* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលចំណាយពេលជួសជុលយ៉ាងលំបាកអស់ ១៤ឆ្នាំ ចំណាយទឹកប្រាក់ ១២លានដុល្លារ
* វេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ ទាក់ទាញវិនិយោគិន និងអ្នកធុរកិច្ចបារាំង ជិត៣០០ក្រុមហ៊ុន មកសិក្សាពីឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ជំរុញការទូតសភា និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ក្នុងជំនួបជាមួយប្រធានសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល (PFWB)
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមដំណើរជាមួយលោកជំទាវទី១ នៃបណ្តាប្រទេសជាមិត្តហ្វង់កូហ្វូនី ចូលក្រាបបង្គំគាល់ សម្តេចម៉ែ នៅព្រះបរមរាជវាំង
* ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលចំណាយពេលជួសជុលយ៉ាងលំបាកអស់ ១៤ឆ្នាំ ចំណាយទឹកប្រាក់ ១២លានដុល្លារ
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព
* Fresh Exclusive: មេដឹកនាំកំពូលពិភពលោកជួបជុំគ្នានៅភ្នំពេញ៖ តើកម្ពុជាអាចបម្លែងជោគជ័យការទូតទៅជាផលប្រយោជន៍ជាតិបានយ៉ាងដូចម្តេច?
* ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-បារាំងក្នុងរាជធានីភ្នំពេញ
* ឆេះអគារពាណិជ្ជកម្មនៅកោះភូកេត ប្រទេសថៃ បណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់ និង ១៦នាក់រងរបួស
* កិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងបន្តដំណើរការសម្រាប់ថ្ងៃទី២ ដែលជាថ្ងៃបិទបញ្ចប់កិច្ចប្រជុំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង កោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងអបអរសាទរជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ធនាគារជាតិនៃកម្ពុជា និងអ្នកជំនាញហិរញ្ញវត្ថុ ពិភាក្សាពីការប្រើប្រាស់ Blockchain ដើម្បីពង្រីកឱកាសវិនិយោគលើមូលបត្ររដ្ឋាភិបាល ក្នុងកិច្ចប្រជុំកំពូល Black Swan 2026

16-11-2026 12:30

(ភ្នំពេញ)៖ ក្នុងឱកាស Black Swan Summit Cambodia 2026 មានការរៀបចំកិច្ចពិភាក្សាក្រោមប្រធានបទ «From Off-chain to On-chain, Who Will Be the Next Investors?» ឬ «ពីប្រព័ន្ធក្រៅបណ្តាញទៅកាន់ប្រព័ន្ធ Blockchain តើអ្នកវិនិយោគបន្ទាប់នឹងជានរណា?» ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា Blockchain ដើម្បីពង្រីកលទ្ធភាពវិនិយោគក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។

កិច្ចពិភាក្សានេះបានលើកឡើងពីសក្តានុពល នៃការប្រើប្រាស់បច្ចេកវិទ្យា Blockchain ក្នុងការផ្លាស់ប្តូររបៀបកាន់កាប់ និងជួញដូរមូលបត្ររដ្ឋាភិបាល ដោយមានគោលដៅធ្វើឱ្យការវិនិយោគមានភាពងាយស្រួល មានប្រសិទ្ធភាព និងមានតម្លាភាពកាន់តែខ្ពស់។

កិច្ចពិភាក្សានេះមានការចូលរួមពីលោក គីមទី កោមលី អគ្គនាយកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា, លោក Ryo Shimotsu នាយកតំណាងក្រុមហ៊ុន SBI Digital Practice, Inc. និងលោក Kazuo Izumi សមាជិកក្រុមប្រឹក្សាភិបាលធនាគារ SBI Bank Cambodia Plc.។

តាមរយៈកិច្ចពិភាក្សានេះ លោក គីមទី កោមលី បានថ្លែងឲ្យដឹងថា ការចូលរួមរបស់អ្នកវិនិយោគក្នុងបរិបទនេះ គឺការធ្វើនិមិត្តរូបកម្ម លើទីផ្សារមូលបត្ររដ្ឋាភិបាល ដែលជាការអភិវឌ្ឍថ្មីមួយ និងជាចំណុចផ្តោតសំខាន់របស់យើង។ គំនិតផ្តួចផ្តើមនេះ មានសក្តានុពល ក្នុងការធ្វើឱ្យមូលបត្ររដ្ឋាភិបាល កាន់តែងាយស្រួលសម្រាប់អ្នកវិនិយោគ ក្នុងការចូលរួម តាមរយៈការពង្រីកឱកាសវិនិយោគ ការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការទិញលក់ និងការលើកកម្ពស់តម្លាភាព។

លោកបានបន្ដថា ផ្អែកលើលទ្ធផលនៃការសាកល្បងគោលគំនិត ស្តីពីការធ្វើនិមិត្តរូបកម្មមូលបត្ររដ្ឋាភិបាលកម្ពុជា គំនិតផ្តួចផ្តើមនេះ ផ្តល់ឱកាសក្នុងការសិក្សាបន្ថែមអំពីលទ្ធភាពបច្ចេកទេស ប្រសិទ្ធភាពប្រតិបត្តិការ សន្តិសុខ និងតម្លាភាព តាមរយៈការអនុវត្តបច្ចេកវិទ្យា Blockchain លើមូលបត្ររដ្ឋាភិបាល។

លោកបាន​ប​ន្ដថា «ខ្ញុំទន្ទឹងរង់ចាំកិច្ចពិភាក្សា និងការបង្ហាញនាពេលថ្ងៃនេះ ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់នូវចំណេះដឹង និងទស្សនៈដ៏មានតម្លៃ សម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋាភិបាលកម្ពុជានាពេលអនាគត»៕