* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង ប្តេជ្ញាជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្ណសារ

16-11-2026 18:53

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ Catherine Pégardរដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង និងគណៈប្រតិភូ បានអញ្ជើញទស្សនាបណ្ណាល័យជាតិ និងពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្នុងឱកាសដែលលោកជំទាវរដ្ឋមន្ត្រីនិងគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំហ្រ្វង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកជំទាវ Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង និងគណៈប្រតិភូ ប្រកបដោយភាពស្និទ្ធស្នាលនិងកក់ក្តៅ។

បន្ទាប់ពីលោកជំទាវ Catherine Pégard និងគណៈប្រតិភូអមដំណើរបានចូលទស្សនាសកម្មភាពជួសជុលនិងអភិរក្សបណ្ណសារ និងឌីជីថលភាវូបនីយកម្មបណ្ណសារ ដែលកំពុងអនុវត្តដោយមន្រ្តីនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជារួចមក, ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងក៏បានពិភាក្សាការងារ ដោយផ្តោតលើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្ណសាររវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃលិខិតប្រកាសបំណង ដែលបានចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្ដមប្រធានាធិបតីបារាំង Emmanuel Macronកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក វង្សី វិស្សុត បានជម្រាបជូនលោកជំទាវរដ្ឋមន្ត្រីវប្បធម៌បារាំង និងគណៈប្រតិភូ អំពីចក្ខុវិស័យក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍបណ្ណសារក្នុងរយៈពេល ១៥ឆ្នាំ ស្របតាមចក្ខុវិស័យនិងការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៤ រួមមាន៖ (១)-ការអភិរក្សនិងជួសជុលអគារបណ្ណសារដ្ឋានជាតិដែលមានអាយុកាលជាង១០០ឆ្នាំ (២)-ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល (៣)-ការពង្រឹងក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធអភិបាលកិច្ច និង (៤)-ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងសហថាមពលរវាងស្ថាប័នទាំងពីរ។

លោក វង្សី វិស្សុតក៏បានជម្រាបជូនលោកជំទាវរដ្ឋមន្ត្រី អំពីការសម្រេចរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការរៀបចំធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីតែមួយផងដែរ ដើម្បីបង្កើនសហថាមពលរវាងស្ថាប័នទំាងពីរនេះ។

ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ប្រទេសបារាំង គឺជាដៃគូគន្លឹះដ៏សំខាន់ (Key partner) របស់កម្ពុជា ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យខាងលើ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានស្នើសុំភាគីបារាំងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ដល់និស្សិតនិងមន្រ្តីកម្ពុជាលើជំនាញបណ្ណសារ និងបណ្ណាល័យផងដែរ។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជម្រាបជូនផងដែរ អំពីតួនាទីភារកិច្ច ក៏ដូចជាទិសដៅការងាររបស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរដែលទើបបានបង្កើតនាពេលថ្មីៗនេះ។

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងបានលើកឡើងថា ភាគីបារាំងយល់ស្របជាមួយភាគីកម្ពុជាថា គម្រោងធ្វើទំនើបកម្មបណ្ណសាររយៈពេលវែងនេះ គឺមិនមែនគ្រាន់តែជាគម្រោងវប្បធម៌ធម្មតានោះទេ តែជាអាទិភាពយុទ្ធសាស្ត្រសម្រាប់ប្រជាជាតិកម្ពុជា។

លោកជំទាវ ក៏បានបង្ហាញការគាំទ្រ និងការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយផ្តោតលើការផ្តល់ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកបទពិសោធនិងជំនាញ ក្នុងការគ្រប់គ្រង ការអភិរក្ស និងឌីជីថលភាវូបនីយកម្មបណ្ណសារ។

ភាគីបារាំងក៏បានសម្តែងការត្រៀមខ្លួនក្នុងការសម្របសម្រួលជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដូចជា បណ្ណសារដ្ឋានជាតិបារាំង បណ្ណាល័យជាតិបារាំង និងបណ្ណសារដ្ឋានជាតិឯនាយសមុទ្រ (ANOM) ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការនេះឱ្យទទួលបានលទ្ធផលជាក់ស្តែង។