* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ

16-11-2026 17:42

(សៀមរាប)៖ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានរំលេចពីមោទនភាព និងតម្លៃជាប្រវត្តិសាស្ត្រនៃការជួសជុល និងការដាក់តាំងបង្ហាញរូបសំណាកសំរឹទ្ធិ «ព្រះវិស្ណុផ្ទំ» ដែលរកឃើញនៅប្រាសាទមេបុណ្យខាងលិច នៅសារមន្ទីរ Guimet ទីក្រុងប៉ារីស ដោយបានទាក់ទាញប្រជាជនរាប់ម៉ឺននាក់ ឱ្យចូលទស្សនា កោតសរសើរ និងស្វែងយល់ពីភាពរុងរឿងនៃអរិយធម៌ខ្មែរ។

ការរំលេចឡើងរបស់ប្រមុខរដ្ឋបារាំងនេះ ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថារបស់លោក នាឱកាសអញ្ជើញចូលរួមជាអធិបតីជាមួយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប នារសៀលថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

ថ្លែងទៅកាន់អង្គពិធី លោក អេម៉ានុយអែល ម៉ាក្រុង បានគូសបញ្ជាក់ពីប្រវត្តិ និងតម្លៃដ៏មហិមានៃរូបសំណាកសំរឹទ្ធិ «ព្រះវិស្ណុផ្ទំ» យ៉ាងដូច្នេះថា៖ «កោះតូចមួយនេះដែលស្ថិតនៅក្នុងបារាយណ៍ដ៏ធំមួយ បានលាក់ទុកក្នុងខ្លួននូវរូបសំណាកសំរឹទ្ធិដ៏ធំបំផុតដែលមិនធ្លាប់ត្រូវបានរកឃើញពីអរិយធម៌ខ្មែរ គឺព្រះវិស្ណុផ្ទំ ដែលត្រូវបានរកឃើញនៅទីនេះកាលពី ៩០ឆ្នាំមុន ត្រូវបានជួសជុលនៅទីក្រុង Nantes ហើយប្រជាជនរាប់ម៉ឺននាក់របស់យើងបានកោតសរសើរនៅសារមន្ទីរ Guimet កាលពីឆ្នាំមុន ដើម្បីលើកតម្កើងកម្ពុជា»។

ប្រធានាធិបតីបារាំង បានបន្ថែមថា ស្នាដៃសិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យទាំងនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការបុរាណវិទ្យា និងបេតិកភណ្ឌដ៏យូរអង្វែងរវាងបារាំង និងកម្ពុជា ចាប់តាំងពីអ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ា (EFEO) បានចាប់ផ្តើមការសិក្សាស្រាវជ្រាវ និងជីកកកាយកាលពីជិតមួយសតវត្សរ៍មុន (ឆ្នាំ១៩៣៦)។ ទន្ទឹមនឹងនេះ បច្ចុប្បន្ន វត្ថុបុរាណ និងបណ្ណសារមួយចំនួនដែលរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរ Guimet ក៏ត្រូវបានសាលាបារាំងចុងបូព៌ា ធ្វើឌីជីថលូបនីយកម្ម ដើម្បីឱ្យមហាជនទូទាំងពិភពលោក អាចចូលទស្សនា និងសិក្សាស្វែងយល់បានយ៉ាងទូលំទូលាយផងដែរ។

គួរជម្រាបជូនថា ក្រៅពីការដាក់តាំងបង្ហាញនៅសារមន្ទីរ Guimet ក្នុងទីក្រុងប៉ារីស រូបសំណាកសំរឹទ្ធិ «ព្រះវិស្ណុផ្ទំ» ដ៏ល្បីល្បាញរបស់កម្ពុជា ក៏ត្រូវបានរៀបចំដាក់តាំងបង្ហាញបន្តនៅតាមសារមន្ទីរធំៗបំផុតរបស់ពិភពលោក ដើម្បីផ្សព្វផ្សាយពីសិល្បៈ ប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរទៅកាន់មហាជនអន្តរជាតិ ខណៈដែលប្រាសាទមេបុណ្យខាងលិច ត្រូវបានជួសជុលស្តារឡើងវិញរួចរាល់ជាស្ថាពរក្រោយប្រើពេល ១៤ឆ្នាំ និងបើកឱ្យភ្ញៀវទេសចរចូលទស្សនាជាផ្លូវការចាប់ពីខែវិច្ឆិកានេះតទៅ៕