* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចប្រជុំកំពូល Black Swan Summit Cambodia 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ!

16-11-2026 19:06

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូល Black Swan Summit Cambodia 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ ក្រោយពីមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងតំណាងស្ថាប័នហិរញ្ញវត្ថុ និងវិស័យបច្ចេកវិទ្យាមកពីបណ្ដាប្រទេសនានា។

កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងបណ្ដាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (Global Finance & Technology Network-GFTN) ក្នុងគោលបំណងជំរុញកិច្ចសន្ទនា ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ និងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងទីផ្សារកំពុងរីកចម្រើន។

ក្នុងរយៈពេល២ថ្ងៃនៃកិច្ចប្រជុំកំពូលនេះ អ្នកចូលរួមបានផ្លាស់ប្ដូរទស្សនៈ និងពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ ការជំរុញការទូទាត់ឆ្លងដែន ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ នវានុវត្តន៍ក្នុងវិស័យធនាគារ ទ្រព្យសកម្មឌីជីថល និងការកសាងទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុ។

ក្នុងកម្មវិធីបិទបញ្ចប់កិច្ចប្រជុំកំពូល Black Swan Summit Cambodia 2026 រៀបចំឡើង ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា, លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងអ្នកជំនាញជាតិ ព្រមទាំងអ្នកជំនាញអន្ដរជាតិជាច្រើនរូប។

ក្នុងឱកាសបិទបញ្ចប់កិច្ចប្រជុំកំពូល Black Swan Summit Cambodia 2026 លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងឲ្យដឹងថា យើងបានឈានមកដល់វគ្គបញ្ចប់ នៃកម្មវិធីសំខាន់ ទោះជាយ៉ាងណាការសន្ទនា និងការពិភាក្សាដែលបានចាប់ផ្ដើមឡើង នៅលើវេទិកានេះ នឹងបន្តទៅក្នុងកិច្ចពិភាក្សាជាក្រុមតូចៗ ដែលមានលក្ខណៈស៊ីជម្រៅ និងផ្ដោតលើប្រធានបទជាក់លាក់បន្ថែមទៀត។

លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបណ្ដាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (Global Finance and Technology Network) ដែលបានសហការគ្នា ដើម្បីនាំយកកិច្ចសន្ទនាដ៏មានសារៈសំខាន់ និងចាំបាច់សម្រាប់តំបន់នេះ មករៀបចំឡើងនៅរាជធានីភ្នំពេញ។

ក្នុងនោះសូមថ្លែងអំណរគុណ ចំពោះវាគ្មិន និងអ្នកសម្របសម្រួលទាំងអស់ ដែលបានចំណាយពេលវេលាក្នុងការរៀបចំខ្លួន ធ្វើដំណើរមកចូលរួម និងចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងទស្សនៈដ៏មានតម្លៃរបស់ខ្លួន ជាពិសេស សូមថ្លែងអំណរគុណ ចំពោះអ្នកចូលរួមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងបានរួមចំណែកធ្វើឱ្យកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ។

លោក រ័ត្ន សុវណ្ណនរៈ បានបន្ថែមថា កិច្ចពិភាក្សានានាក្នុងវេទិកានេះ បានពង្រឹងនូវមេរៀនដ៏សំខាន់មួយថា អនាគតនៃវិស័យហិរញ្ញវត្ថុ មិនអាចកសាងឡើងដោយពឹងផ្អែកតែលើបច្ចេកវិទ្យាតែមួយមុខនោះទេ ផ្ទុយទៅវិញតម្រូវឱ្យមានធាតុផ្សំសំខាន់ៗចំនួន៥ ដែលត្រូវដើរទន្ទឹមគ្នារួមមាន បច្ចេកវិទ្យា (Technology), ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure), ក្របខ័ណ្ឌបទប្បញ្ញត្តិ (Regulation),
ទំនុកចិត្ត (Trust), ភាពជាដៃគូ (Partnership) នៅពេលដែលធាតុផ្សំទាំង៥នេះ ត្រូវបានរួមបញ្ចូលគ្នា យើងនឹងមានឱកាស ក្នុងការកសាងប្រព័ន្ធហិរញ្ញវត្ថុមួយ ដែលមានភាពរឹងមាំ និងអាចអភិវឌ្ឍទៅមុខបាន៕