* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh Exclusive: សម រង្ស៉ី កំពុងបង្កើតរឿងអាក្រក់ដើម្បីលក់ជាតិខ្មែរ និងបម្រើឧបាយកលទុច្ចរិតបរទេស (Video inside)

16-11-2026 17:54

(ភ្នំពេញ)៖ ខណៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមពីមេដឹកនាំអន្តរជាតិសំខាន់ៗ លោក សម រង្ស៊ី បែរជាផ្សព្វផ្សាយការអះអាងថា កិច្ចប្រជុំនេះ «មិនអាចជួយលើកមុខមាត់កម្ពុជាបានទេ»។ តើការអះអាងរបស់លោក សម រង្ស៊ី មានភស្តុតាង និងសូចនាករអ្វីខ្លះជាមូលដ្ឋាន? ឬមួយការប្រឆាំងដ៏លេលារបស់ខ្លួន បានធ្វើឱ្យបុគ្គលរូបនេះ មើលរំលងតម្លៃនៃសមិទ្ធផលការទូតរបស់ប្រទេសជាតិខ្លួនឯង?

Fresh Exclusive មានអត្ថបទអត្ថាធិប្បាយស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងបោះជំហានយ៉ាងមុតស្រួចលើឆាកអន្តរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាព្រឹត្តិ ការណ៍ប្រវត្តិសាស្ត្រប្រមូលផ្តុំដោយមេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតីបារាំង លោក Emmanuel Macron ជនអគតិមួយក្តាប់តូចដឹកនាំដោយទណ្ឌិតគេចខ្លួន សម រង្ស៊ី និងបក្ខពួក បានបង្ហាញសភាវគតិអកុសលរបស់ខ្លួនសាជាថ្មីម្តងទៀត។

ជំនួសឱ្យការរីករាយនឹងកិត្តិយសជាតិ ក្រុមនេះបែរជាព្យាយាមបំភ្លៃការពិត បំពុលបរិយាកាស និងបន្តយុទ្ធនាការទម្លាក់តម្លៃសមិទ្ធផលជាតិដោយគ្មានកម្រិត។ សំណួរដ៏ចាក់ដោតដែលត្រូវសួរគឺ៖ តើការប្រឆាំងនឹងរដ្ឋាភិបាល ត្រូវតែធ្វើឡើង ដោយការលក់នូវភាពអាក្រក់ៗនៃមុខមាត់ប្រទេសខ្លួនឯង និងបម្រើឱ្យឧបាយកលទុច្ចរិតរបស់បរទេសបែបនេះមែនដែរឬទេ?

*ការរិះគន់ដោយខ្វះខាតការពិចារណា៖ អ្នកកំដរនយោបាយដែលមើលមិនឃើញខ្យល់
លោក សម រង្ស៊ី បានប្រកាសយ៉ាងប្រញាប់ប្រញាល់នៅលើបណ្តាញសង្គមថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី «មិនអាចជួយលើកមុខមាត់កម្ពុជាបានទេ»។ ការលើកឡើងបែបនេះ មិនមែនជាការរិះគន់ក្នុងន័យស្ថាបនា ឬមានមូលដ្ឋានវិទ្យាសាស្ត្រនយោបាយនោះឡើយ ប៉ុន្តែវាគឺជា «ការច្រណែននឹងភាពរីកចម្រើនរបស់ជាតិសាសន៍ខ្លួនឯង»។

ពិតណាស់ ការរៀបចំកិច្ចប្រជុំអន្តរជាតិដ៏ធំមួយ មិនមានន័យថាកម្ពុជាបានដោះស្រាយបញ្ហាជាតិទាំងអស់ ឬទទួលបានជោគជ័យការទូតលើគ្រប់វិស័យនោះទេ។ ប៉ុន្តែការបដិសេធតម្លៃរបស់វាទាំងស្រុង ដោយមិនពិនិត្យលើវត្តមានមេដឹកនាំ កិច្ចពិភាក្សាទ្វេភាគី សេចក្តីប្រកាសរួម និងឱកាសសហប្រតិបត្តិការដែលកើតចេញពីកិច្ចប្រជុំ ក៏មិនមែនជាការវិភាគដែលមានតុល្យភាពដែរ។

ការធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រមុខរដ្ឋ និងមេដឹកនាំអន្តរជាតិរាប់សិបប្រទេស គឺជាការបញ្ជាក់យ៉ាងច្បាស់ពីសុខសន្តិភាព ស្ថិរភាព និងសមត្ថភាពរបស់កម្ពុជា។ ប្រសិនបើកិច្ចប្រជុំកំពូលដែលប្រមូលផ្តុំមេដឹកនាំអន្តរជាតិ និងបើកឱកាសការទូតថ្មីៗ មិនមានតម្លៃសម្រាប់មុខមាត់កម្ពុជាទេ តើអ្នករិះគន់ប្រើសូចនាករអ្វីខ្លះដើម្បីវាស់តម្លៃការទូតរបស់ប្រទេស?
ការដែលបុគ្គលម្នាក់ព្យាយាមបដិសេធតម្លៃនៃកិច្ចប្រជុំអន្តរចាក់ដោតនេះ គ្រាន់តែដើម្បីបិទបាំងភាពតូចតាច និងភាពអស់ផ្លូវដើមរបស់ខ្លួននៅលើឆាកនយោបាយប៉ុណ្ណោះ។

*ភាពទន់ខ្សោយ និងទម្លាប់ «ចម្លងព័ត៌មានបរទេសមកបំផ្លាញជាតិឯង»
ចំណុចដែលគួរឱ្យខ្មាស់អៀន និងបញ្ជាក់ពីភាពកំសោយគ្មានម្ចាស់ការរបស់ក្រុមប្រឆាំងជ្រុលនិយម គឺការយកអត្ថបទ និងការបកស្រាយបែបចំអកឡកឡើយពីសារព័ត៌មាន ឬបណ្តាញសង្គមថៃ មកចែកចាយបន្តដោយគ្មានការពិចារណា។

ការយករូបភាពដ៏មានតម្លៃនៃកិច្ចការទូតរវាង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក Emmanuel Macron ប្រធានាធិបតីបារាំង មកកាត់តបកស្រាយតាមទំនើងចិត្តថា «សម្លឹងមើលដើម្បីសុំជំនួយ» គឺជាល្បិចកលទាបទាបរបស់ក្រុមមនុស្សដែលគ្មានក្រមសីលធម៌។

តើក្រុមអ្នករិះគន់ទាំងនេះបានរៀនវិធីសាស្ត្រវិភាគការទូតពីសាលាណា ទើបហ៊ានយកត្រឹមការសម្លឹងមើល ការចាប់ដៃ ឬការឱបស្វាគមន៍រវាងមេដឹកនាំ មកធ្វើជាភស្តុតាងសន្និដ្ឋានថា ប្រទេសមួយកំពុងអង្វរសុំជំនួយពីប្រទេសមួយទៀត? តើនេះជាវិធីសាស្ត្រវិភាគការទូតថ្មី ឬគ្រាន់តែជាការយកការស្រមើស្រមៃមកជំនួសភស្តុតាង ដើម្បីបម្រើការបកស្រាយនយោបាយរបស់ខ្លួន?

ប្រសិនបើការទូតអន្តរជាតិអាចត្រូវបានវិនិច្ឆ័យតាមការស្រមើស្រមៃពីរូបថតមួយសន្លឹក នោះតើសុន្ទរកថាផ្លូវការ កំណត់ហេតុជំនួប សេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងអន្តរជាតិ នៅមានតម្លៃអ្វីទៀត? ការវិភាគការទូតមិនមែនជាសិល្បៈនៃការទាយចិត្តមនុស្សតាមកាយវិការឡើយ ប៉ុន្តែជាការវាយតម្លៃលើពាក្យសម្តី សកម្មភាព ឯកសារ និងលទ្ធផលដែលអាចផ្ទៀងផ្ទាត់បាន។

នេះមិនមែនត្រឹមតែជាព័ត៌មានបំពុលវាយប្រហារលើបុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាគឺជាការមើលងាយ និងជាន់ពន្លិចកិត្តិយសរបស់ជាតិសាសន៍ខ្មែរទាំងមូលនៅចំពោះមុខភ្នែកអន្តរជាតិ។

*ការបកស្រាយដោយចេតនាទុច្ចរិត ចំពោះសុន្ទរកថារបស់មេដឹកនាំបារាំង
ក្រុមប្រឆាំងជ្រុលនិយម បានព្យាយាមទាញទម្លាក់តម្លៃសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្នើឱ្យបង្កើត «បណ្តាញបង្ការ និងសម្របសម្រួលបារាំង-បារាំង» ក្រោមលេសថា លោក Macron មិនបានប្រកាសគាំទ្រដោយផ្ទាល់។ក្នុងវិស័យការទូតអន្តរជាតិ ការមិនប្រកាសគាំទ្រភ្លាមៗលើសំណើស្ថាបនាណាមួយ មិនមែនមានន័យថាជាការ «បដិសេធ» នោះឡើយ។ ផ្ទុយទៅវិញ លោក Macron បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្ទនា ការគោរពច្បាប់អន្តរជាតិ និងការរក្សាដំណោះស្រាយដោយសន្តិវិធី ដែលជាទស្សនៈស្របគ្នាយ៉ាងខ្លាំងទៅនឹងគំនិតផ្តួចផ្តើមរបស់កម្ពុជា។ ការដែលក្រុមប្រឆាំងព្យាយាមបំប៉ោងព័ត៌មានថាជាការ «បដិសេធ» គឺបង្ហាញឱ្យឃើញច្បាស់នូវចេតនាបំភាន់សាធារណជន និងចង់ឃើញកម្ពុជាបរាជ័យក្នុងការទូត។

សំណួរដែលគេចង់សួរបកបញ្ច្រាសទៅវិញនោះគឺ៖ តើចាប់តាំងពីពេលណាមក ដែលភាពស្ងៀមស្ងាត់ចំពោះសំណើជាក់លាក់មួយក្នុងសុន្ទរកថាការទូត ត្រូវបានកំណត់ថា ជាការបដិសេធជាផ្លូវការ? ហើយបើបារាំងពិតជាបានបដិសេធសំណើកម្ពុជា តើសេចក្តីថ្លែងការណ៍ ឯកសារ ឬសេចក្តីសម្រេចផ្លូវការណាមួយ បញ្ជាក់ពីការបដិសេធនោះ?

*សេចក្តីសន្និដ្ឋាន៖ ជនក្បត់ជាតិដែលយកផលប្រយោជន៍បក្សពួកជាធំ
ការប្រឆាំងរដ្ឋាភិបាលគឺជាសិទ្ធិក្នុងរបបប្រជាធិបតេយ្យ ប៉ុន្តែការប្រឆាំងរហូតដល់ថ្នាក់ «ត្រេកអរពេលឃើញជាតិខ្លួនឯងរងការមើលងាយ និងនាំយកព័ត៌មានក្លែងក្លាយរបស់បរទេសមកបំផ្លាញមុខមាត់ប្រទេស» មិនមែនជាអ្នកនយោបាយប្រឆាំងស្ថាបនានោះទេ វាគឺជាអំពើក្បត់ផលប្រយោជន៍ជាតិយ៉ាងពិតប្រាកដ។

ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានស្មារតីស្នេហាជាតិ ពិតជាអាចមើលឃើញច្បាស់នូវឧបាយកលដ៏ខ្មៅងងឹតទាំងនេះ។ ភាពជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅកម្ពុជា គឺជាសក្ខីភាពយ៉ាងរស់រវើកដែលមិនអាចលុបបំបាត់បានដោយសារការបង្ខូចកេរ្តិ៍ឈ្មោះតាមបណ្តាញសង្គមរបស់ក្រុមមនុស្សជ្រុលនិយមឡើយ។ ប្រទេសជាតិត្រូវតែបន្តដើរទៅមុខ ចំណែកជនអគតិដែលព្យាយាមជាន់ពន្លិចមាតុភូមិខ្លួនឯង ទីបំផុតនឹងត្រូវកប់បាត់បង់តម្លៃក្នុងស្រមោលនៃការច្រណែននិន្ទាខ្លួនឯងជាមិនខាន៕