* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»

16-11-2026 18:51

(ភ្នំពេញ)៖ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដែលបានជួបប្រជុំគ្នានៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានអនុម័ត និងចេញផ្សាយជាផ្លូវការនូវ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌» ដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការការពារមរតកវប្បធម៌មនុស្សជាតិ។

នៅក្នុងសេចក្តីអំពាវនាវដ៏មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំនៃប្រទេសប្រើប្រាស់ភាសាបារាំង បានបញ្ជាក់អះអាងជាថ្មីនូវការប្រកាន់ខ្ជាប់ចំពោះគុណតម្លៃរបស់ហ្វ្រង់កូហ្វូនី រួមមានភាពចម្រុះផ្នែកវប្បធម៌និងភាសា កិច្ចសន្ទនា សាមគ្គីភាព សន្តិភាព និងការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងការគោរពច្បាប់អន្តរជាតិ អនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងការការពារបេតិកភណ្ឌវប្បធម៌ អនុសាសន៍របស់អង្គការយូណេស្កូស្តីពីក្រមសីលធម៌នៃបញ្ញាសិប្បនិម្មិត និងការប្រកាន់ខ្ជាប់ចំពោះដំណោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ទន្ទឹមនឹងនេះ អង្គប្រជុំកំពូលបានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការគំរាមកំហែងដែលកំពុងកើនឡើងមកលើបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ជាច្រើន នៃពិភពលោក ជាពិសេសការបំផ្លិចបំផ្លាញ ការជួញដូរខុសច្បាប់ ផលវិបាកនៃជម្លោះប្រដាប់អាវុធ គ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ នគរូបនីយកម្មដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ ព្រមទាំងហានិភ័យនៃការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលដែលអាចធ្វើឱ្យវប្បធម៌ និងភាសាបាត់បង់ភាពចម្រុះរបស់ខ្លួន។ ក្នុងន័យនេះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលហ្វ្រង់កូហ្វូនី បានសម្តែងនូវសាមគ្គីភាពជាមួយបណ្តារដ្ឋដែលកំពុងប្រឈមមុខនឹងស្ថានភាពបេតិកភណ្ឌរងការខូចខាតធ្ងន់ធ្ងរ ជាពិសេសទីតាំងបេតិកភណ្ឌពិភពលោក និងសហគមន៍ដែលជាអ្នកថែរក្សាបេតិកភណ្ឌទាំងនោះ។

ផ្អែកលើស្មារតីខាងលើ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង បានធ្វើការអំពាវនាវរួមគ្នាលើចំណុចគន្លឹះចំនួន ៧រួមមាន៖

* ក. ឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីការពារ អភិរក្ស ជួសជុល និងស្តារបេតិកភណ្ឌវប្បធម៌ឡើងវិញ។

* ខ. ឱ្យមានការគាំទ្រដល់គ្រប់បណ្តារដ្ឋដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដែលគំរាមកំហែងដល់បេតិកភណ្ឌវប្បធម៌របស់ខ្លួន។

* គ. ឱ្យមានការលើកកម្ពស់ការផ្ទេរចំណេះដឹង ប្រពៃណី និងបេតិកភណ្ឌអរូបីទៅកាន់យុវជនជំនាន់ក្រោយ ដោយលើកទឹកចិត្តឱ្យយុវជនក្លាយជាតួអង្គដែលចូលរួមយ៉ាងសកម្មក្នុងការអភិរក្សបេតិកភណ្ឌទាំងនេះ។

* ឃ. ឱ្យមានការលើកទឹកចិត្តដល់ការដោះដូរទៅវិញទៅមកនូវជំនាញ ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការក្នុងការធ្វើឌីជីថលភាវូបនីយកម្មនៃបេតិកភណ្ឌ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវក្នុងវិស័យវប្បធម៌ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការចងក្រងឯកសារ ការអភិរក្ស និងការលើកតម្លៃបេតិកភណ្ឌ ដោយគោរពភាពចម្រុះវប្បធម៌ និងកម្មសិទ្ធិបញ្ញា។

* ង. ឱ្យមានការលើកកម្ពស់ឧស្សាហកម្មវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត ជាអាទិ៍តាមរយៈការគាំទ្រសហគ្រាសទើបបង្កើតថ្មីប្រកបដោយនវានុវត្តន៍ក្នុងវិស័យវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត ឱ្យទៅជាមធ្យោបាយជំរុញកិច្ចសន្ទនា ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

* ច. ឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌ រួមទាំងវត្ថុបុរាណ ព្រមទាំងជំរុញការបញ្ជូនត្រឡប់ ឬការប្រគល់ជូនប្រទេសដើមវិញ ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ជាអាទិ៍តាមរយៈកិច្ចសន្ទនា និងកិច្ចព្រមព្រៀងរវាងរដ្ឋពាក់ព័ន្ធ។

* ឆ. ឱ្យមានការពង្រឹងសមត្ថភាពជាតិក្នុងការបង្ការ ការគ្រប់គ្រងហានិភ័យ និងការឆ្លើយតបចំពោះការគំរាមកំហែងដែលប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ ជាអាទិ៍ក្នុងអំឡុងពេលមានវិបត្តិ គ្រោះមហន្តរាយ ឬជម្លោះ។

ជាចុងក្រោយ ថ្នាក់ដឹកនាំនៃសហគមន៍ហ្វ្រង់កូហ្វូនី បានបញ្ជាក់ជាថ្មីថា ការការពារ និងការលើកតម្លៃបេតិកភណ្ឌវប្បធម៌ ការលើកកម្ពស់ភាពចម្រុះផ្នែកវប្បធម៌និងភាសា កិច្ចសន្ទនារវាងប្រជាជននិងប្រជាជន ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់សន្តិភាព ការយោគយល់គ្នាទៅវិញទៅមក ស្ថិរភាព និងវិបុលភាពសង្គម ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី និងនៅទូទាំងពិភពលោក៕