដាញសង្គមដូចខាងក្រោម៖

លេខទំនាក់ទំនង៖ ០៩៩ ៧៧៧ ០២៨ និង ០៨៥ ៧៧៧ ០៩៣
ផេកហ្វេកបុកផ្លូវការ៖ https://www.facebook.com/MercedesBenzCambodias
Instagram៖ https://www.instagram.com/mercedesbenzcambodia
Tiktok៖ https://www.tiktok.com/@mercedesbenz.cambo
Youtube Channel៖ https://www.youtube.com/@Mercedes-BenzCambodia-j4l
តេលេក្រាម៖ https://t.me/mercedesbenzcambo

អំពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក.៖

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៤ ឆ្នាំ មកហើយចាប់តាំងពីឆ្នាំ១៩៩២ ហើយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូននូវសេវាកម្មផលិតផលល្បីៗលើពិភពលោក សម្រាប់សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសមិនមែនពាណិជ្ជកម្មមានដូចជា៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម័្ពន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ល។

ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តហ្វដ (Ford) រថយន្ត Mercedes-Benz រថយន្ត Jeep និង RAM រថយន្ត Peugeot រថយន្ត ChangAn រថយន្តអគ្គិសនី Deepal គ្រឿងចក្រធុនធ្ងន់ម៉ាកជេស៊ីប៊ី (JCB) គ្រឿងយន្តកសិកម្មចនឌារ (John Deere) រថយន្តដឹកទំនិញ FUSO រថយន្តផលិត និងក្រឡុកបេតុង AJAX ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត Hako ឧបករណ៍ជួសជុលរថយន្តសម្រាប់យានដ្ឋាន SATA ប៉ាឡែតសម្រាប់ទ្រទំនិញម៉ាក Mahsing ឧបករណ៍លើកទៅទីខ្ពស់ JCB និង Haulotte ប្រព័ន្ធធ្នើរដែកសម្រាប់ទ្រទំនិញម៉ាក Hoa Long និងឧបករណ៍តេស្តបរិក្ខារអគ្គិសនី Megger។ https://www.youtube.com/watch?v=PPNo5pSp0QE⁩