* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ (Video inside)

16-11-2026 17:49

(ភ្នំពេញ)៖ អនុស្សរណៈនៃការយោគយល់គ្នា(MOU) និងឯកសារគតិយុត្តចំនួន ១០ ត្រូវបានចុះហត្ថលេខា ដោយជោគជ័យ ក្នុងអំឡុងពេលដែលកម្ពុជា រៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងទាំងនេះគ្របដណ្តប់លើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ថាមពល ដឹកជញ្ជូន សុខាភិបាល និងអាកាសចរណ៍ ដែលបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ពិធីផ្លាស់ប្តូរឯកសារនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ Éléonore CAROIT រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងពលរដ្ឋបារាំងនៅក្រៅ និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។

ការចុះហត្ថលេខាលើឯកសារគតិយុត្តទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ពីបំណងប្រាថ្នារបស់ប្រទេសបារាំង និងកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។ ព្រឹត្តិការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនាពេលអនាគត។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកឱកាសវិនិយោគ។ ជាមួយគ្នានេះ លោកបានលើកឡើងពីសក្តានុពលក្នុងការនាំចេញផលិតផលឱសថរបស់កម្ពុជាទៅកាន់ទីផ្សារអាហ្វ្រិក និងតំបន់ជុំវិញ ក៏ដូចជាការពង្រឹងការកែច្នៃកសិឧស្សាហកម្ម។ បន្ថែមពីនេះ តាមរយៈកិច្ចព្រមព្រៀង និងឯកសារគតិយុត្តទាំងនេះ នឹងជួយបើកផ្លូវការពារទំនិញភូមិសាស្ត្រ (GI) និងកម្មសិទ្ធិបញ្ញារបស់កម្ពុជានៅប្រទេសបារាំង និងសហភាពអឺរ៉ុបផងដែរ។

អនុស្សរណៈនៃការយោគយល់គ្នា និងឯកសារគតិយុត្តផ្សេងៗរវាងភាគីពាក់ព័ន្ធ ដែលរួមមាន៖ឮ

១. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនTotalEnergies លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល
២. សេចក្តីប្រកាសបំណងស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកម្មសិទ្ធិបញ្ញា រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងវិទ្យាស្ថានជាតិកម្មសិទ្ធិឧស្សាហកម្មបារាំង
៣. លិខិតប្រកាសបំណងលើ ការអភិវឌ្ឍភាពជាដៃគូពាក់ព័ន្ធនឹងការអប់រំអំពីអាកាសចរណ៍ និងការអភិវឌ្ឍធនធានប្រកបដោយទេពកោសល្យនៅកម្ពុជា
៤. សេចក្តីប្រកាសគោលបំណងស្តីពី កិច្ចសហប្រតិបត្តិការរដ្ឋបាលនិងបច្ចេកទេសក្នុងវិស័យគយ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ជាមួយក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបូរណភាពឧស្សាហកម្ម ថាមពល និងឌីជីថលបារាំង
៥. កិច្ចសម្របសម្រួលរដ្ឋបាលស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ស៊ីវិល រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល នៃក្រសួងដឹកជញ្ជូនបារាំង
៦. អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុនThales ពាក់ព័ន្ធនឹងការគ្រប់គ្រងដែនអាកាស
៧. អនុស្សរណៈនៃការយោគយល់គ្នា រវាងសកលវិទ្យាល័យ CamTech និងក្រុមហ៊ុនThales ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសិក្សា ស្រាវជ្រាវ និងនវានុវត្តន៍អាកាសយាន
៨. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Airbus Defense & Space ពាក់ព័ន្ធនឹងការសង្កេតផែនដី
៩. អនុស្សរណៈនៃការយោគយល់គ្នា ក្នុងការបង្កើតស្ថានីយដឹកជញ្ជូនទំនិញកុងតឺន័រ និងទីលានផ្ទុកកុងតឺន័រ រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនCMA CGM
១០. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន WorldBridge និងក្រុមហ៊ុន Barnes ស្តីពីការបង្កើត និងការអភិវឌ្ឍសកម្មភាពអាជីវកម្ម Barnes នៅកម្ពុជា៕