* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីរបស់លោក យ៉ាន់ ពិសិដ្ឋ ក្លាយជាគំរូសេដ្ឋកិច្ចមូលដ្ឋាន, អភិបាលស្រុកតាលោសែនជ័យ ចុះពិនិត្យផ្ទាល់ និងជំរុញការលើកស្ទួយវារីវប្បកម្ម

16-11-2026 15:06

(ពោធិ៍សាត់)៖ ក្នុងបរិបទនៃការជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងការធាន្សានសុវត្ថិភាពស្បៀង, លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ លើកសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលី (Australian Redclaw Crayfish) របស់កសិករគំរូ គឺលោក យ៉ាន់ ពិសិដ្ឋ ដែលមានទីតាំងស្ថិតនៅភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ក្នុងឱកាសចុះពិនិត្យនោះ លោក ចាន់ វិចិត្រ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការច្នៃប្រឌិត ការព្យាយាម និងការអត់ធ្មត់ របស់លោក យ៉ាន់ ពិសិដ្ឋ ដែលបានប្រែក្លាយសក្តានុពលទឹក និងដីក្នុងមូលដ្ឋាន ឱ្យទៅជាផលិតផលវារីវប្បកម្មដ៏មានតម្លៃ។

លោកអភិបាលស្រុកបានគូសបញ្ជាក់ថា «វារីវប្បកម្ម» មិនត្រឹមតែជាមុខរបរបន្ថែម ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ដល់សន្តិសុខស្បៀង កាត់បន្ថយការនេសាទបែប បំផ្លិចបំផ្លាញក្នុងធម្មជាតិ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងមានកំណើនឡើងជាលំដាប់។

រដ្ឋបាលស្រុកតែងតែស្វាគមន៍ និងផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋគ្រប់រូបដែលមានគំនិតច្នៃប្រឌិតបែបនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋានឱ្យមានភាពរីកចម្រើន។

ពិតណាស់បង្កងអូស្ត្រាលីនៅកសិដ្ឋាន របស់លោក យ៉ាន់ ពិសិដ្ឋ ត្រូវបានចិញ្ចឹមឡើងតាមបែបធម្មជាតិសុទ្ធសាធ ដោយយកចិត្តទុកដាក់លើគុណភាពទឹក ចំណីអាហារ និងបរិស្ថានជុំវិញ ដោយមិនប្រើប្រាស់សារធាតុគីមីឡើយ។ កត្តានេះហើយ ទើបធ្វើឱ្យសាច់បង្កងមានគុណភាពខ្ពស់ មានរសជាតិផ្អែមឆ្ងាញ់ធម្មជាតិ និងមានសាច់ស្វិតល្អ ដែលធ្វើឱ្យអតិថិជនមានភាពជឿជាក់ និងពេញចិត្តជាខ្លាំងពេលបានបរិភោគ។

រដ្ឋបាលស្រុក និងម្ចាស់កសិដ្ឋានសូមអំពាវនាវ និងស្វាគមន៍យ៉ាងកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋ សហគ្រិន យុវជនជំនាន់ក្រោយ ឬអ្នកដែលមានបំណងចង់ស្វែងយល់ពីបច្ចេកទេស និងបទពិសោធន៍ជាក់ស្តែង ក្នុងការចិញ្ចឹមបង្កងអូស្ត្រាលី ព្រមទាំងលោកអ្នកដែលមានបំណងចង់រកទិញបង្កងសាច់ស្រស់ៗ សម្រាប់ទទួលទានក្នុងគ្រួសារ ឬកម្មវិធីជួបជុំផ្សេងៗ អាចអញ្ជើញទៅទស្សនកិច្ចផ្ទាល់ដល់ទីតាំង ឬទំនាក់ទំនងជាមុនតាមរយៈលេខទូរស័ព្ទ៖ 📞 088 6 444 541 (លោក យ៉ាន់ ពិសិដ្ឋ)